វិស័យឯកជនកំពុងចូលរួមលើកកម្ពស់អភិវឌ្ឍន៍វិស័យកសិកម្ម ដើម្បីរួមចំណែកក្នុងចរន្តនៃសេដ្ឋកិច្ច

2025/01/07 11:42:18 pm        171

ភ្នំពេញ ៖ សមាគមអភិវឌ្ឍន៍សង្គមខ្មែរ និងសហគមន៍កសិកម្មក្នុងស្រុកមួយ ចុះអនុស្សារណៈលើកកម្ពស់លើការអភិវឌ្ឍន៍វិស័យកសិកម្ម ដល់កសិករក្នុងសហគមន៍ តាមរយៈការគាំទ្របច្ចេកទេស ការស្វែងរកទីផ្សារ និងការគៀងគរទុន ជួយឱ្យបានសម្រេចលើការដាំដុះ ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គម។

​ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ ប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរ លើកឡើងក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នារវាង សមាគមអភិវឌ្ឍន៍សង្គមខ្មែរ ជាមួយសហគមន៍កសិកម្ម និងដំណាំកាកាវឃុំក្រពើរពីរ (ខេត្តពោធិ៍សាត់) និងក្រុមហ៊ុនជីកសិកម្ម នៅល្ងាចថ្ងៃទី ៦ មករា ម្សិលមិញនេះថា ជុំវិញវិស័យកសិកម្មនេះ រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយបាន ផ្តល់ការគាំទ្រផ្នែកហិរញ្ញប្បទាន ការជំរុញផលិតកម្មក្នុងស្រុក ការផ្សព្វផ្សាយបច្ចេកទេស និងការជំរុញអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្ម នានា ដើម្បីគាំទ្រដល់ការដាំដុះដំណាំ និងការចិញ្ចឹមសត្វនៅកម្ពុជាឱ្យកាន់តែប្រសើរ។

ឯកឧត្តម បន្តថា ជាក់ស្តែងតាមរយៈនៃការចុះអនុស្សារណៈខាងលើនេះ សមាគមមានគោលដៅជួយដល់កសិករជំរុញការ ដំាដុះ ពិសេសដំណាំកាកាវ និងដំណំាផ្សេងៗទៀត ស្របតាមបច្ចេកទេស និងទទួលបានទិន្នផលខ្ពស់ ពោលគឺជំរុញការដាំដុះក្នុង គោលដៅធ្វើពាណិជ្ជកម្មតាមទីផ្សារ ដោយមានក្រុមហ៊ុនចាំទទួលទិញពីសហគមន៍។ ដែលបញ្ហានេះ គឺជាការលើកកម្ពស់ប្រជាកសិករ ក្នុងការដាំដុះ ដោយធ្វើការដាំដុះមិនប្រថុយប្រថាន ស្របតាមគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែល បាននិងកំពុងជំរុញលើកកម្ពស់ការធ្វើកសិកម្មទំនើប ។ ក្រៅពីការលើកកម្ពស់ការដាំដុះ សមាគមក៏ចង់ឃើញអ្នកប្រមូលទិញកសិផល កាកាវ មានទីផ្សារប្រមូលទិញជាបន្តបន្ទាប់ ដែលអនុវត្តតាមផលិតកម្ម កសិកម្មតាមកិច្ចសន្យា។

ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ បញ្ជាក់ឱ្យដឹងថា ចំពោះការចុះអនុស្សារណៈយោគយល់គ្នា ដើម្បីលើកកម្ពស់ការដាំដុះដំណាំកាកាវ និង ដំណាំផ្សេងៗទៀត រវាងសមាគមអភិវឌ្ឍន៍សង្គមខ្មែរ ជាមួយសហគមន៍កសិកម្ម និងដំណាំកាកាវឃុំក្រពើរពីរ និងក្រុមហ៊ុនជីកសិកម្ម នេះ គឺស្របពេលដែលកន្លងមក សមាគមអភិវឌ្ឍន៍សង្គមខ្មែរ បានចុះអនុស្សារណៈយោគយល់គ្នា ជាមួយអ្នកអភិវឌ្ឍន៍វិស័យកសិកម្ម ក្នុងស្រុកមួយ ដើម្បីលើកកម្ពស់ដល់ការដាំដុះដំណាំកាកាវ ដោយធ្វើយ៉ាងណាជំរុញការដាំដុះដំណំាប្រភេទនេះ ឱ្យក្លាយជាដំណាំមាន សក្តានុពល លើកកម្ពស់ដល់ជីវភាពគ្រួសារ និងការរចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា ខណៈនៅក្នុងឆ្នាំ ២០២៥ នេះ រាជរដ្ឋាភិ បាលរំពឹងថា វិស័យកសិកម្មនឹងមានកំណើន ១,១ ភាគរយ នៃផលិតផលសរុបក្នុងស្រុក៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        228
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm