ប្រមុខការពារជាតិនិយាយថា ទាហានអាមេរិក ត្រូវបន្តនៅក្នុងប្រទេសស៊ីរី ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុម Daesh

2025/01/09 10:31:58 pm        50

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានប្រាប់សារព័ត៌មាន AP ថា សហរដ្ឋអាមេរិក ចាំបាច់ត្រូវរក្សាកងទ័ព ដែលដាក់ពង្រាយនៅក្នុងប្រទេសស៊ីរី ដើម្បីទប់ស្កាត់ក្រុមរដ្ឋឥស្លាមដេស( Daesh) (ដែលគេស្គាល់ថា ISIS) ពីការបង្កើតឡើងជាថ្មី ដែលជាការគំរាមកំហែងដ៏សំខាន់មួយ បន្ទាប់ពីការទម្លាក់រដ្ឋាភិបាលរបស់លោក បាសា អាល់អាសាដ។

លោក Austin បានថ្លែងកាលពីថ្ងៃពុធនៅក្នុងបទសម្ភាសន៍ចុងក្រោយ មុនពេលលោកចាកចេញពីតំណែងថា កងកម្លាំងអាមេរិក នៅតែចាំបាច់បន្តនៅទីនោះ ជាពិសេស ដើម្បីធានាសន្តិសុខនៃជំរំឃុំឃាំងដែលផ្ទុកអតីតយុទ្ធជន Daesh និងសមាជិកគ្រួសាររាប់ម៉ឺននាក់ នៅទីនោះ។ 

យោងតាមការប៉ាន់ប្រមាណ មានយុទ្ធជន Daesh ចន្លោះពី ៨.000នាក់ ទៅ ១០.000នាក់ នៅក្នុងជំរំ ហើយយ៉ាងហោចណាស់ ២.000នាក់ ត្រូវបានគេចាត់ទុកថា មានគ្រោះថ្នាក់ខ្លាំងណាស់។

លោក Austin បាននិយាយនៅឯមូលដ្ឋានទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់ ជាកន្លែងដែលលោកបានធ្វើដំណើរទៅពិភាក្សាអំពីជំនួយយោធាសម្រាប់អ៊ុយក្រែន ជាមួយប្រទេសជាដៃគូប្រមាណ ៥០ ថា ប្រសិនបើស៊ីរី ត្រូវបានទុកចោល ដោយពុំមានការការពារនោះ «ខ្ញុំគិតថា យុទ្ធជន IS នឹងចូលទៅក្នុងចរន្តសំខាន់នេះឡើងវិញ»។ លោកកំពុងប្រើអក្សរកាត់មួយទៀតសម្រាប់ក្រុម Daesh។

លោកបានបន្តទៀតថា៖«ខ្ញុំគិតថា យើងនៅតែមានការងារមួយចំនួនដែលត្រូវធ្វើ ទាក់ទងនឹងការបន្តប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋឥស្លាមDaesh»។


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        19
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        62
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm