កម្ពុជា ជំរុញ​ផលិតកម្ម​វិស័យ​កសិកម្ម​មាន​គុណភាព សម្រាប់​ការផលិត និង​នាំចេញ​

2021/11/05 12:26:50 am        522

​ភ្នំពេញ៖ កម្ពុជា​បាន​កំពុង​ចាប់​ផ្តើម​ធ្វើ​បច្ចុប្បន្នភាព​លើ​ផលិតកម្ម​វិស័យ​កសិកម្ម ដើម្បី​ពង្រីក និង​ពង្រឹង​ដល់​សហគមន៍កសិកម្ម​ក្នុងស្រុកក្នុង​គោលដៅ​ជំរុញ​ការផលិត​ឲ្យ​មាន​ភាពរឹងមាំ និង​ស្របតាម​ស្តង់ដារ​អនាម័យ ដើម្បី​រក្សា​និរន្ត ភាព​ទីផ្សារ ជាពិសេស​ការ​ជម្រុញ​នាំចេញ​ឲ្យ​បាន​ច្រើន បន្ទាប់ពី​កិច្ចព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន និង​កម្ពុជា​-​កូរ៉េ ចូល​ជា​ធរមាន​។​

​លោក​ឧកញ៉ា ហង់ សុគន្ធ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សម្ព័ន្ធ​សហគមន៍​កសិកម្ម​កម្ពុ​ជា លើកឡើង​នៅ​ក្នុង​ពិធី​ចុះ អនុស្សរណៈ​យោគយល់​គ្នា​រវាងសម្ព័ន្ធ​សហគមន៍​កសិកម្ម​កម្ពុ​ជា និង​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល នៅ​ថ្ងៃទី០៣ ខែវិ​ច្ឆ​កា ឆ្នាំ​២០២១ នេះ​ថា រាជរដ្ឋាភិបាល​បាន​កំពុង​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​លើកកម្ពស់​វិស័យ​កសិកម្ម បច្ចុប្បន្នវិស័យនេះ ​បាន​ងើប​ឡើងជា​បណ្តើរៗ ជាក់ស្តែង​កសិផល​នៅក្នុង​វិស័យ​កសិកម្ម បាន​កំពុង​នាំចេញ​ដោយមាន​កំណើន​ល្អ​, នឹង​កាន់តែ​ប្រសើរ​ថែមទៀត បន្ទាប់ពី​ចុះ​កិច្ច​ព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន និង​កម្ពុជា​-​កូរ៉េ បាន ចូល​ជា​ធរមាន​។

​ដោយឡែក​តាម​ការចុះ​អនុស្សារណៈ​យោគយល់​គ្នា​ជាមួយ វេទិការ​សម្ព័ន្ធ​សង្គម​ស៊ីវិល​នេះ​វិញ ក៏​ជាករ​ជំរុញ​លើក កម្ពស់​ការអភិវឌ្ឍន៍​របស់​សហគមន៍​កសិកម្ម និង​សហភាព​សមាគម​កសិក​ម្ម​នៅ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​។

​លោក​ឧកញ៉ា បន្តថា សម្ព័ន្ធ​សហគមន៍ កសិកម្ម​កម្ពុជា បាន​កំពុង​ជំរុញ​ពង្រីក និង​ពង្រឹង​ដល់​សហគមន៍​នៅតាម​បណ្តា​ខេត្ត​នានា ស្ថិតក្រោម​គម្រោង គាំទ្រ​របស់​អាល្លឺម៉ង់ (DGRV) នឹង​បាន​កំពុង​បង្កើត​សហភាព​ជួយ​ដល់​សហគមន៍​បន្ថែម ដើម្បី​ឲ្យ​ពួកគាត់​មាន​ភាព រឹងមាំ ក្នុង​ការផលិត និង​អនុវត្ត​ផលិតកម្ម​ឲ្យ​ស្របតាម​ស្តង់ដារ​ទីផ្សារ ក្នុង​គោលដៅ​រក្សា​និរន្ត​ភាព​ទីផ្សារ និង​ការរក្សា ដល់​ការដាំដុះ​នៅក្នុង​សហគមន៍ ជាពិសេស​ឆ្លើយតប​លើ​ទីផ្សារ​នាំចេញ ស្របពេល​រាជរដ្ឋាភិបាល​បាន ចុះ​កិច្ច​ព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន និង​កូរ៉េ ដែល​នឹង​បាន​ចូល​ជា​ធរមាន នាពេល​ខាងមុខនេះ​។​

​ឯកឧត្តម កឹម​រ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ វេទិកា សម្ព័ន្ធ សង្គម​ស៊ីវិល (​វ​.​ស​.​ស​) លើកឡើងថា អង្គការ​សង្គម ស៊ីវិល​មិត្ត​ចិន បានបង្ហាញ​នូវ​សុ​ឆន្ទៈ ក្នុងការ​ពង្រឹង ជាមួយ​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា ក្រៅពីនេះ ក៏បាន​កំពុង​ស្វែង រក​អង្គការ​សង្គម​ស៊ីវិល ដែលមាន​បេសកម្ម​ក្នុង វិស័យ​កសិកម្ម ដើម្បី​ជម្រុញ​កិច្ច សហការ​ជួយ​ដល់​សហគមន៍ កសិកម្ម កម្ពុជា ក្នុង​គោលដៅ​លើកកម្ពស់​ផលិតកម្ម កសិកម្ម ការប្រកួតប្រជែង និង​ទីផ្សារ​នាំចេញ​។​

​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​ចិន រយៈពេល ៩ ខែ ដើមឆ្នាំ ២០២១ សរុប​មាន​ទំហំ​ទឹកប្រាក់ ប្រមាណ​ជិត ៨ពាន់​លាន​ដុល្លារ​អាមេរិក ដោយបាន​កើនឡើង​ប្រមាណ​ជាង ៣៨​ភាគរយ ខណៈដែល​ពាណិជ្ជកម្ម នៃ​ការនាំចេញ បាន​ហក់​ឡើង​ខ្ពស់​ក្នុង​រង្វង់ ជាង ៥២ភាគរយ​។

​ទាក់ទង​វិស័យ​កសិកម្ម​នេះដែរ កម្ពុជា​បាន​ព្យាករ​ថា នឹង​សម្រេចបាន​កំណើន​ក្នុង​អត្រា​ទាប ១,១% ក្នុង​ឆ្នាំ២០២២ ដោយសារ​ការរំពឹងទុក​នៃ​ការបន្ត​កំណើន​ល្អប្រសើរ​នៃ​អនុវិស័យ​ដំណាំ និង​អនុវិស័យ​ចិញ្ចឹមសត្វ​, ក្នុងនោះ ​អនុវិស័យ​ដំណាំ​ត្រូវបាន​រំពឹងថា​នឹង​នៅ​បន្ត​កំណើន​ល្អប្រសើរ នៃ​ការនាំចេញ​ផលិតផល​កសិកម្ម ជាពិសេស​ដំណាំ​រួមផ្សំ និង​ឧស្សាហកម្ម​ដែល​នឹង​បន្ត​ជំរុញ ដោយ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី គួបផ្សំ​ជាមួយនឹង​ការបង្កើន​ការវិនិយោគ របស់​រាជរដ្ឋាភិបាល ជាពិសេស​ការផ្តល់​ហិរញ្ញប្បទាន​ក្នុង​ការជំរុញ​ផលិតកម្ម​ក្នុងស្រុក​៕ ​អត្ថបទ​៖ សុន រ៉ា​ឌី​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm