រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ស៊ីរីមិនអាចនាំចូលស្រូវសាលី ឬប្រេងឥន្ធនៈបាន ដោយសារទណ្ឌកម្មរបស់អាមេរិក

2025/01/07 10:28:17 pm        40

រដ្ឋមន្ត្រីពាណិជ្ជកម្មថ្មីរបស់ប្រទេសនេះ បាននិយាយថា ប្រទេសស៊ីរី មិនអាចធ្វើកិច្ចព្រមព្រៀងនាំចូលប្រេងឥន្ធនៈ ស្រូវសាលី ឬទំនិញសំខាន់ៗផ្សេងទៀតបានទេ ដោយសារការដាក់ទណ្ឌកម្មដ៏តឹងរ៉ឹងរបស់សហរដ្ឋអាមេរិក ហើយទោះបីជាប្រទេសជាច្រើន រួមទាំងរដ្ឋឈូងសមុទ្រអារ៉ាប់ ចង់ធ្វើដូច្នេះក៏ដោយ។  

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានរ៉យទ័រ នៅការិយាល័យរបស់ខ្លួន ក្នុងទីក្រុងដាម៉ាស (Damascus) លោក Maher Khalil Al-Hasan បានលើកឡើងថា រដ្ឋបាលកាន់អំណាចថ្មីរបស់ប្រទេសស៊ីរី បានគ្រប់គ្រង ដើម្បីប្រមូលស្រូវសាលី និងប្រេងឥន្ធនៈឲ្យបានគ្រប់គ្រាន់ សម្រាប់រយៈពេលពីរបីខែ ប៉ុន្តែប្រទេសនេះ ប្រឈមនឹង «គ្រោះមហន្តរាយ» ប្រសិនបើទណ្ឌកម្ម មិនត្រូវបានបង្កក ឬដកចេញ ក្នុងពេលឆាប់ៗនេះទេ។ 

លោក Hasan គឺជាសមាជិកនៃរដ្ឋាភិបាលចាំផ្ទះថ្មី ដែលបង្កើតឡើងដោយក្រុមឧទ្ទាមឥស្លាម Hayat Tahrir Al-Sham បន្ទាប់ពីក្រុមនេះ បានបើកការវាយលុកយ៉ាងឆាប់រហ័សដែលបានផ្តួលរំលំប្រធានាធិបតីផ្តាច់ការ លោក បាសា អាល់អាសាដ (Bashar al-Assad) កាលពីថ្ងៃទី ០៨ ខែធ្នូ បន្ទាប់ពីសង្គ្រាមស៊ីវិលអស់រយៈពេល ១៣ឆ្នាំ។

ទណ្ឌកម្មទាំងអស់ ត្រូវបានដាក់ក្នុងអំឡុងពេលគ្រប់គ្រងរបស់លោក អាសាដ ដោយផ្តោតលើរដ្ឋាភិបាលរបស់លោក និងស្ថាប័នរដ្ឋ ដូចជាធនាគារកណ្តាលជាដើម។

ប្រទេសរុស្ស៊ី និងអ៊ីរ៉ង់ ដែលជាអ្នកគាំទ្រដ៏សំខាន់របស់រដ្ឋាភិបាលលោក អាសាដ ពីមុនបានផ្តល់ផលិតផលស្រូវសាលី និងប្រេងភាគច្រើនរបស់ប្រទេសស៊ីរី ប៉ុន្តែប្រទេសទាំងពីរ បានឈប់ធ្វើដូច្នេះ បន្ទាប់ពីក្រុមឧទ្ទាមដណ្តើមបានជ័យជម្នះ ហើយលោក អាសាដ បានភៀសខ្លួនទៅកាន់ទីក្រុងមូស្គូ។

អត្ថបទដែលទាក់ទង

ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm        10
តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm        12
ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm        9

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង

2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm