កម្មវិធីស្បៀងអាហារពិភពលោក ថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលលើក្បួនរថយន្ត នៅហ្កាហ្សា

2025/01/07 11:22:21 pm        21

កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទថា កងកម្លាំងអ៊ីស្រាអែល បានបើកការបាញ់ប្រហារទៅលើក្បួនរថយន្តរបស់ខ្លួនមួយ នៅក្នុងតំបន់ហ្កាហ្សារបស់ប៉ាឡេ   ស្ទីន ដែលត្រូវបានគេឡោមព័ទ្ធ នៅក្នុងអ្វីដែលខ្លួនហៅថា ជា «ឧប្បត្តិហេតុដ៏គួរឲ្យរន្ធត់»។

ទីភ្នាក់ងារនេះ បានអះអាងថា ក្បួនរថយន្តចំនួន ៣គ្រឿង ដែលដឹកបុគ្គលិកចំនួន ៨នាក់ពីភាគកណ្តាលតំបន់ហ្កាហ្សា ទៅកាន់ទីក្រុងហ្កាហ្សាភាគខាងជើង បានរងការវាយប្រហារដោយគ្រាប់កាំភ្លើងចំនួន ១៦ គ្រាប់ នៅជិតប៉ុស្តិ៍ត្រួតពិនិត្យ Wadi Gaza កាលពីថ្ងៃអាទិត្យ ដែលមិនបណ្តាលឲ្យមានអ្នករងរបួសទេ ប៉ុន្តែបានរារាំងក្បួនរថយន្តនេះ។

សេចក្តីថ្លែងការណ៍របស់អង្គការ WFP បានឲ្យដឹងថា រថយន្តទាំងនោះ ត្រូវបានស្លាកស្នាមយ៉ាងច្បាស់ ហើយបានទទួលការបោសសម្អាតសន្តិសុខជាមុន ពីអាជ្ញាធរអ៊ីស្រាអែល។

សេចក្តីថ្លែងការណ៍ បានបន្តថា៖«កម្មវិធីស្បៀងអាហារពិភពលោក (WFP) ថ្កោលទោសយ៉ាងដាច់ខាត ចំពោះឧប្បត្តិហេតុដ៏គួរឲ្យរន្ធត់ កាលពីថ្ងៃទី ០៥ ខែមករា»។

អង្គការ WFP បានលើកឡើងថា៖«ព្រឹត្តិការណ៍ដែលមិនអាចទទួលយកបាននេះ គឺគ្រាន់តែជាឧទាហរណ៍ចុងក្រោយបង្អស់នៃបរិយាកាសការងារដ៏ស្មុកស្មាញ និងគ្រោះថ្នាក់ ដែល WFP និងទីភ្នាក់ងារផ្សេងទៀតកំពុងប្រតិបត្តិការនាពេលបច្ចុប្បន្ននេះ» ដោយអំពាវនាវឲ្យមានការកែលម្អលក្ខខណ្ឌសន្តិសុខ ដើម្បីអនុញ្ញាតឲ្យជំនួយបន្តទៅទៀត។

យោធាអ៊ីស្រាអែល មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយ ជុំវិញឧបទ្ទវហេតុនេះទេ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        57
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        87
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm