WHO ព្រមាន​ថា ​អឺរ៉ុប​គឺជា​ចំណុច​ឆ្លង​រាលដាល​ខ្លាំង​នៃ​វីរុស COVID-19 ជាថ្មី​

2021/11/05 04:25:44 pm        221

​អឺរ៉ុប៖ អឺរ៉ុប​កំពុង​ប្រឈម​នឹង​ការ​ហក់​ឡើងជា​ថ្មី​ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ​ក្នុង​ករណី​ឆ្លង​វីរុស Covid-19 នេះ​បើ​យោង​តាម​លោក​វេជ្ជបណ្ឌិត Hans Kluge របស់​អង្គការ​សុខភាព​ពិភពលោកដែល​បាន​ព្រមាន​ថា ​តំបន់​នេះ​ក្លាយជា​ចំណុច​ឆ្លង​រាលដាល​ខ្លាំង​ជាថ្មី​នៃ​ជំងឺ​រាតត្បាត​សកល។ លោក Kluge នាយក​ប្រចាំ​តំបន់​របស់​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​ទ្វីប​អឺរ៉ុប ដែល​រួមមាន​ប្រទេស​ចំនួន ៥៣ នៅ​ទូទាំង​ទ្វីប​អឺរ៉ុប និង​អាស៊ី​កណ្ដាល​បាន​និយាយ​ថា ចំនួន​ករណី​ឆ្លង​ថ្មី​ប្រចាំថ្ងៃ​គឺ​ជិត​ដល់​កម្រិត​ខ្ពស់​បំផុត​ហើយ​។​

លោក​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​សព្វ​ថ្ងៃ​នេះគ្រប់​ប្រទេស​ទាំងអស់​នៅ​អឺរ៉ុប និង​អាស៊ី​កណ្តាលកំពុង​ប្រឈម​នឹង​ការ​គំរាមកំហែង​ពិតប្រាកដ​នៃ​ការ​ហក់​ឡើងវិញ​នៃ​ករណី​ឆ្លង​វីរុស Covid-19 ឬ​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​នេះ​រួច​ស្រាប់​ទៅ​ហើយ​។ ល្បឿន​ឆ្លង​បច្ចុប្បន្ន​នៅ​ទូទាំង ៥៣ប្រទេស​គឺជា​ការ​ព្រួយបារម្ភ​ខ្លាំង​បំផុត​។ លោក Kluge បាន​និយាយ​ថា ​កាលពី​សប្តាហ៍​មុនករណី​ឆ្លង​ថ្មី​ជិត ១.៨​លាន​នាក់ និង​ការ​ស្លាប់​ថ្មី​ចំនួន ២៤,០០០នាក់​ត្រូវ​បាន​រាយការណ៍នៅតំបន់​អឺរ៉ុប និង​អាស៊ី​កណ្ដាល​របស់​អង្គការ​សុខភាព​ពិភពលោក​បាន​មើល​ឃើញ​ការ​ឆ្លង​កើន​ឡើង ៦% និង​ការ​ស្លាប់​ថ្មី​កើន​ឡើង ១២​% បើ​ធៀប​នឹង​សប្តាហ៍​មុន​។

​លោក​បាន​និយាយ​ថា តំបន់​នេះ​មាន ៥៩% នៃ​ករណី​ឆ្លង​ទាំងអស់​នៅ​ទូទាំង​ពិភពលោក និង ៤៨% នៃ​អ្នក​ស្លាប់​ដែល​បាន​រាយការណ៍កាល​ពី​ស​ប្តា​ហ៍​មុន​។ ​លោក Kluge បាន​និយាយ​ថា ប្រសិនបើ​តំបន់​នេះ​នៅតែ​បន្ត​លើ​គន្លង​នេះ ការ​ព្យាករណ៍​ដែល​អាច​ទុក​ចិត្ត​បាន​ព្យាករណ៍​ថា ​អាច​នឹង​មាន​អ្នក​ស្លាប់​ទាក់ទង​នឹង​វីរុស Covid-19 ជាង ៥០០,០០០​នាក់​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​នេះ​ត្រឹម​ខែ​កុម្ភៈ ឆ្នាំ២០២២ ហើយ​ប្រទេស​ចំនួន ៤៣ ក្នុង​តំបន់​នឹង​ប្រឈម​ទៅ​នឹង​ភាព​តានតឹង​ខ្លាំង​ ចំពោះ​បញ្ហា​ខ្វះ​គ្រែ​មន្ទីរពេទ្យ​នៅ​ពេល​ណាមួយ​ក្នុង​រយៈពេល​ដូចគ្នា៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1023
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        511
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        242

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm