មនុស្ស ៣នាក់ស្លាប់ បន្ទាប់ពីយន្តហោះលើទឹកមួយគ្រឿង បានធ្លាក់នៅក្នុងប្រទេសអូស្ត្រាលី

2025/01/08 09:39:02 pm        145

អាជ្ញាធរបាននិយាយនៅថ្ងៃពុធ (០៨ មករា) នេះថា យន្តហោះលើទឹកខ្នាតតូចមួយគ្រឿង ដែលដឹកអ្នកទេសចរអឺរ៉ុប បានធ្លាក់ចូលទៅក្នុងសមុទ្រនៅរដ្ឋ វេសស្ទើន អូស្ត្រាលី (Western Australia) របស់ប្រទេសអូស្ត្រាលី ដោយបានសម្លាប់មនុស្ស ៣នាក់នៅលើនោះ។

យន្តហោះបានធ្លាក់កាលពីល្ងាចថ្ងៃអង្គារ បន្ទាប់ពីចាកចេញពីកោះ រ៉ូតនេស (Rottnest) ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏ល្បីល្បាញដោយសារសត្វសមុទ្រដ៏គួរឱ្យស្រឡាញ់នៅទីនោះ។ ខណៈដែលក្រុមស្វែងរក បានស្រង់បំណែកយន្តហោះពីសមុទ្រនៅថ្ងៃពុធ ប្រមុខរដ្ឋ លោក Roger Cook បានបញ្ជាក់ថា មនុស្ស ៣នាក់បានស្លាប់ និង ៤នាក់ទៀតនៅរស់រានមានជីវិត។

ក្នុងចំណោមជនរងគ្រោះមានស្ត្រីអាយុ ៦៥ឆ្នាំមកពីប្រទេសស្វីស បុរសអាយុ ៦០ឆ្នាំមកពីប្រទេសដាណឺម៉ាក និងអ្នកបើកយន្តហោះក្នុងស្រុកអាយុ ៣៤ឆ្នាំ។ មានសេចក្តីរាយការណ៍ថា យន្តហោះបានប៉ះនឹងដុំថ្ម ខណៈពេលកំពុងហោះឡើង ប៉ុន្តែមូលហេតុពិប្រាកដនៅមិនទាន់ដឹងនៅឡើយទេ។

ដោយស្ថិតនៅចម្ងាយប្រហែល ៣០គីឡូម៉ែត្រភាគខាងលិចនៃរដ្ឋធានី Perth របស់រដ្ឋ Western Australia កោះ Rottnest គឺជាគោលដៅទេសចរណ៍ដ៏សំខាន់មួយរបស់ប្រទេស៕


អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        91
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        80
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        76

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm