ទិវា​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​អង្គរ​នឹង​រៀបចំ​ផ្ទាល់​ឡើងវិញ​នា​ថ្ងៃ​ទី​១៩ ខែ​ធ្នូ​

2021/11/05 05:29:23 pm        101

​​រត់​ប្រណាំង៖ ទិវា​រត់​ប្រណាំង​អន្ដរជាតិ​ពាក់​កណ្ដា​ម៉ា​រ៉ា​តុងលើក​ទី​២៦ នៅ​អង្គរវត្តខេត្តសៀមរាបនឹង​រៀបចំ​ឡើងវិញនា​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២១ ខាងមុខ បន្ទាប់ពី​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​ដ៏​ធំ​នេះបាន​ខកខាន​រៀបចំ​ផ្ទាល់ ដោយ​ប្ដូរ​មកជា​ការរត់​ដោយ​ស្ម័គ្រចិត្ត​ខ្លួនឯង ឬ Virtual Run វិញកាលពី​ឆ្នាំ​២០២០ ដោយសារ​ការរីក​រាល​ក្នុង​សហគមន៍នៃ​ជំងឺ​កូ​វីដ​-១៩។​

​យោងតាម​សេចក្ដីជូនដំណឹង​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) បាន​បញ្ជាក់ថា ដោយសារ​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ កំពុងមាន​ភាព​ធូរស្រាល ហើយ​រាជរដ្ឋាភិបាលក៏​កំពុងបើក​សេដ្ឋកិច្ចសង្គម​បណ្ដើរៗ ជាមួយនឹង​ការប្រកាស​បើក​ជា​ផ្លូវការទទួល​ទេសចរណ៍​ចាក់​វ៉ាក់សាំង ទើប NOCC បាន​ត្រៀម​រៀបចំ​ទិវា​រត់ប្រណាំង​អន្ដរជាតិ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អង្គរ​ឡើងវិញ ដែលជា​ព្រឹត្តិការណ៍​គម្រប់​លើក​ទី​២៦ នា​ថ្ងៃទី​១៩ ខែធ្នូ​ខាងមុខ។​ ​យ៉ាងណាមិញ​ព្រឹត្តិការណ៍​ដែល​ធ្លាប់មាន​អ្នកចូលរួម​រត់​ជាង ១​ម៉ឺន​នាក់​នេះនឹងត្រូវ​រៀបចំ​តាម​គន្លង​ថ្មីដោយ​ការកាត់បន្ថយ​នូវ​កម្មវិធី​ជាច្រើន ដូចជា​កម្មវិធី​ជប់លៀង កម្មវិធី​ជួបជុំគ្នា និង​កម្មវិធី​មិនចាំបាច់​មួយចំនួនទៀត ពិសេស​គណៈកម្ម​ការ​រៀប​ចំ​ត្រូវ​បានកំណត់​ប្រជាពលរដ្ឋ​កម្ពុជា និង​ជនបរទេស​ស្នាក់នៅ​កម្ពុជា​ចំនួន​ប្រមាណ ២,៥០០​នាក់​ប៉ុណ្ណោះ​ចូលរួម។ លើសពីនេះ អ្នកចូលរួម​រត់​ចាក់​វ៉ាក់សាំង​ដូ​ស​មូលដ្ឋាន​រួចរាល់ ធ្វើតេស្ដ​រហ័ស​មុន​ចូល​ទីលាន​ប្រកួត និង​ត្រូវ​រក្សា​គម្លាត​រត់ ១,៥​ម៉ែត្រ​ជាដើម។

​ដោយឡែក​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​ម៉ា​រ៉ា​តុង​បាន​ឲ្យ​ដឹងថា ការចុះឈ្មោះ​ចូលរួមត្រូវបាន​បែងចែក​ជា ២ ទី​១-​ផ្ដល់​អាទិភាព​ដល់​កីឡាករ​-​កីឡាការិនី​ដែល​បាន​ចុះឈ្មោះ​រត់ប្រណាំងកាលពី​ឆ្នាំ​២០២០ មក​ចុះឈ្មោះ​មុន​ពី​ថ្ងៃទី​០៤ ដល់​ថ្ងៃទី​២២ ខែវិច្ឆិកា និង​ទី​២-​សម្រាប់​កីឡាករ​-​កីឡាការិនី​ចុះឈ្មោះ​ថ្មី មានន័យថាមិនបាន​ចុះឈ្មោះ​ចូលរួម​កាលពី​ឆ្នាំ​២០២០ ត្រូវ​ទំនាក់ទំនង​ចុះឈ្មោះ​ពីថ្ងៃ​ទី​២៣ ខែវិច្ឆិកា ដល់​ថ្ងៃទី​០១ ខែធ្នូតាមរយៈ​ក្រុមហ៊ុន Cambodia Events Organizer។​ ​តាម​ការ​បញ្ជាក់បន្ថែម​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ពេលនេះ​គឺ​បានទទួល​ការឯកភាព​ជាគោលការណ៍​ពី​គណៈ​ប្រចាំការ នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​នឺង​ជំងឺ​កូ​វីដ​-១៩ និង​កំពុង​រង់ចាំ​ការសម្រេច​ពី​រាជរដ្ឋាភិបាល​ក្នុងពេល​ឆាប់ៗ​ខាងមុខ៕

​អត្ថបទ លី ឈុន​ឡា​, រូបភាព​ពាក់ព័ន្ធ ៕

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        128
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        139
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm