មន្ត្រីអ៊ីស្រាអែល៖ ការវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ នឹង «ពិបាកខ្លាំង» តែជឿថា លោក Trump នឹងឈរខាងរដ្ឋជ្វីហ្វ

2025/01/07 11:20:45 pm        113

ប្រភពការពារជាតិ បានប្រាប់សារព័ត៌មាន New York Post (The Post) ថា ទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នឹងក្លាយជាភារកិច្ចដ៏លំបាក «បំផុត» សម្រាប់កងកម្លាំងអ៊ីស្រាអែល ក្នុងការវាយប្រហារ ដោយបន្ថែមថា រដ្ឋជ្វីហ្វមានឆន្ទៈ ក្នុងការចាត់វិធានការដ៏មានហានិភ័យបែបនេះ ប្រសិនបើក្រុមមន្ត្រីជឿថា វាជារឿងចាំបាច់ ដោយសារប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump មិនបានជំទាស់ដល់អ្វីដែលអាចកើតមាននេះទេ។

គួរបញ្ជាក់ថា អ៊ីស្រាអែលបានធ្វើសង្រ្គាមដោយប្រយោលជាមួយអ៊ីរ៉ង់ ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នៅពេលដែលក្រុមភេរវករហាម៉ាស បានវាយប្រហារសម្លាប់ជនស៊ីវិលប្រមាណជា ១.២០០នាក់ និងចាប់ជាចំណាប់ថ្នូររាប់រយនាក់ទៀត។ ក្រុមមន្ត្រីអ៊ីស្រាអែល បានរៀបរាប់ថា ក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា ក្រុមហេសបូឡា នៅប្រទេសលីបង់ និងក្រុមហ៊ួទី ក្នុងប្រទេសយេម៉ែន រួមគ្នាជាតំណាងឲ្យការគំរាមកំហែង «ដ៏ធំ» របស់អ៊ីរ៉ង់។

ឥឡូវនេះ ដោយទីក្រុងតេអេរ៉ង់ចុះខ្សោយខ្លាំង បន្ទាប់ពីមានជម្លោះជាង ១ឆ្នាំ មជ្ឈដ្ឋានខាងក្នុង ប្រាប់សារព័ត៌មាន The Post ថា អ៊ីស្រាអែលចង់លុបបំបាត់សមត្ថភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដោយកម្លាំង ប្រសិនបើចាំបាច់។

មន្ត្រីម្នាក់បានពន្យល់ថា៖ «យើងគ្មានជម្រើស (មិនដោះស្រាយការគំរាមកំហែង) ទេ ពីព្រោះយើងយល់ថា (អាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់) នឹងសំដៅមកយើង ហើយជំហររបស់យើង គឺយើងប្រឆាំងនឹងវា ហើយសង្ឃឹមថា មានវិធីដើម្បីបញ្ឈប់វាដែលមិនមែនជាការប្រើកម្លាំងយោធា។ ប៉ុន្តែបើមិនដូច្នោះទេ យើងត្រៀមខ្លួនជាស្រេច ដើម្បីធ្វើសកម្មភាពយោធា»។

គួរបញ្ជាក់បន្ថែមថា អ៊ីរ៉ង់ បាន និងកំពុងកសាងសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួនអស់ជាច្រើនឆ្នាំមកហើយ ដោយសារលោក Trump បានដកសហរដ្ឋអាមេរិកចេញពីអ្វីដែលគេហៅថា ផែនការសកម្មភាពគ្រប់ជ្រុងជ្រោយរួម (JCPOA) ក្នុងឆ្នាំ២០១៨ ហើយទីក្រុងតេអេរ៉ង់ បានលើកឡើងពីឆន្ទៈ ក្នុងការប្រកាន់ខ្ជាប់នូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀង ដែលទាមទារឲ្យលុបចោលភាគច្រើននៃកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន និងអនុញ្ញាតឲ្យមានការត្រួតពិនិត្យអន្តរជាតិកាន់តែទូលំទូលាយបន្ថែមទៀត៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        101
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        91
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        86

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm