វិទ្យាស្ថានស្រាវជ្រាវ៖ ការបញ្ចេញឧស្ម័នរបស់អាល្លឺម៉ង់ ធ្លាក់ចុះ ៣% ក្នុងឆ្នាំ២០២៤ ដោយសារកម្សោយសេដ្ឋកិច្ច

2025/01/07 11:27:42 pm        43

នៅក្នុងរបាយការណ៍មួយ នាថ្ងៃអង្គារ (ទី៧ ខែមករា) នេះ វិទ្យាស្ថានស្រាវជ្រាវអាកាសធាតុ Agora បានឲ្យដឹងថា ការបំភាយឧស្ម័នផ្ទះកញ្ចក់របស់ប្រទេសអាល្លឺម៉ង់ បានធ្លាក់ចុះ ៣% នៅក្នុងឆ្នាំ២០២៤ បើធៀបទៅនឹងឆ្នាំមុន ដោយការធ្លាក់ចុះនេះ មានចំណែករួមពីកម្សោយផ្នែកសេដ្ឋកិច្ច អាកាសធាតុមិនសូវត្រជាក់ខ្លាំង និងការទទួលបានជោគជ័យផ្នែកគោលនយោបាយអាកាសធាតុ។

យោងតាមរបាយការណ៍នោះ បានឲ្យដឹងថា ការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត នៅក្នុងប្រទេសសេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុបមួយនេះ បានធ្លាក់ចុះដល់ ៦៥៦លានតោន ដែលស្មើនឹងកម្រិតកាលពីឆ្នាំមុន ដោយថយចុះ ៤៨% ធៀបនឹងឆ្នាំ១៩៩០ និងកាត់បន្ថយចំនួនប្រចាំឆ្នាំជាង ៥%។

អាល្លឺម៉ង់កំពុងប្រឹងប្រែងកាត់បន្ថយការបំភាយឧស្ម័នសរុបចំនួន ៦៥ភាគរយ នៅឆ្នាំ២០៣០ បើធៀបទៅនឹងឆ្នាំ១៩៩០ ហើយការបំភាយឧស្ម័ននៅឆ្នាំ២០២៤ របស់ប្រទេស មានកម្រិត ៣៦លានតោន ទាបជាងចំនួនប្រចាំឆ្នាំដែលកំណត់ដោយច្បាប់ការពារអាកាសធាតុរបស់ខ្លួន។

យោងតាមរបាយការណ៍នោះ បានឲ្យដឹងបន្ថែមថា ការធ្លាក់ចុះសេដ្ឋកិច្ចរបស់អាល្លឺម៉ង់ បានកាត់បន្ថយការបំភាយឧស្ម័នផ្នែកឧស្សាហកម្ម ទោះបីជាវិស័យដឹកជញ្ជូន និងសំណង់ ជាពិសេស បានបង្ហាញកិច្ចប្រឹងប្រែងតិចតួច ក្នុងការអនុវត្តគោលនយោបាយការពារអាកាសធាតុក៏ដោយ។

នាយកវិទ្យាស្ថាន Agora លោក Simon Mueller បាននិយាយថា តែទោះជាយ៉ាងណាក្ដី វិធានការការពារអាកាសធាតុនាពេលថ្មីៗនេះ នៅក្នុងវិស័យអគ្គិសនី ដូចជាការកើនឡើងនៃការប្រើប្រាស់ថាមពលកកើតឡើងវិញជាដើម កំពុងតែបង្កើតបាននូវផលគួរឲ្យកត់សម្គាល់ ដោយលោកបានបន្ថែមថា ការផលិតថាមពលខ្យល់ និងពន្លឺព្រះអាទិត្យខ្ពស់បំផុត បានគ្របដណ្តប់ការប្រើប្រាស់ប្រហែល ៥៥% ក្នុងឆ្នាំ២០២៤៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        18
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        37
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        36

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm