អត្រា​មនុស្ស​ឃាត​នៅ​សហរដ្ឋអាមេរិក​បន្ត​កើន​ឡើង​នៅ​ឆ្នាំ​២០២១

2021/11/05 05:21:29 pm        144

​អាមេរិក៖ មនុស្ស ១៣​នាក់​ត្រូវ​បាន​បាញ់សម្លាប់​នៅ​ក្នុង​សហរដ្ឋអាមេរិក​ក្នុងអំឡុងពេល​ពិធីបុណ្យ Halloween ចុង​សប្ដាហ៍ ខណៈ​ជម្លោះអំពើ​ហិង្សា​ដោយ​អាវុធ​ចេះតែ​បន្ត​កើតឡើង​ឥត​ឈប់ឈរ ​និង​ការ​ស្លាប់​នៅតែ​បន្ត​ទូទាំង​សហរដ្ឋអាមេរិក។ ​យោង​តាម​សារព័ត៌មាន​ក្នុងស្រុក​បាន​ឱ្យ​ដឹង​ថា មនុស្ស ២​នាក់​បាន​ស្លាប់ និង ១២​នាក់​បាន​រង​របួស​នៅ​ក្នុង​ជាយក្រុង​នៃ​ទីក្រុង Chicago នៅ​ពេល​ដែល​បុរស​ប្រដាប់​ដោយ​កាំភ្លើង​បាន​បើក​ការ​បាញ់​ប្រហារ ​លើ​ពិធីជប់លៀង​បែប​ប្រពៃណី​នៅ​ពេល​យប់​ជ្រៅ​។

នៅ​ទីក្រុង Albuquerque រដ្ឋ New Mexico នគរបាល​កំពុង​ស៊ើបអង្កេត​ឧបទ្ទវហេតុ​បាញ់​ប្រហារ​មួយ ដែល​បាន​បណ្ដាល​ឲ្យ​មនុស្ស ២​នាក់​ស្លាប់ និង ​៤​នាក់​ទៀត​រង​របួស​។ ចំនួន​អ្នក​ស្លាប់​កើន​ឡើង​ខ្ពស់​គឺជា​រឿង​ធម្មតា​។ កាលពី​សប្ដាហ៍​មុននៅ​ទីក្រុង Boise រដ្ឋ Idaho ខ្មាន់កាំ​ភ្លើង​តែ​ម្នាក់​ឯង​បាន​សម្លាប់​មនុស្ស​ ២​នាក់​នៅ​ផ្សារ​ទំនើប​មួយ និង​ជាច្រើន​នាក់​ទៀត​រង​របួស មុន​ពេល​ស្លាប់​នៅ​ក្នុង​ការ​បាញ់​តបត​ជាមួយ​នគរបាល។​ ​មនុស្សឃាត​នៅ​សហរដ្ឋអាមេរិក​កំពុង​កើន​ឡើង​នៅ​ឆ្នាំ២០២១ នេះ​បន្ទាប់ពី​កើន​ឡើង​ដល់ ១៩,៤០០​នាក់​ក្នុង​ឆ្នាំ២០២០ លើ​រលក​នៃ​អំពើ​ហិង្សា​ដោយ​អាវុធ​។​ ​បុរស​ជនជាតិ​អាមេរិក​ដើមកំណើត​អាហ្វ្រិក George Floyd គ្មាន​អាវុធ​ត្រូវ​បាន​សម្លាប់ ខណៈ​ពេល​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​នគរបាល​ទីក្រុង Minneapolis កាលពី​ថ្ងៃទី២៥ ខែ​ឧសភា ឆ្នាំ២០២០​។ វីដេអូ​របស់​អតីតមន្ត្រី​នគរបាល​ក្រុង Minneapolis លោក Derek Chauvin បាន​ចាប់ Floyd ដោយ​សង្កត់​ជង្គង់​នៅ​លើក​របស់គេបាន​សាយ​ភាព​ពេញ​បណ្ដាញ​សង្គម ហើយ​ការតវ៉ាប្រឆាំងនឹង​នគរបាលបាន​ផ្ទុះឡើង​កក្រើក​ទីក្រុង​នានា​របស់​សហរដ្ឋអាមេរិក​។

​អត្រា​មនុស្ស​ឃា​ត​មកពី​ទីក្រុង​ធំៗ​របស់​សហរដ្ឋអាមេរិក​គឺមាន​ចំនួន​ខ្ពស់​។ ទីក្រុង​ Chicago ដែលជា​ទីក្រុង​ធំ​ទី៣ របស់​សហរដ្ឋអាមេរិក កំពុងស្ថិត​ក្នុង​ល្បឿន​នៃ​អត្រា​ឃាតកម្ម​ដ៏​អាក្រក់​បំផុត​ក្នុង​រយៈពេល ២៥ឆ្នាំដោយមាន​មនុស្ស​ចំនួន ៦៤៩នាក់​បាន​ស្លាប់​គិត​ត្រឹម​ពាក់កណ្តាល​ខែតុលា​។ ​នៅ​ទីក្រុង Houston រដ្ឋ​ Texas ដែលជា​ទីក្រុង​ធំជាងគេ​ទី​៤ របស់​សហរដ្ឋអាមេរិក នគរបាល​បាន​តាមដាន​ករណី​មនុស្សឃាត​ចំនួន ៣៣៩នាក់​មកទល់ពេលនេះ កើនឡើង​ជាង​អត្រា​នៃ​ការសម្លាប់​កាលពី​ឆ្នាំមុន​។ រដ្ឋធានី Washington, DC របស់​សហរដ្ឋអាមេរិក​ដែលមាន​អ្នកស្លាប់​ចំនួន ១៨៣នាក់​មកទល់ពេលនេះ នឹងមាន​ចំនួន​អ្នកស្លាប់​លើស​កាលពី​ឆ្នាំមុន ប្រសិនបើ​ការសម្លាប់​នៅតែ​បន្ត​ក្នុង​ល្បឿន​ដូចគ្នា​នោះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        140
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        181
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm