ក្រសួងទេសចរណ៍៖ តួលេខបឋម កម្ពុជាឆ្នាំ២០២៤ មានទេសចរអន្តរជាតិមកទស្សនា ៦លាន៧សែននាក់

2025/01/09 06:38:18 pm        338

អ្នកនាំពាក្យក្រសួងទេសចរណ៍ នៅថ្ងៃទី៩ ខែមករានេះ បានបង្ហាញ តួលេខបឋមថា នៅ​ក្នុង​ឆ្នាំ​២០២៤ កម្ពុជាបានបានទទួលភ្ញៀវទេសចរអន្តរជាតិអញ្ជើញមកទស្សនា មានប្រមាណ​៦​លាន​៧​សែន​នាក់ កើនឡើង២២.៩% បើប្រៀបធៀបឆ្នាំ២០២៣ ហើយកំណើនភ្ញៀវអន្តរជាតិនេះ គឺ​បាន​កើត​ឡើង​ដោយសារ កត្តាសុខសន្តិភាព បូករួមកម្ពុជា បានរួមគ្នាល្អ ផ្តល់សេវាបដិសណ្ឋារកិច្ចល្អ ស្នាម​ញញឹមរាក់ទាក់ និងភាពកក់ក្តៅជូនភ្ញៀវ។

លោក​ជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បាន​ថ្លែង​ប្រាប់​BT​V​ថា ចំណោមភ្ញៀវទេសចរអន្តរជាតិសរុប៦លាន៧សែននាក់នោះ ភាគ​ច្រើន​គឺ​ជា​ភ្ញៀវ​អន្តរជាតិ​ចម្រុះ​ជាតិសាសន៍ មកពីប្រទេសថៃ វៀតណាម ចិន ឡាវ អាមេរិច និងបណ្តា​ប្រទេស​នានា​ទៀត​នៅ​ប៉ែកខាងអឺរ៉ុប។

លោកជំទាវ ហ៊ុន ដានី បន្តថា កំណើនភ្ញៀវទេសចរអន្តរជាតិ និងអ្នក​វិនិយោគ​ទុន​អន្តរជាតិ​មក​កម្ពុជា ក្នុងឆ្នាំ២០២៤នេះ គឺបានកើតឡើងដោយសារ ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បាន​ដាក់ចេញផែនការយុទ្ធសាស្ត្រត្រឹមត្រូវសម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ បូករួម​នឹង​កត្តា​សុខ​សន្តិភាព ការចាប់ផ្តើមមានសមិទ្ធិផលព្រលានយន្តហោះថ្មីៗ ការសម្រួលការធ្វើដំណើរ ការ​តភ្ជាប់​ជើង​ហោះ​ហើរត្រង់ ការផ្សព្វផ្សាយ ការពង្រឹងគុណភាពផ្តល់សេវាបដិសណ្ឋារកិច្ចល្អ និងការផ្តល់​ភាព​កក់​ក្តៅល្អជូនភ្ញៀវទេសចរអន្តរជាតិជាដើម។

លោកជំទាវ ហ៊ុន ដានី បន្តថា នៅក្នុងឆ្នាំ២០២៥នេះ ក្រសួងទេសចរណ៍​បាន​ដាក់​ចេញ​នូវ​ផែន​ការ​សកម្មភាពជាច្រើន ក្នុងគោលដៅទាក់​ទាញ​ភ្ញៀវ​ទេសច​រអ​ន្តរជាតិ​មក​ទស្សនា​កម្ពុជា​ឲ្យ​បាន​៧​លាន​នាក់ ខណៈនៅក្នុងឆ្នាំ២០២៥នេះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាស​បញ្ចុះ​តម្លៃ​ថ្លៃ​ធ្វើ​ទិដ្ឋាការអេឡិចត្រូនិច eVISA ប្រភេទ E និងT ជូនភ្ញៀវអន្តរជាតិមកស្នាក់នៅកម្ពុជាយូរថ្ងៃ ក៏​ដូចការជំរុញតភ្ជាប់គោលដៅទេសចរណ៍កម្ពុជា​ទៅ​កាន់​គោលដៅ​ទេសចរណ៍​បណ្តា​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក និងការជំរុញ​អភិវឌ្ឍ​ផលិត​ផល​ទេសចរណ៍​ថ្មីៗ​នៅ​គ្រប់​គោល​ដៅ​ទេសចរណ៍​ទាំង​អស់​នៅកម្ពុជាជាដើម។

សូមបញ្ជាក់ថា គ្រប់ផែនការសកម្មភាព​ជា​យុទ្ធសាស្ត្រស​ម្រាប់​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ដែល​ក្រសួង​ទេសចរណ៍បានដាក់ចេញសម្រាប់អនុវត្តឆ្នាំ២០២៥នេះ គឺមានគោលដៅសំខាន់ ចង់​ទាក់​ទាញ​ទេសចរអន្តរជាតិ ឲ្យមកទស្សនាកម្ពុជានៅគ្រប់ខែ និងគ្រប់រដូវកាល ហើយនឹងមិន​មាន​ទៀត​ទេ រដូវភ្ញៀវតិច Low season ពោលគឺមានតែរដូវGreen season៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        22
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        129
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm