វិស័យឯកជនចាប់យកបច្ចេកវិទ្យាឌីជីថល ជាមូលដ្ឋានសម្រាប់ការធ្វើអាជីវកម្ម ពាណិជ្ជកម្ម

2025/01/09 07:02:23 pm        330

វិស័យឯកជននៅក្នុងឆ្នាំ២០២៥ នេះ នឹងចាប់ផ្តើមពង្រឹកចំណេះដឹង និង​ការ​ចាប់​យក​បច្ចេក​វិទ្យាឌីជីថល សម្រាប់ការផ្លាស់ប្ដូរ រចនាសម្ព័ន្ធ ដើម្បីទាញយកសក្តានុពលនៃបរិវត្តកម្មឌីជីថល សម្រាប់​ជាមូលដ្ឋានគ្រឹះពង្រឹងអាជីវកម្ម និងការធ្វើពាណិជ្ជកម្ម។

លោក នៅ វាសនា អ្នកជំនាញក្នុងវិស័យបច្ចេកវិទ្យាឌីជីថល និងជាប្រធានគ្រប់គ្រង ViHAT កម្ពុជា លើកឡើងក្នុងកិច្ច សម្ភាសន៍ជាមួយ BTV ស្តីពីការរីកចម្រើននៅក្នុងវិស័យបច្ចេកវិទ្យា និង​ការ​ប្រើ​ប្រាស់បច្ចេកវិទ្យាឌីជីថលនៅក្នុងអាជីវកម្ម ពាណិជ្ជកម្ម និងការទំនាក់ទំនងនេះថា បច្ចេក​វិទ្យាឌីជីថលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅលើសកលលោក ស្របពេលនៃការរីកចម្រើននេះ កន្លង​មកកម្ពុជាក៏បានដាក់ចេញនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា​២០២១​-២០៣៥ ដែលយុទ្ធសាស្រ្ត នេះគឺជាការតម្រង់ទិសការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា តាម​រយៈ​ការ​ពង្រឹងពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច និងការប្រកួតប្រជែង។

លោក​បន្តថា ជុំវិញបច្ចេកវិទ្យានេះ វិស័យឯកជនបានកំពុងពង្រីកខ្លួនការចាប់យកបច្ចេកវិទ្យា ​ជា​ពិសេស​ការចាប់យក ប្រព័ន្ធ ផ្សព្វផ្សាយសង្គម (Social media) ដែលជាប្រព័ន្ធពេញនិយមមួយ ក្នុង​ការទំនាក់ទំនង ផ្សព្វផ្សាយពាណិជ្ជកម្ម អាជីវកម្មរបស់ខ្លួន ប៉ុន្តែការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេក​វិទ្យា​ប៉ុណ្ណឹង នៅមិនទាន់គ្រប់គ្រាន់នៅឡើយ គឺទាមទារឱ្យសហគ្រិនត្រូវកាស្វែងយល់បន្ថែម និង​ចាប់យកប្រព័ន្ធបច្ចេកវិទ្យាផ្សេងៗជាច្រើន ដូចជាការគ្រប់គ្រងលើផ្នែកអាជីវកម្ម និងហិរញ្ញ​វត្ថុ​ជា​ដើម​ ដើម្បីឈានទៅការធ្វើអាជីវកម្មឱ្យកាន់ តែរីកចម្រើន។

ទាក់ទិនបច្ចេកវិទ្យានេះដែរ, លោក សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងថា នៅ​ក្នុង​ឆ្នាំ២០២៥ នេះ ជាទិសដៅរបស់សមាគម គឺមានផែនការជួយពង្រឹង និងពង្រីកចំ​ណេះដឹង​ដល់​សហគ្រិន លើផ្នែកបច្ចេកវិទ្យា ដើម្បីឱ្យពួកគាត់បាន ស្វែងយកបន្ថែម និងការ​ចាប់​យក​បច្ចេក​វិទ្យា​ឌីជីថលសម្រាប់ការធ្វើអាជីវកម្ម តាមរយៈការផ្សព្វផ្សាយការស្វែងរកដៃគូពាណិជ្ជកម្ម ធ្វើ​យ៉ាង​ណា​ឱ្យសហគ្រិននៅកម្ពុជា អាចឈានថ្ពក់ចាប់ដៃគូពាណិជ្ជកម្ម និងការផ្គត់ផ្គង់​ផលិត​ផល​ចូល​ទីផ្សារឱ្យ​បានច្រើន។

ជុំវិញវិស័យបច្ចេកវិទ្យានេះ, តាមយុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី ៤ និងចក្ខុវិស័យកម្ពុជា​ឆ្នាំ២០៥០ និងការត្រៀមខ្លួនឆ្លើយ តប ទៅនឹងបដិវត្តន៍ឧស្សាហកម្មទី ៤ និង​ទាញ​យក​សក្តានុពល​នៃ​បរិវត្តកម្មឌីជីថល។ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គម ឌីជីថល​កម្ពុជា ២០២១-២០៣៥ ត្រូវបានគិតគូរ និងរៀបចំឡើង ដោយផ្អែកទៅលើតម្រូវការជាក់ស្តែង សក្តា​នុពល ធនធាន និង សមត្ថភាព ទាំងនៅក្នុងវិស័យសាធារណៈ និងទាំង​នៅ​ក្នុង​វិស័យ​ឯកជន សម្រាប់ការតម្រង់ទិសការអភិវឌ្ឍ និងដំណើរនបរិវត្តកម្ម ឌីជីថលនៅកម្ពុជា។ បរិវត្ត​កម្ម​ឌីជីថល នឹងនាំមកនូវបច្ច័យវិជ្ជមានដ៏សន្ធឹកសន្ធាប់ដល់សេដ្ឋកិច្ច-សង្គមកម្ពុជា ពោលគឺជាចន្ទល់ កំណើន​ថ្មី ដែលមានភាពធន់ខ្ពស់ទៅនឹងការផ្លាស់ប្ដូរជារចនាសម្ព័ន្ធនាពេលអនាគតផង ហើយក៏​ជា​ចលករក្នុងការជំរុញក្បាលម៉ាស៊ីន កំណើនសេដ្ឋកិច្ចដែលមានស្រាប់ផង៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        148
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        124
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm