ឯកឧត្តម គង់ វិបុល៖ ចិនជាប់ចំណាត់ថ្នាក់លេខ១ លើការវិនិយោគនៅប្រទេសកម្ពុជា

2025/01/08 11:32:49 pm        297

ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងថា គិតក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៤ ចិនជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការវិនិយោគបរទេសក្នុងប្រទេសកម្ពុជា ដោយមានទុនវិនិយោគសរុបចំនួនប្រមាណ ៣,២ពាន់លានដុល្លារ។

 ក្នុងឱកាសអញ្ជើញចូលរួមពិធីជប់លៀងឆ្នាំថ្មីលើកទី៥ របស់សហព័ន្ធសហគ្រិនចិនមកពីខេត្តហ៊ូណាន ឯកឧត្តម គង់ វិបុល បានមានប្រសាសន៍ថា គិតមកដល់បច្ចុប្បន្ននេះ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន គឺមានការវិវឌ្ឍរីកចម្រើន និងស៊ីជម្រៅជាបន្តបន្ទាប់ ទោះសម័យកាលមានការផ្លាស់ប្តូរ ណាបែបណាក្នុងសាកលលោក ក៏ប្រទេសទាំងពីរនៅតែរក្សាបានយ៉ាងល្អនូវចំណងមិត្តភាព សមភាព គោរពគ្នា និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

 ជាមួយនេះ ឯកឧត្តមបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន សម្រាប់ការគាំទ្ររយៈពេលវែងដល់កម្ពុជា ហើយសង្ឃឹមយ៉ាងមុតមាំ និងលើកទឹកចិត្តដល់អ្នកវិនិយោគចិនកាន់តែច្រើន ជាពិសេសសហគ្រិនខេត្តហ៊ូណាន ឱ្យបន្តមានទំនុកចិត្តក្នុងការវិនិយោគនៅកម្ពុជា និងពង្រីកទំហំវិនិយោគនៅកម្ពុជា។ ខណៈរដ្ឋាភិបាលកម្ពុជា នឹងបន្តជំរុញកំណែទម្រង់ ធ្វើឱ្យបរិយាកាសធុរកិច្ចកាន់តែល្អប្រសើរ ធានាបាននូវការរីកចំរើននៃសហគ្រាសនៅកម្ពុជា និងទន្ទឹងរង់ចាំទាក់ទាញអ្នកវិនិយោគបន្ថែមទៀត ដើម្បីរួមគ្នាលើកកម្ពស់កំណើនសេដ្ឋកិច្ចកម្ពុជាជាបន្តបន្ទាប់។

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានបញ្ជាក់ថា ការជួបជុំជនរួមជាតិហ៊ូណាន ក្នុងពេលនេះ បានក្លាយជាស្ពានដ៏សំខាន់មួយ តភ្ជាប់ទំនាក់ទំនងមិត្តភាពរវាងប្រជាជនកម្ពុជា និងចិន។ អ្នកឧកញ៉ា បានបន្តថា នៅពេលអនាគត អាជីវករខេត្តហ៊ូណាន នឹងបន្តប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងចិន ទាក់ទាញអ្នកវិនិយោគបន្ថែមទៀតឱ្យចូលរួមក្នុងការកសាងសេដ្ឋកិច្ចរបស់កម្ពុជា និងធ្វើការរួមគ្នាដើម្បីបង្កើតអនាគតប្រកបដោយចីរភាព។ អ្នកឧកញ៉ា ក៏បានអញ្ជើញភ្ញៀវទេសចរណ៍ចិន ឱ្យមកទស្សនាកម្ពុជាដ៏ស្រស់ស្អាតនៅឆ្នាំ២០២៥នេះផងដែរ។

សូមជម្រាបជូនថា កាលពីល្ងាចថ្ងៃទី៧ មករា ឆ្នាំ២០២៥នេះ សហព័ន្ធអ្នកជំនួញចិនក្រៅប្រទេសនៅកម្ពុជា របស់ជនជាតិចិនហ៊ូណានរាប់ពាន់នាក់ បានជួបជុំគ្នាដើម្បីរៀបចំពិធីជប់លៀងឆ្នាំថ្មីលើកទី៥ និងពិភាក្សាអំពីការអភិវឌ្ឍន៍នាពេលអនាគត នៅកោះពេជ្រ រាជធានីភ្នំពេញ។ ក្នុងនោះក៏មានការអញ្ជើញចូលរួមរបស់ លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា លោក Lord Yang Zonglin អនុប្រធានប្រតិបត្តិយុវជននៃក្រុមប្រឹក្សាកម្ពុជាចិននិងជាប្រធានសម្ព័ន្ធយុវជន លោក Lord Lin Jianzhong អនុប្រធានប្រតិបត្តិយុវជននៃក្រុមប្រឹក្សាចិនកម្ពុជា និងភ្ញៀវកិត្តិយសជាច្រើនរូបផ្សេងទៀត៕ អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        146
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        104
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង្គភាពយានដ្រូនអ៊ុយក្រែន កំពុងតាមប្រម៉ាញ់នាវារុស្ស៊ីនៅក្នុងសមុទ្រខ្មៅ

2026/07/24 08:03:42 pm
​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm