ក្រុមឧទ្ទាមយេម៉ែន អះអាងពីការវាយប្រហារ ទៅលើនាវាផ្ទុកយន្តហោះអាមេរិក នៅសមុទ្រក្រហម

2025/01/07 11:28:01 pm        88

អ្នកនាំពាក្យយោធានៃចលនានេះ លោក Yahya Saree បាននិយាយថា ក្រុមឧទ្ទាមហ៊ួទីនៅប្រទេសយេ  ម៉ែន បានធ្វើការវាយប្រហារដោយមីស៊ីល និងយានដ្រូនរួមគ្នា ទៅលើនាវាផ្ទុកយន្តហោះ USS Harry Truman នៅសមុទ្រក្រហម។

អ្នកនាំពាក្យរូបនេះ បាននិយាយថា៖«កងកម្លាំងមីស៊ីល និងយានដ្រូនរបស់យេម៉ែន បានធ្វើប្រតិបត្តិការយោធារួមគ្នា ដោយបានវាយប្រហារលើនាវាផ្ទុកយន្តហោះ USS Harry Truman នៅតំបន់ភាគខាងជើងនៃសមុទ្រក្រហម ជាមួយនឹងមីស៊ីលតម្រង់គោលដៅចំនួនពីរគ្រឿង និងយានដ្រូនចំនួន ៤គ្រឿង។ នេះបើយោងតាមទូរទស្សន៍ Al Masirah TV។ 

យោងតាមលោក Saree បានឲ្យដឹងថា ក្នុងអំឡុងពេលនៃការវាយប្រហាររបស់ក្រុមហ៊ួទី ក្រុមនាវាផ្ទុកយន្តហោះអាមេរិកនេះ កំពុងរៀបចំវាយប្រហារលើទឹកដីយេម៉ែន ដែលគ្រប់គ្រងដោយក្រុមហ៊ួទី។

លោកបានបន្ថែមថា៖ «ប្រតិបត្តិការនេះ បានធ្វើឲ្យវាអាចរំខានដល់ការវាយប្រហារនោះ។

បន្ទាប់ពីការកើនឡើងភាពតានតឹងនៃជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប ក្រុមហ៊ួទី បានព្រមានថា ពួកគេនឹងបើកការវាយប្រហារលើទឹកដីអ៊ីស្រាអែល ខណៈពេលដែលរារាំងនាវាដែលពាក់ព័ន្ធជាមួយរដ្ឋជ្វីហ្វ មិនឲ្យឆ្លងកាត់សមុទ្រក្រហម និងច្រកសមុទ្រ Bab el-Mandeb រហូតដល់ ទីក្រុង Tel Aviv បានបញ្ឈប់ប្រតិបត្តិការយោធារបស់ខ្លួនប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស នៅក្នុងតំបន់ដែលកំពុងមានប្រយុទ្ធគ្នានេះ។ ចាប់តាំងពីខែវិច្ឆិកាឆ្នាំមុនមក ក្រុមហ៊ួទី បានវាយប្រហារលើនាវា  ស៊ីវិលរាប់សិបគ្រឿង នៅក្នុងសមុទ្រក្រហម និងឈូងសមុទ្រAden។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        18
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        29
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm