សហព័ន្ធគុនខ្មែរ កំណត់លក្ខខណ្ឌចាប់គូ ៩ចំណុច ខណៈអ្នកល្មើសប្រឈមអស់សិទ្ធប្រកួត​រៀងរហូត

2025/01/08 07:43:11 pm        417

សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដឹកនាំដោយឯកឧត្តម ខូវ ឆាយ ជាប្រធាន កាលពីថ្មីៗ បាន​សម្រេច​ជូនដំណឹងដល់ដៃគូអភិវឌ្ឍន៍នានារបស់សហព័ន្ធ ស្ដីពីការចាប់គូកីឡាករ-កីឡាការិនី​ប្រកួត​ប្រចាំ​សប្ដាហ៍តាមស្ថានីយទូរទស្សន៍ និងកម្មវិធីប្រកួតផ្សេងៗ ដោយត្រូវគោរព​តាម​បទ​បញ្ជា​បច្ចេក​ទេសគ្រប់គ្រងការប្រកួតរបស់សហព័ន្ធ ខណៈកីឡាករ-កីឡាការិនី​ប្រព្រឹត្ត​កំហុស​ដដែល​ៗ ប្រឈមនឹងការដកសិទ្ធបញ្ឈប់ការប្រកួតរៀងរហូត ។

យោងតាមលិខិត ដែលបានចម្លងជូនក្រសួងអប់រំ យុវជន និងកីឡា និង​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បានឲ្យដឹងថា ដោយពិនិត្យឃើញថា ការចាប់គូប្រកួតកីឡាករ-កីឡាការិនី​តាម​ស្ថានីយ​ទូរទស្សន៍ និងកម្មវិធីប្រកួតផ្សេងៗមួយចំនួន មិនទាន់បានយកចិត្តទុកដាក់ដល់សុខភាព កាយ​សម្បទា និងគុណផលរបស់កីឡាករ-កីឡាការិនីនៅឡើយ ។ ដើម្បីរក្សាបា​ន​នូវ​សុខភាព​ផ្លូវ​ការ ផ្លូវចិត្ត បញ្ញាស្មារតី និងគុណផលរបស់កីឡាករ-កីឡាការិនីបានល្អយូរអង្វែង សហព័ន្ធ បាន​ស្នើ​ដល់​ដៃគូអភីវឌ្ឍទាំងអស់ សហការ និងអនុវត្តតាមបទបញ្ជាបច្ចេកទេសគ្រប់គ្រងការប្រកួត ដោយ​កំណត់​លក្ខខណ្ឌ ៩ចំណុច រួមមាន៖

១- កីឡាករ កីឡាការិនី បន្ទាប់ពីប្រកួតហើយ ត្រូវសម្រាករយៈពេលយ៉ាងតិចពីរសប្តាហ៍ ទើប​អាច​ចាប់គូ ប្រកួតទៀតបាន លើកលែងតែការប្រកួតម៉ារ៉ាតុង និងមានការអនុញ្ញាតពីសហព័ន្ធ.

២- កីឡាករ កីឡាការិនីមុនចាប់គូឱ្យប្រកួត ត្រូវបានត្រួតពិនិត្យកាយសម្បទា សុខភាព​ពី​គ្រូពេទ្យ​របស់​សហព័ន្ធជាមុន។

៣- ករណីកីឡាករ កីឡាការិនី ត្រូវបានគូប្រកួតវាយត្រូវក្បាលធ្ងន់ធ្ងរ ត្រូវសម្រាក​ចាប់គូប្រ​កួត​យ៉ាង​តិចរយៈ ពេល ៣សប្តាហ៍។

៤- ករណីកីឡាករ កីឡាការិនី ត្រូវបានគូប្រកួតវាយត្រូវក្បាលធ្ងន់ធ្ងរលើកទី២ ត្រូវសម្រាក​ចាប់​គូ​ប្រកួត យ៉ាងតិចរយៈពេល ៦សប្តាហ៍ និងត្រូវធ្វើការពិនិត្យខួរក្បាល ព្រមទាំងមាន​ការ​បញ្ជាក់​ពី​គ្រូពេទ្យ ទើបអាចបន្តចាប់គូប្រកួតបានទៀត។

៥- ការកំណត់តម្លៃខ្លួនកីឡាករ កីឡាការិនី តម្លៃក្លឹបជាសមត្ថកិច្ចរបស់ស្ថានីយទូរទស្សន៍ ដៃគូ​អភិវឌ្ឍ ឬម្ចាស់កម្មវិធី។

៦- ការចាប់គូកីឡាករ កីឡាការិនីប្រកួតនៅតាមស្ថានីយទូរទស្សន៍ ដៃគូអភិវឌ្ឍ ឬកម្មវិធីផ្សេងៗ ត្រូវ​មានការឯកភាពពីសហព័ន្ធជាមុន។

៧- កីឡាករ កីឡាការិនីណា ដែលស្ថានីយទូរទស្សន៍ ដៃគូអភិវឌ្ឍ ឬម្ចាស់កម្មវិធី បានចាប់គូ​រួច​ហើយមានការឯកភាពពីសហព័ន្ធ មិនអនុញ្ញាតឱ្យចាប់គូប្រកួតនៅស្ថានីយទូរទស្សន៍ ដៃគូអភិវឌ្ឍ ឬ​កម្មវិធីផ្សេងត្រួតគ្នាក្នុងសប្តាហ៍តែមួយឡើយ។

៨- សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បង្កើតជាក្រុមការងារពិនិត្យលើការចាប់គូប្រកួតប្រចាំសប្តាហ៍។

៩-គ្រប់ស្ថានីយទូរទស្សន៍ ដៃគូអភិវឌ្ឍ និងម្ចាស់កម្មវិធីត្រូវតែសហការល្អជាមួយសហព័ន្ធ ដើម្បី​ធានា​និរន្តរភាព នៃការអភិវឌ្ឍវិស័យកីឡាប្រដាល់គុនខ្មែរ។

ទន្ទឹមជាមួយការកំណត់​លក្ខខណ្ឌចាប់គូនេះ សហព័ន្ធក៏ត្រៀមវិធានាការមួយចំនួន សម្រាប់​ធ្វើ​ការ​ណែនាំ និងដាក់វិន័យ ចំពោះកីឡាករ-កីឡាការិនី ដែលមិនព្រមអនុវត្តផងដែរ រួមមាន៖

១- ត្រូវធ្វើការណែនាំ ឬព្រមាន ដោយការស្តីបន្ទោសចំពោះមុខ ឬរដ្ឋបាលជាលាយល័ក្ខអក្សរ បើ​សិន​ជា​កំហុស លើកទី១ ដើម្បីធ្វើការអប់រំណែនាំ ដោយរក្សាឈ្មោះទុកនៅជាកីឡាករ-កីឡាការិនី​ធម្មតា​។

២- ផ្អាកមិនឱ្យចូលរួមប្រកួតរយៈពេល ៦សប្តាហ៍ នៅគ្រប់សង្វៀនប្រដាល់គុនខ្មែរ ចំពោះកីឡាករ កីឡាការិនីណាដែលប្រព្រឹត្តកំហុសលើកទី២ ។

៣- ផ្អាកមិនឱ្យចូលរួមប្រកួតរយ:ពេល ៣ខែ នៅគ្រប់សង្វៀនប្រដាល់គុនខ្មែរចំពោះកីឡាករ កីឡាការិនី​ណាដែលប្រព្រឹត្តកំហុសលើកទី៣។

៤- ផ្អាកមិនឱ្យចូលរួមប្រកួតរយ:ពេល ៦ខែ នៅគ្រប់សង្វៀនប្រដាល់គុនខ្មែរ ចំពោះកីឡាករ កីឡាការិនី​ណាដែលប្រព្រឹត្តកំហុសលើកទី៤។

៥- បញ្ឈប់មិនឱ្យចូលរួមប្រកួតជារៀងរហូត និងលុបឈ្មោះចេញពីបញ្ជីឈ្មោះរបស់សហព័ន្ធ ចំពោះ​កីឡាករ កីឡាការិនីណាដែលប្រព្រឹត្តកំហុស មិនព្រមកែប្រែចំនួន ៥លើកឡើងទៅ ។

គួរ​ដឹងថា កាលពីពេលថ្មីៗកន្លងទៅ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បានផ្ដល់អនុសាសន៍គន្លឹះសំខាន់ៗជាច្រើន ដល់ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ក្នុងការពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនី ក៏ដូចជា​ការ​អភិវឌ្ឍន៍​នូវ​ធនធាន​បន្ដ​វេន​ ដើម្បីធានាបាន​នូវនិរន្ដរភាព​សម្រាប់​ការ​ប្រកួតវិស័យ​កីឡា​ក្បាច់គុន​ខ្មែរ​បុរាណ​ដ៏​ពេញ​និយ​ម​នេះ ក្នុងនោះសម្ដេចបានផ្ដល់ការណែនាំដល់អ្នកគ្រប់គ្រងកីឡាគុនខ្មែរ ទី១- ត្រូវពិនិត្យ​មើល​ចាប់​ផ្គូរផ្គង​កីឡាករឲ្យឡើងប្រកួត បន្ទាប់ពីសម្ដេចសង្កេតឃើញមានការប្រកួតញឹកញាប់ពេក ធ្វើ​ឲ្យ​ប៉ះពា​ល់​ដល់គុណភាព ឬខូចកីឡាករ ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កីឡាគុនខ្មែរកំពុងរីកចម្រើន ហើយកីឡាករ-កីឡាការិនី​បានចាប់ផ្ដើមពង្រឹងខ្លួនកាន់តែខ្លាំងក្រោយព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ។ យ៉ាង​ណាការចាប់គូប្រកួតញឹកញាប់ពេក ដោយ ១សប្ដាហ៍ប្រកួតម្ដង គឺមិនអាចទៅរួចទេ ធ្វើ​ឲ្យ​ខូច​កីឡាករ ព្រោះកីឡាករខ្លះមានរបួសមិនទាន់ជាសះស្បើយផង ត្រូវឡើងប្រកួតម្ដងទៀត ។ ហេតុ​នេះ ថ្នាក់ដឹកនាំកីឡាគុនខ្មែរ ត្រូវយកចិត្តទុកដាល់លើបញ្ហាការផ្គូរផ្គងកីឡាករឲ្យប្រកួត ៕ អត្ថបទ លី ឈុនឡា


អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        109
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        122
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm