លោក Modi របស់ឥណ្ឌា សម្លឹងដល់ការចេញយុទ្ធសាស្ត្រសេដ្ឋកិច្ចថ្មី ខណៈហានិភ័យកើនឡើង

2025/01/08 10:40:05 pm        48


បន្ទាប់ពីមានកំណើនសេដ្ឋកិច្ចដ៏លេចធ្លោរបស់ពិភពលោក កាលពីឆ្នាំមុន អ្នកបង្កើតគោលនយោបាយរបស់ប្រទេសឥណ្ឌា កំពុងប្រឹងប្រែងទប់ស្កាត់ការធ្លាក់ចុះយ៉ាងលឿន ខណៈដែលស្ថានភាពពិភពលោកមានសភាពកាន់តែអាក្រក់ទៅៗ ហើយទំនុកចិត្តក្នុងស្រុក បានលុបបំបាត់ភាពរឹងមាំរបស់ទីផ្សារភាគហ៊ុននាពេលថ្មីៗនេះទាំងស្រុង។

កាលពីថ្ងៃអង្គារ (ទី៧ ខែមករា) ប្រទេសសេដ្ឋកិច្ចធំទី៣ របស់អាស៊ី បានព្យាករពីកំណើនប្រចាំឆ្នាំចំនួន ៦,៤ភាគរយ ក្នុងឆ្នាំសារពើពន្ធដែលបញ្ចប់ក្នុងខែមីនា ជាកំណើនយឺតបំផុត ក្នុងរយៈពេល ៤ឆ្នាំ និងទាបជាងការព្យាករណ៍ដំបូងរបស់រដ្ឋាភិបាល ដែលបានជះឥទ្ធិពលអវិជ្ជមានដោយសារការធ្លាក់ចុះជាងមុននៃការវិនិយោគ និងការផលិត។

ការទម្លាក់នេះកើតឡើងបន្ទាប់ពីមាននូវសន្ទស្សន៍សេដ្ឋកិច្ចដ៏ខ្សោយ និងការធ្លាក់ចុះនៃប្រាក់ចំណូលសាជីវកម្ម នៅក្នុងឆមាសទី២ ឆ្នាំ២០២៤ ដែលបានជំរុញឲ្យវិនិយោគិនគិតឡើងវិញនូវកំណើនដ៏ល្អប្រសើរពីមុនរបស់ប្រទេស ហើយបានបង្ហាញការសង្ស័យលើគោលដៅសេដ្ឋកិច្ចដ៏មានមហិច្ឆតារបស់នាយករដ្ឋមន្ត្រី លោក Narendra Modi។

ការព្រួយបារម្ភថ្មីនេះ កំពុងបង្កើនការអំពាវនាវកាន់តែខ្លាំងឡើងៗឲ្យអាជ្ញាធរលើកកម្ពស់ទស្សនវិស័យ ដោយការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ និងពន្យឺតល្បឿននៃការរឹតបន្តឹងសារពើពន្ធ ជាពិសេសនៅពេលដែលការលេចឡើងនូវតំណែងប្រធានាធិបតីអាណត្តិទី២ របស់លោក Donald Trump បានបង្កឲ្យមានភាពមិនច្បាស់លាស់បន្ថែមទៀតលើទស្សនវិស័យពាណិជ្ជកម្មសកល។

ទោះបីជាឥណ្ឌានៅតែជាប្រទេសមានដំណើរការសេដ្ឋកិច្ចល្អជាសកលក៏ដោយ ក៏ការរក្សាបាននូវអត្រាកំណើនខ្ពស់ នឹងពឹងផ្អែកលើការជំរុញការចំណាយរបស់អ្នកប្រើប្រាស់ ការងារ និងការប្រកួតប្រជែងពាណិជ្ជកម្មសកល៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        196
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        236
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        214

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm