ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបទី ៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧មករា នៅខេត្តកំពង់ស្ពឺ

2025/01/07 09:39:18 pm        130

ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបទី ៤៦ ទិវាជ័យជម្នះ លើរបបប្រល័យពូជសាសន៍ ៧មករា នៅបរិវេណវិមានឯករាជ្យខេត្តកំពង់ស្ពឺ ។ 

មានវត្តមានក្នុងពិធីនោះដែរ រួមមាន ឯកឧត្តម លោកជំទាវជាសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ប្រចាំភូមិភាគ និងមណ្ឌលខេត្តកំពង់ស្ពឺ អនុប្រធាន សមាជិក សមាជិកាក្រុមការងាររាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព និងកងកម្លាំងប្រដាប់អាវុធទូទាំងខេត្ត ព្រមទាំងមហាជនចូលរួមយ៉ាងច្រើនកុះករ ប្រមាណជាង ៥ពាន់នាក់, នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥នេះ។

ក្នុងសុន្ទរកថារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងប្រធានគណបក្សប្រជាជនកម្ពុជា ដែលអានដោយ ឯកឧត្តម ហ៊ុន ម៉ានី មានអត្ថន័យប្រកបដោយគតិបណ្ឌិត និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅបំផុត។ ក្នុងនោះ សម្តេចបានរំលឹកនូវវីរភាព និងបេសកកម្មជាប្រវត្តិសាស្រ្តរបស់ថ្នាក់ដឹកនាំ ដែលជាអ្នកស្នេហាជាតិដ៏បរិសុទ្ធនៃគណបក្សប្រជាជនកម្ពុជា តាំងពីដំណាក់កាលការរំដោះជាតិ រហូតដល់ដំណើរស្វែងរកសន្តិភាពប្រកបដោយជោគជ័យ និងបញ្ចប់បានទាំងស្រុងនូវជម្លោះផ្ទៃក្នុងដ៏រ៉ាំរ៉ៃ។ ជាមួយគ្នានោះដែរ សុន្ទរកថាក៏បានគូសបញ្ជាក់សារជាថ្មី នូវការប្តេជ្ញាចិត្តខ្ពស់របស់គណបក្សក្នុងការបន្តថែរក្សា ការពារ សន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។

សូមបញ្ជាក់ផងដែរថា ជារៀងរាល់ឆ្នាំខេត្តកំពង់ស្ពឺ តែងតែប្រារព្ធពិធីអបអរសាទរនេះយ៉ាងអធិកអធម ជាមួយនឹងការចូលរួមពីមហាជនរួមមាន មន្ត្រីរាជការ គ្រូបង្រៀន សិស្សានុសិស្ស អាជីវករជុំវិញខេត្ត ដើម្បីរំលឹកដល់វីរភាពនៃយុទ្ធជនអង់អាចក្លាហាន ដែលបានជួយសង្គ្រោះប្រជាជនចេញពីជ្រោះមរណៈ និងបានចាត់ទុក៧មករា ជាថ្ងៃកំណើតទី២របស់ខ្លួន៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        70
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        98
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm