សហជីពនៅកម្ពុជាគាំទ្រការបង្កើតច្បាប់កំណត់ជនជ្រុលនិយមជាភេរវករ

2025/01/08 10:05:09 pm        545

សហជីពតំណាងកម្មករ និយោជិតរាប់ម៉ឺននាក់នៅកម្ពុជា បាន​បង្ហាញ​ការ​គាំទ្រ​ឱ្យ​មាន​ការ​បង្កើត​ច្បាប់​ កំណត់ក្រុម ឬបុគ្គលណាដែលមានគម្រោងគុបគិត បង្កើតចលាចល បង្កភាពវឹកវរ បង្ក​ឱ្យ​មាន​ជម្លោះ ប្រឆាំងជ្រុលនិយម ប៉ុនប៉ងផ្តួលរលំរដ្ឋាភិបាលស្របច្បាប់ទៅជាភេរវករ។

ការគាំទ្រនេះធ្វើឡើងបន្ទាប់ពីសម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន បញ្ជាក់ក្នុងពិធីអបអរសាទរខួបលើកទី៤៦ ទិវាជ័យជម្នះ ៧ មករា ដែ​ល​ប្រារព្ធ​ធ្វើ​ឡើង​នៅមជ្ឈមណ្ឌលកោះពេជ្រកាលពីម្សិលមិញ។

សម្តេចតេជោថ្លែងថា៖ «ខ្ញុំយល់ថា វាដល់ពេលហើយដែលយើង​ត្រូវ​កសាង​ច្បាប់ និង​កំណត់​ចំពោះ​ជន​ណា ឬក្រុមណាដែលមានគម្រោងការឬអំពើគុបគិត បង្កើតចលនាប្រឆាំង​ជ្រុល​និយម​បង្ក​ភាព​វឹកវរ អសន្តិសុខក្នុងសង្គមបង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​គឺជាភេរវករដែលត្រូវនាំខ្លួនមកវិនិច្ឆយទោស»។ 

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានថ្លែងថា ការបង្កើតច្បាប់​កំណត់ជន​ជ្រុល​និយម​ជាភេរវករនេះ គឺជាការថែរក្សាសុខសន្តិភាពទាំងសម្រាប់កម្ពុជា និងប្រទេសដទៃទៀត ព្រោះ​ក្រុមជ្រុលនិយម​តែងតែញុះញង់​ឱ្យប្រជាពលរ​ដ្ឋមាន​ការ​យល់ច្រឡំ​មក​លើ​រាជ​រដ្ឋាភិបាល​ចំពោះ​បញ្ហា​ទឹកដី ព្រំដែន អធិបតេយ្យ ជាដើម ដើម្បីអូសទាញប្រជាពលរដ្ឋទៅគាំទ្រក្រុមខ្លួន សំដៅ​ឈានទៅបង្កើតឱ្យបានជាចលនាធ្វើបដិវត្តន៍ ឬញុះញង់ឱ្យមានអំពើហិង្សាផ្ទៃក្នុងកម្ពុជា ក៏​ដូច​ជា​រវាងកម្ពុជា និងប្រទេសជិតខាង ផងដែរ។ 

លោកបញ្ជាក់ថា «បើពុំ​មាន​ច្បាប់​លើក្រុម​ និង​ចលនា​ដែល​មាន​គំនិត​ប្រឆាំង​ជ្រុល​និយម​ជា​ក្រុម​ភេរវករ​នោះ​ទេ ប្រទេសកម្ពុជានឹងរងការញាំញីវាយប្រហារពីក្រុមនេះម្តងហើយម្តងទៀត បង្កើត​ឱ្យ​មាន​គំនិត​ស្អប់ រើសអើង ប្រឆាំងជាតិសាសន៍ខ្លួនឯង ក៏ដូចជាប្រទេសជុំវិញនៃប្រទេសកម្ពុជា និង​រុញ​ច្រាន​ប្រទេសកម្ពុជា​ធ្លាក់​ក្នុងភ្លើង​សង្គ្រាមឡើងវិញជាក់ជាមិនខាន»។ 

ទន្ទឹមនេះ លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ មើលឃើញថា ការបញ្ចេញ​មតិ​​របស់​​ជ​នមួយក្តាប់តូច បានកំពុងបញ្ចេញសំឡេងផ្ទុយពីការពិត ខុសពីអ្វីដែល​មាន​ចែង​ក្នុង​ច្បាប់​ រំលោភធ្វើ​ឱ្យ​ប៉ះពាល់សិទ្ធិអ្នកដទៃ។ ហេតុនេះ លោកគាំទ្រពេញទំហឹង ក្នុងការ​បង្កើត​ច្បាប់​ដាក់​ជន​ជ្រុលនិយមទៅជាភេរវករ ដែលត្រូវនាំខ្លួនមកវិនិច្ឆ័យទោស ដើម្បីការពារសន្តិភាព។

លោកថ្លែងថា «ពេលមានច្បាប់នេះ គឺជនខិលខូចលែងចេះតែបញ្ចេញ លែងចេះតែធ្វើ​បាន​ទៀត​ហើយ។ នៅ​ពេលអត់មានច្បាប់ពួកនេះថា គេចង់ធ្វើអីធ្វើទៅរឿងរបស់គេ ហើយ​នៅពេលដែល​យើង​ថាឱ្យ​គេ គេថាសិទ្ធិបញ្ចេញមតិ បញ្ជេញមិនបាន តាមពិត​ការ​បញ្ចេញ​របស់​ពួក​នេះ​គឺ​ធ្វើ​ឡើង​វា​ហួស វាលើស ចឹងខ្ញុំ​សូមគាំទ្រនូវ​ការកសាង​ឱ្យ​មាន​ច្បាប់​ដាក់​ទណ្ឌក​ម្ម​លើ​ជន​ខិល​ខូច​ទាំង​អស់​នេះ​»។ 

លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា ថ្លែងថា ការបង្កើតច្បាប់ថ្មីនេះ​ជា​ការ​​​ធ្វើឱ្យសុខសន្តិភាពនៅកម្ពុជាកាន់តែរឹងមាំ និងធ្វើឱ្យពលរដ្ឋមានភាពកក់ក្តៅជាមួយការអភិវឌ្ឍ រីក​ចម្រើន រុងរឿងលើគ្រប់វិស័យ របស់ប្រទេសជាតិ។

លោកថ្លែងថា «ក្នុងនាមពលរដ្ឋក៏ដូចជាក្នុងនាម តំណាងកម្មករនិយោជិត ខ្ញុំសប្បាយចិត្ត និង​ចង់​ឱ្យ​មាន​ច្បាប់នេះកើតឡើង ដើម្បីប្រទេសកម្ពុជាកាន់តែមានសន្តិសុខល្អ សន្តិភាព​ពេញ​លេញ​បន្ថែម​ទៀត ដើម្បីការពារកុំឱ្យមានការកកើតឡើងវិញនូវសង្គ្រាម ឬបញ្ហាភេរវកម្ម​កើត​ឡើង​នៅ​កម្ពុជា​»។

បើតាមសហជីពខាងលើ ក្រុមប្រឆាំងជ្រុលនិយមមិនដែលមើលឃើញពីកិច្ចខិតខំប្រឹងប្រែង និង​ការ​សម្រេច​​បានលទ្ធផលដ៏ត្រចះត្រចង់ជូនជាតិរបស់រាជរដ្ឋាភិបាលម្តងណាឡើយ ផ្ទុយទៅវិញ ពួ​ក​នេះ​តែងតែ ឆ្លឹះឆ្កៀល​ដុតកំហឹងបង្កហិង្សាចលាចលផ្សេងៗ ក្នុងបំណងរុញច្រានប្រទេសកម្ពុជា​ឱ្យ​ធ្លាក់​​ក្នុ​ងភ្លើងសង្គ្រាមឡើងវិញ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        184
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        158
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm