រដ្ឋាភិបាលបណ្តោះអាសន្នរបស់ប្រទេសស៊ីរី ជំរុញកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត

2025/01/08 07:42:14 pm        97

រដ្ឋាភិបាលបណ្តោះអាសន្នរបស់ប្រទេសស៊ីរី បាននឹងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ បន្ទាប់ពីការដួលរលំនៃរបបរបស់លោក Bashar al-Assad ។

លោក Asaad Hassan al-Shibani ជារដ្ឋមន្ត្រីការបរទេសសម្រាប់រដ្ឋាភិបាល ដឹកនាំដោយក្រុម Hayat Tahrir al-Sham លោកបានទៅធ្វើទស្សនកិច្ចនៅប្រទេសជិតខាងជាច្រើន រួមទាំងប្រទេសកាតា និងប្រទេសអារ៉ាប់រួម ហើយបានជួបសមភាគីរបស់ប្រទេសហ្សកដានី កាលពីថ្ងៃអង្គារ នៅទីក្រុង Amman ។

ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមមួយ លោក al-Shibani បាននិយាយលើកឡើងអំពីការប្រកាសកាលពីពេលថ្មីៗនេះធ្វើឡើងដោយទីក្រុងវ៉ាស៊ីនតោន ថា ទីក្រុងវ៉ាស៊ីនតោន នឹងបន្ធូរបន្ថយទណ្ឌកម្មមួយចំនួន ដើម្បីផ្តល់ជំនួយមនុស្សធម៌។ លោកបាននិយាយថា «ការទម្លាយភាពទាល់ច្រកនេះ អាចត្រួសត្រាយផ្លូវសម្រាប់ការដកទណ្ឌកម្ម ប៉ុន្តែត្រូវតែដកចេញទាំងស្រុង ដើម្បីផ្តល់ឱ្យប្រជាជនស៊ីរី នូវឱកាសពេញលេញក្នុងការរស់នៅក្នុងសុខសន្តិភាព សន្តិសុខ និងវិបុលភាព»។

អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថាមនុស្ស ១១៥.០០០នាក់ បានត្រឡប់ទៅប្រទេសស៊ីរីវិញចាប់តាំងពីការដួលរលំនៃរបបលោក Assad កាលពីខែមុន។

រដ្ឋាភិបាលបណ្តោះអាសន្ន កំពុងព្យាយាមរកជំនួយបរទេស ដើម្បីជួយស្តារប្រទេសស៊ីរីឡើងវិញ។

រដ្ឋាភិបាលនេះ ក៏កំពុងរៀបចំយោធាឡើងវិញ ខណៈក្រុមប្រដាប់អាវុធនៅទូទាំងប្រទេសស៊ីរី បានយល់ព្រមរំសាយ ហើយ រដ្ឋាភិបាលបានជំរុញឲ្យទាហាននៃអតីតរបបនេះ ប្រគល់អាវុធរបស់ពួកគេ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        98
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        88
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        83

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm