អ្នកនយោបាយ និងអ្នកវិភាគ៖ ច្បាប់ដាក់ក្រុមជ្រុលនិយមជាភេរវករ ដើម្បីការពារសន្ដិភាព ដែលរកយ៉ាងលំបាកនៅកម្ពុជា

2025/01/08 10:32:03 pm        312

អ្នកនយោបាយនៃគណបក្សក្រៅរដ្ឋាភិបាល និងអ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខ បានអះអាងថា ច្បាប់ដាក់ក្រុមជ្រុលនិយមជាភេរវករ ដើម្បីការពារសន្ដិភាពដែលរកបានយ៉ាងលំបាកនៅកម្ពុជា ខណៈដែលក្រុមឧទ្ទាមជ្រុលនិយមក្រៅច្បាប់តែងតែកៀរគរបង្កើតចលនាខុសច្បាប់នានាធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ។

លោក គុជ លី ប្រធានគណបក្សខ្មែរតែមួយបានស្នើទៅសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពិនិត្យពីលទ្ធភាពក្នុងការពន្លឿនរៀបចំតាក់តែងច្បាប់ភេរវកម្ម សម្រាប់ការពារសន្ដិភាពដែលរកបានយ៉ាងលំបាកនៅកម្ពុជា ដើម្បីដាក់ក្រុមឧទ្ទាមជ្រុលនិយមក្រៅច្បាប់ទៅជាក្រុមភេរវករឱ្យបានឆាប់បំផុត។

លោកបានថ្លែងថា ការចូលរួមថែរក្សាសន្ដិភាព និងការអភិវឌ្ឍន៍ប្រទេស គឺជាការចាំបាច់ តែមានក្រុមជ្រុលនិយមនៅក្រៅប្រទេសមួយក្ដាប់តូចកំពុងធ្វើសកម្មភាពទុច្ចរិតគ្រប់រូបភាព។ ដូច្នេះក្នុងនាមលោកជាអ្នកនយោបាយ និងជាពលរដ្ឋផង សូមប្រកាសគាំទ្រឱ្យមានច្បាប់ភេរវកម្មនៅកម្ពុជា ហើយសូមសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ពិចារណាពីលទ្ធភាពក្នុងការបង្កើតច្បាប់នេះ»។

លោកបន្តថា «ក្រុមជ្រុលនិយមបានបង្កើតអង្គការចាត់តាំងប្រកាសកៀរគរបង្កើតនូវចលនាខុសច្បាប់នានា ព្រមទាំងព្យាយាមបង្កើតព័ត៌មានញុះញង់បំភ្លៃការពិត បង្កជាព្យសនកម្មធ្ងន់ធ្ងរ ប៉ះពាល់ដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ»។

លោក គុជ លី បានចាប់ទុកក្រុមជ្រុលនិយមទាំងអស់នោះជាមេរោគចង្រៃ ចង់ឱ្យមានភាពវឹកវរ ចលាចលដល់ប្រជាពលរដ្ឋដែលជាអំពើខុសច្បាប់ទាំងស្រុង និងព្យាយាមបំផ្លាញប្រទេសជាតិខ្លួនឯង។ ក្រុមនេះបានដុតរោលប្រជាជាតិ ហើយព្យាយាមរុញច្រានកម្ពុជាឱ្យធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាម និងអស្ថេរភាពនយោបាយជាដើម។

ចំណែកលោក ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខបានថ្លែងថា៖«ខ្ញុំគាំទ្រឱ្យមានច្បាប់ភេរវកម្មនេះ ដើម្បីដាក់ក្រុមជ្រុលនិយម ឬហៅថា ក្រុមឧទ្ទាមក្រៅច្បាប់ ទៅជាក្រុមភេរវករ។ គោលបំណង គឺយើងចង់ធានាដល់ការទប់ស្កាត់សកម្មភាពទាំងឡាយណាដែលប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់»។

អ្នកវិភាគរូបនេះបន្ថែមថា វាជាផ្នែកមួយក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ធានាសិទ្ធិមនុស្ស ការគោរពច្បាប់ យុត្តិធម៌សង្គម និងពង្រឹងសាមគ្គីជាតិ ដើម្បីមានឱកាសកសាងកម្ពុជាទាំងសេដ្ឋកិច្ច និងនយោបាយដែលជាប្រទេសមួយមានឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត និងវឌ្ឍនភាពសង្គម។

ក្នុងន័យនេះ អ្នកនយោបាយក្រៅរដ្ឋាភិបាល និងអ្នកវិភាគ បានប្តេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីឱ្យបានគង់វង្ស ការពារសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សង្គម ដើម្បីធានាដំណើរការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ដោយចីរភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនគ្រប់រូបប្រកបដោយភាពសុខដុមរមនាក្នុងសង្គម។

ពួកគាត់បានប្រកាសប្រឆាំងដាច់ខាតចំពោះឧបាយកល និងសកម្មភាពរបស់មជ្ឈដ្ឋានណាក៏ដោយ ដែលព្យាយាមបំផ្លាញឯកភាពជាតិ បង្កអស្ថិរភាពក្នុងសង្គម បំផ្លាញលទ្ធិប្រជាធិបតេយ្យ ប៉ុនប៉ងធ្វើឱ្យមានការផ្លាស់ប្តូរណាមួយ ដែលផ្ទុយពីរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានថ្លែងក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួប៤៦ឆ្នាំ ថ្ងៃជ័យជម្នះ៧មករា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ថា វាដល់ពេលហើយដែលត្រូវកសាងច្បាប់ដែលនឹងកំណត់ចំពោះជនណា ឬក្រុមណាដែលមានគម្រោងការ ឬអំពើឃុបឃិតបង្កើតចលនាប្រឆាំងជ្រុលនិយម បង្កភាពវឹកវរ អសន្តិសុខក្នុងសង្គម បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជាភេរវករ ដែលត្រូវតែនាំខ្លួនយកមកវិនិច្ឆ័យទោស ដើម្បីការពារសន្តិភាព។

សម្តេចបានថ្លែងថា កម្ពុជាបច្ចុប្បន្នកំពុងពុះពារឈានទៅមុខទៀតលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ ដើម្បីកសាងអនាគតរបស់ខ្លួនឱ្យក្លាយជាអរិយប្រទេសមួយ ដូចបណ្តាប្រទេសលើពិភពលោក ដោយគ្មានការកើតមានជាថ្មីទៀតនូវសង្គ្រាម និងគ្មានអំពើប្រល័យពូជសាសន៍ទៀតនោះទេ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        70
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        163
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់

2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm