ឯកឧត្តម កែប ជុតិមា៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្តេជ្ញាដោយឆន្ទៈមោះមុត កសាងផ្លូវក្រវាត់ព្រំដែនឱ្យបានរួចរាល់ចប់សព្វគ្រប់

2025/01/09 07:41:52 pm        189

គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងបាននាំយកអំណោយរបស់សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា ជូនកងកម្លាំងវិស្វកម្មនៃកងយោធពលខេមរភូមិន្ទ ដែលកំពុងឈរជើងកសាងស្ថាបនាផ្លូវតាមក្រវាត់ព្រំដែនកម្ពុជា-វៀតណាមក្នុងភូមិសាស្រ្តស្រុក ពេជ្រាដា ច្រកព្រំដែនទ្វេភាគីណាមលៀខេត្តមណ្ឌលគិរី ។

ក្រៅពីការសួរសុខទុក្ខកងកម្លាំងវិស្វកម្មដែលកំពុងស្ថាបនាផ្លូវតាមក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្ត ខេត្តមណ្ឌលគិរី គណៈប្រតិភូគណៈកម្មការទី៤នៃរដ្ឋសភាក៏នឹងពិនិត្យមើលពីស្ថានភាពបង្គោលព្រំដែន វឌ្ឍនភាពនៅព្រំដែន និងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំងវិស្វកម្ម និងប្រជាពលរដ្ឋ នៅទីនោះ ឯកឧត្តម កែប ជុតិមា មានប្រសាសន៍ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្តេជ្ញាដោយឆន្ទៈមោះមុតនិងផែនការច្បាស់លាស់ដើម្បីកសាងផ្លូវក្រវាត់ព្រំដែនឱ្យបានរួចរាល់ចប់សព្វគ្រប់។ ការកសាងផ្លូវក្រវាត់ព្រំដែនគឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ក្នុងគោលបំណងពង្រឹងបូរណភាពទឹកដី និងជំរុញការអភិវឌ្ឍន៍ក្នុងតំបន់។

ឯកឧត្តមគូសបញ្ជាក់ថា គំនិតផ្តួចផ្តើមមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការការពារ អធិបតេយ្យភាពជាតិនិងបង្កើតឱកាសសម្រាប់ធ្វើឱ្យមានកំណើនសេដ្ឋកិច្ចនៅតាមតំបន់ព្រំដែនដាច់ស្រយាល។ ផ្លូវក្រវាត់ព្រំដែន គឺជារបងការពារដ៏សំខាន់មួយទៀតសម្រាប់ បូរណភាពទឹកដី អធិបតេយ្យជាតិកម្ពុជា។ គោលដៅរបស់រាជរដ្ឋាភិបាល គឺកសាងខ្សែបន្ទាត់ព្រំដែនឲ្យទៅជាព្រំដែន សន្ដិភាព មិត្ដភាព សហប្រតិបត្ដិការ និងការអភិវឌ្ឍ។

ក្នុងឱកាសនោះ ឯកឧត្តមបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ សូមមកមើលតំបន់ព្រំដែនដើម្បីលើកទឹកចិត្តកងកម្លាំងវិស្វកម្ម និងមកស្វែងយល់ជាក់ស្តែងពីស្ថានភាពព្រំដែន និងការស្ថាបនាផ្លូវក្រវាត់ព្រំដែន ជាពិសេសលើកទឹកចិត្តឱ្យប្រជាពលរដ្ឋមករស់នៅតំបន់ព្រំដែននេះ ព្រោះប្រជាពលរដ្ឋជាជញ្ជាំងការពារព្រំដែនដ៏រឹងមាំ។

លោក វណ្ណា ម៉ាប់ អភិបាលស្រុកពេជ្រាដា មានប្រសាសន៍ថា ស្រុកពេជ្រាដា មានព្រំប្រទល់ជាប់ជាមួយប្រទេសវៀតណាម ប្រវែង១១០គីឡូម៉ែត្រ និងមានបង្គោល ព្រំដែនសរុបទាំងអស់ ចំនួន ៥០បង្គោល។ច្រកទ្វារព្រំដែនទ្វេរភាគីណាមលៀរ មានប្រវែង ២៧ គីឡូម៉ែត្រ ពីទីរួមស្រុកពេជ្រាដា និងមានប្រវែង ៦៧ គីឡូម៉ែត្រ ពីទីរួមខេត្តមណ្ឌលគិរី។

លោកឧត្តមសេនីយ៍ទោ ជុំ ហុន តំណាងកងវិស្វកម្ម បានឱ្យដឹងថា កងឯកភាពចំនួន៦នៅក្នុងខេត្តមណ្ឌលគិរី បាននិងកំពុងស្ថាបនាផ្លូវព្រំដែននេះ ដោយប្រើប្រាស់មធ្យោបាយគ្រឿងចក្រគ្រប់ប្រភេទចំនួន១៤៨គ្រឿងសម្រាប់ធ្វើផ្លូវ១៣៣គីឡូម៉ែត្រ ក្នុងនេះផ្លូវខ្សែក្រវាត់ព្រំដែនមានប្រវែង៨៤គីឡូម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែង៤៩គ.ម។

ច្រកទ្វាព្រំដែនទ្វេភាគីណាមលៀរ មានចម្ងាយផ្លូវប្រវែង៦០គីឡូម៉ែត្រពីក្រុងសែនមនោរម្យ និងមានចម្ងាយផ្លូវប្រវែង ២៦គីឡូម៉ែត្រ ពីទីរួមស្រុកពេជ្រាដា មានទីតាំងស្ថិតនៅក្នុងភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ជាប់ជាមួយនឹង ច្រកទ្វារព្រំដែនទ្វេភាគីដាក់ប័រ ស្ថិតនៅក្នុងភូមិធន់ហាញ់ ឃុំធុនអាន ស្រុកដាក់មីល ខេត្តដាក់ណុង ប្រទេសវៀតណាម។

ប្រតិភូគណៈកម្មការទី៤នៃរដ្ឋសភាក៏បាននាំយកនូវអំណោយរបស់សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា មានគ្រឿងឧបភោគ បរិភោគជូនកងកម្លាំងវិស្វកម្មរួមមាន ទឹកសុទ្ធ៣០កេស ត្រីខ១៥កេស ថ្នាំពេទ្យ២៥ ប្រអប់ គុយទាវ និងមីសួ៣០កេស ត្រីងៀត១៥គីឡូក្រាម និងថវិកា៣លានរៀល។ ដោយឡែករដ្ឋបាលខេត្តមណ្ឌលគិរី បានឧបត្ថម្ភអង្ករ២តោន ថវិកា៥០០ដុល្លារ និងថ្នាំប៉ារ៉ា២កេស៕

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        76
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        70
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        65

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ

2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm