សកម្មជនបក្សប្រឆាំងភូមិគ្រាំងគរ និងជ្រៃត្នោត គោរពស្នើសម្តេចតេជោសុំចូលរួមរស់ជាមួយ​គណបក្សប្រជាជនកម្ពុជា

2025/01/09 07:16:24 pm        161

ដោយមើលឃើញកាន់តែច្បាស់អំពីទង្វើដែលតែងតែញុះញង់ ចិញ្ចឹមចិត្តបង្កអស្ថិរភាព អសន្តិសុខ ចង់បំផ្លាញនូវសន្តិភាពដ៏សុខសាន្តដែលបាននិងកំពុងកើតមាននៅសព្វថ្ងៃពីក្រុមជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស សកម្មជនគណបក្សភ្លើងទៀនភូមិគ្រាំងគរនិងភូមិជ្រៃត្នោត ស្រុកត្រាំកក់ នៃខេត្តតាកែវបានប្រកាសផ្តាច់ខ្លួនពីគណបក្សរបស់ខ្លួន ដោយគោរពស្នើសម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជាសុំចូលមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ។

នេះជាសកម្មភាពដែលគេតែងតែមើលឃើញស្ទើរជារៀងរាល់ថ្ងៃដែលមានបងប្អូនមកពីគណបក្សប្រឆាំង ជាពិសេសបេក្ខជនមកពីគណបក្សភ្លើងទៀន អស់ជំនឿលើការដឹកនាំរបស់គណបក្សខ្លួនហើយក៏បានប្រកាសផ្តាច់ខ្លួនចេញមករួមក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាជាហូរហែ ព្រោះពួកគាត់កាន់តែមើលឃើញច្បាស់អំពីសារធាតុពិត សារធាតុពិសពុលរបស់គណបក្សខ្លួនដែលមានមេក្លោងក្រុមជ្រុលនិយម ក្បត់ជាតិ៣ជំនាន់នៅក្រៅស្រុកតែងតែបំផុសញុះញង់ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ខណៈដែលប្រទេសនិងប្រជាជនកម្ពុជាបាននិងកំពុងទទួលនូវនូវមនុញ្ញផល ពីសុខសន្តិភាព។

ដោយខួបលើកទី៤៦នៃទិវាជ័យជម្នះ៧មករា(៧មករា១៩៧៩-៧មករា២០២៥)ទើបកន្លងផុតទៅរយៈពេល២ថ្ងៃនោះ សកម្មជនមកពីគណបក្សភ្លើងទៀនភូមិគ្រាំងគរនិងជ្រៃត្នោត ស្រុកត្រាំកក់ ដែលគោរពស្នើសម្តេចអគ្គមហាសេនាតីតេជោ ប្រធានគណបក្ស ប្រជាជនកម្ពុជាសុំចូលមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញទាំងចំនួន១៧រូបសុទ្ធតែយល់ឃើញដូចគ្នាថា ថ្ងៃ៧មករា បានធ្វើឱ្យយើងរស់រានមានជីវិតឡើងវិញ ជាថ្ងៃកំណើតទី២របស់យើងទាំងអស់គ្នា ពោល បើគ្មានថ្ងៃ៧មករា គឺយើងមិនមានអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះឡើយ។

គួរបញ្ជាក់ថា សកម្មភាពនៃការចុះចូលបែបនេះបាននិងកំពុងកើត មានអស់រយៈពេលជាច្រើនខែមកហើយៗសកម្មជន បេក្ខជនក្រុមប្រឹក្សាគណបក្សភ្លើងទៀនដែល ប្រកាសផ្តាច់ខ្លួនចេញពីបក្សប្រឆាំងនិងគោរពស្នើសម្តេចតេជោ សុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជានេះ មិនមែនជាការបង្ខិតបង្ខំឡើយហើយពួកគាត់ក៏បានប្រកាសគាំទ្រ រាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងបង្កើតច្បាប់ដាក់ក្រុមជ្រុលនិយម ជាក្រុមភេរវកម្ម៕ អត្ថបទ៖ មុត សុទ្ធ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        91
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        107
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm