រដ្ឋបាលខេត្តបាត់ដំបងប្រារព្ធពិធីអបអរសាទរខួបលើកទី៤៦នៃទិវាជ័យជំនះ៧មករា

2025/01/08 12:05:29 am        130

បាត់ដំបង៖ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំមន្រ្តីរាជការ អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ យុវជន និងសិស្សានុសិស្សប្រារព្ធពិធីអបអរសាទរខួបលើកទី៤៦នៃទិវាជ័យជំនះ៧មករាដែលពិធីនេះធ្វើឡើងនៅបរិវេណវិមានឯករាជ្យ ក្រុងបាត់ដំបង។

ឯកឧត្តម សុខ លូ បានឡើងអានសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាក្នុងមីទ្ទីញរំឭកខួបលើកទី៤៦ នៃទិវាជ័យជំនះ៧មករា។

លោក យី សុងគី តំណាងយុវជនទូទាំងខេត្តបាត់ដំបង ថ្លែងឱ្យដឹងថា ក្នុងនាមជាយុវជន ជាអ្នកបន្តវេន និងជាអ្នកទទួលបាននូវទ្រព្យមហាសាលពីជ័យជំនះ៧មករា ចងចាំជានិច្ចថ្ងៃ៧មករា ដែលបានសង្គ្រោះជីវិតប្រជាជនកម្ពុជាទូទាំងប្រទេសឱ្យរួចផុតពីសេចក្ដីស្លាប់បានរស់នៅប្រកបដោយកិត្តិយស សេចក្ដីថ្លៃថ្នូរ សុខសន្តិភាព រីកចម្រើនសម្បូរសប្បាយ និងមានសិទ្ធិសេរីភាពយ៉ាងទូលំទូលាយប្រកបដោយក្ដីសង្ឃឹម និងភាពញញឹមស្រស់ស្រាយគ្រប់ពេលវេលានៅគ្រប់ទីកន្លែង។

លោក យី សុងគី ថ្លែងបន្ថែមថា ថ្ងៃ៧មករា គឺជាថ្ងៃកំណើតទី២របស់ប្រជាជនកម្ពុជាដែលកើតចេញពីការលះបង់សាច់ស្រស់ឈាមស្រស់របស់វីរៈជនអ្នកស្នេហាជាតិដែលបានដឹកនាំការតស៊ូរំដោះជាតិមាតុភូមិ និងប្រជាជនឱ្យរស់រានមានជីវិតរួចផុតពីគ្រោះមហន្តរាយរបបប្រល័យពូជសាសន៍ និងបានស្ដារប្រទេសជាតិពីគំនរផេះផង់ឆ្ពោះទៅកាន់ភាពសម្បូរសប្បាយរុងរឿងសុខដុមរមនានៅពេលនេះ និងអនាគត។

លោក យី សុងគី សង្កត់ធ្ងន់ថា បើគ្មានថ្ងៃ៧មករា យើងគ្មានអ្វីៗដូចសព្វថ្ងៃនេះទេ ដែលនេះគឺជាសក្ខីភាពប្រវត្តិសាស្រ្តមិនអាចបុគ្គលណាបដិសេធបានឡើយ។

សូមរំលឹកថា ថ្ងៃ៧មករា ឆ្នាំ១៩៧៩ គឺជាទិវាមហាជ័យជំនះរបស់ប្រជាជនកម្ពុជាលើបនប្រល័យពូជសាសន៍ ប៉ុល ពត ដោយកម្ពុជាបានបិទបញ្ចប់នូវទំព័រសករាជដ៏ខ្មៅងងឹតរបស់ខ្លួន ហើយបើកចេញនូវទំព័រសករាជថ្មីគឺសករាជឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ។គិតមកដល់ឆ្នាំ២០២៥នេះ គឺមានរយៈពេល៤៦ឆ្នាំហើយ(៧មករា ឆ្នាំ១៩៧៩-៧មករា២០២៥) ដែលប្រជាជនកម្ពុជាត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ដ៏ឃោឃៅរបស់ខ្មែរក្រហម ដែលដឹកនាំដោយ ប៉ុល ពត៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        82
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        174
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm