ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់៦នាក់បានស្លាប់ ២៥នាក់រងរបួសធ្ងន់ និងជាង៧០នាក់រងរបួសស្រាល នៅក្នុងការហេតុការណ៍រត់ជាន់គ្នា ដែលបានកើតឡើងនៅវិហាររសាសនាហិណ្ឌូដែលមានមនុស្សច្រើនបំផុតនៅភាគខាងត្បូងប្រទេសឥណ្ឌា កាលពីយប់ថ្ងៃពុធ ទី៨ ខែមករា។

ការរត់ជាន់គ្នានេះ បានកើតឡើងនៅពេលដែលអ្នកគោរពបូជារាប់រយនាក់ បានរុញច្រានគ្នាដើម្បីទទួលពរជ័យសម្រាប់ពិធីបុណ្យ វៀគុនតា ដ្វៀរ៉ាក់ ដាសាន «Vaikunta Dwara Darshanam» រយៈពេល១០ថ្ងៃ។

អ្នករងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យរដ្ឋាភិបាលក្នុងតំបន់ដើម្បីព្យាបាល។ រដ្ឋមន្ត្រីប្រចាំរដ្ឋ លោក Chandrababu Naidu បានសម្តែងការសោកស្ដាយចំពោះឧបទ្ទវហេតុនេះ និងបានជួបប្រជុំជាមួយមន្ត្រីតំបន់ និងបានអំពាវនាវឱ្យមានវិធានការជាបន្ទាន់ដើម្បីធានាបានកុំឱ្យមានការបាត់បង់ជីវិតមនុស្សបន្ថែមទៀត។ លោក Naidu ត្រូវនឹងជួបអ្នករងរបួស នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមករានេះ។