បារាំង៖ EU នឹងមិននៅស្ងៀម ចំពោះការវាយប្រហារលើព្រំដែនខ្លួនឡើយ ក្រោយលោក Trump អត្ថាធិប្បាយពីដែនដី Greenland

2025/01/09 03:01:46 am        145

រដ្ឋមន្ត្រីការបរទេសបារាំង នៅថ្ងៃពុធ (ទី៨ ខែមករា) នេះ បាននិយាយថា សហភាពអឺរ៉ុប (EU) នឹងមិនបណ្ដោយឲ្យប្រទេសផ្សេងទៀតវាយប្រហារព្រំដែនអធិបតេយ្យភាពរបស់ខ្លួនឡើយ ដោយការលើកឡើងនេះ ជាការឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump ជុំវិញការកាន់កាប់ដែនដី Greenland។

លោក Trump បានបដិសេធកាលពីថ្ងៃទី៦ ខែមករា ដើម្បីច្រានចោលវិធានការយោធា ឬសេដ្ឋកិច្ច ដែលជាផ្នែកមួយនៃគោលបំណងរបស់លោក ដើម្បីឲ្យសហរដ្ឋអាមេរិកបានគ្រប់គ្រងដែនដី Greenland ក៏ដូចជាព្រែកជីកប៉ាណាម៉ាផងដែរ។

រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បានប្រាប់ថា លោកមិនជឿថា សហរដ្ឋអាមេរិកនឹងលុកលុយកោះអាកទិកដ៏ធំដែលជាផ្នែកមួយនៃដែនដីប្រទេសដាណឺម៉ាកអស់រយៈពេលជាង ៦០០ឆ្នាំមកហើយនោះទេ។

លោកបានប្រាប់វិទ្យុ France Inter ថា៖ «ច្បាស់ណាស់គ្មានអ្វីត្រូវសង្ស័យទេ ដែលថា សហភាពអឺរ៉ុប នឹងមិនបណ្ដោយឲ្យប្រទេសផ្សេងទៀតនៃពិភពលោក វាយប្រហារលើព្រំដែនអធិបតេយ្យភាពរបស់ខ្លួន ទោះបីជាពួកគេជានរណាក៏ដោយ។ យើងជាទ្វីបដ៏រឹងមាំមួយ»។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក Trump បានគូសបញ្ជាក់បន្ថែម អំពីរបៀបវារៈវាតទីនិយម ដែលបានកើតឡើងក្នុងរយៈពេល ២សប្តាហ៍ មុនពេលដែលលោកប្រារព្ធពិធីស្បថចូលកាន់តំណែង នៅថ្ងៃទី ២០ ខែមករា ក្នុងទីក្រុងវ៉ាស៊ីនតោន។

យ៉ាងណាក្ដី លោក Barrot បានសង្កត់ធ្ងន់ថា៖ «ប្រសិនបើអ្នកសួរខ្ញុំថា តើខ្ញុំគិតថា សហរដ្ឋអាមេរិកនឹងលុកលុយដែនដី Greenland ទេ ចម្លើយរបស់ខ្ញុំ គឺទេ។ ប៉ុន្តែបើសួរថា តើយើងបានចូលដល់សម័យកាលដែលអ្នកខ្លាំងបំផុតសមនឹងរស់រានមែនទេ? ចម្លើយរបស់ខ្ញុំ គឺមែនហើយ»៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        44
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        44
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        39

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm