ស្ពានថ្ម និងស្ពានឈើចំនួន៥កន្លែង ក្នុងស្រុកអន្លង់វែង បានសាងសង់រួច ​សម្រាប់ ពលរដ្ឋងាយស្រួលធ្វើដំណើរដឹកកសិផល

2025/01/09 08:37:38 pm        145

ឧត្តរមានជ័យ៖ ស្ពានថ្ម និងស្ពានឈើចំនួន៥កន្លែង ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានសាងសង់រួច ​សម្រាប់ពលរដ្ឋប្រើប្រាស់ ធ្វើដំណើរឆ្លងកាត់ និងដឹកកសិផលទៅមកប្រកបដោយភាពងាយស្រួល។ នេះបើយោងតាមការបញ្ជាក់​ឲ្យដឹងពីលោក ងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លង់វែង នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥នេះ។

ជាមួយគ្នានេះដែរឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយ​ខេត្តឧត្តរមានជ័យ ​បានដឹកនាំក្រុមការងារ រួមទាំងអាជ្ញាធរមូលដ្ឋានស្រុកអន្លង់វែង បានចុះពិនិត្យជាក់ស្តែង លើកសាងស្ពានថ្ម និងស្ពានឈើចំនួន ០៥កន្លែងរួមមាន៖ ទី១.ស្ពានឈើ ១ កន្លែងសិ្ថតនៅភូមិទួលប្រាសាទ ឃុំថ្លាត ស្រុកអន្លង់វែង មានទទឹង៤ម៉ែត្រគុណនឹងបណ្តោយ ៧៥ម៉ែត្រ។ ទី២.ស្ពានឈើ១នៅភូមិអូស្រឡៅ ឃុំ ថ្លាត មាន ទទឹង៤ម៉ែត្រ បណ្តោយ ៤០ម៉ែត្រ។ទី៣.ស្ពានថ្មនៅភូមិទួលប្រាសាទ ឃុំថ្លាត មានទទឹង៤ម៉ែត្រ បណ្តោយ ២១ម៉ែត្រ។ ទី៤. ស្ពានឈើ មានទទឹង៤ម៉ែត្រ បណ្តោយ៣៦ម៉ែត្រ នៅភូមិរំចេក ឃុំ អន្លង់វែង ទី៥.ស្ពានឈើ នៅភូមិត្រពាំងតាវ ឃុំត្រពាំងតាវ ​ដែលមានទទឹង៤ម៉ែត្រ.បណ្តោយ ១៨ម៉ែត្រ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមកិតិ្តសង្គហបណ្ឌិត គន់ គីម បានសម្ដែងនូវការវាយតម្លៃ និងកោតសរ​សើខ្ពស់​ចំពោះអាជ្ញាធរ​ដែនដី​មូលដ្ឋានភូមិ​ ឃុំ ស្រុក និង​ខេត្តឧត្តរមានជ័យ ​ដែល​បានខិតខំ​យកចិត្ត​ទុកដាក់ ​ចំពោះសុខទុក្ខ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

យ៉ាងណាម៉ិញឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានណែនាំឱ្យរដ្ឋបាលខេត្ត មន្ទីរ-អង្គភាព​ស្ថាប័នពាក់ព័ន្ធ និងកងកម្លាំងសមត្ថកិច្ចគ្រប់រូប​ដែល​ជាក្រុមការងារចុះជួយ​មូលដ្ឋាន​ស្រុកអន្លង់វែង ត្រូវយកចិត្តទុកដាក់បង្កើនកិច្ចសហការគ្នាឲ្យបានល្អប្រសើរ ជាមួយក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋាខេត្តឧត្តរមានជ័យ​ និងបន្តយកចិត្តទុកដាក់លើកិច្ចការ​អាទិភាព​ក្នុង​ការពង្រឹងសន្តិភាព និង​ស្ថិរភាពនយោបាយ-ការថែរក្សាសន្តិសុខ ​សណ្តាប់ធ្នាប់សាធារណៈ​ និងសុវត្ថិភាពសង្គម-ការគ្រប់គ្រង​រដ្ឋបាលដែនដី-ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ-ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅមូលដ្ឋាន-ការគ្រប់គ្រង និងការអភិវឌ្ឍតំបន់ព្រំដែន-ការគ្រប់គ្រងធនធានធម្មជាតិ- និងការចុះបញ្ជីដីធ្លីឲ្យបានលឿន និងឆាប់រហ័សផងដែរ៕ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        195
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        173
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm