ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា អញ្ជើញទៅប្រារព្ធទិវា៧មករានៅសហរដ្ឋអាមេរិក

2025/01/09 10:54:19 pm        268

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៩ ខែមករា ២០២៥នេះ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយ លោក នង គន្ធាវី បានដឹកនាំក្រុមប្រតិភូ ទៅចូលរួមប្រារព្ធខួបលើកទី៤៦ នៃទិវាជ័យជំនះ៧មករា នៅរដ្ឋផេនស៊ីលវែនញ៉ា និង រដ្ឋនូជីរស៊ី តំបន់ឆ្នេរខាងកើត នៃសហរដ្ឋអាមេរិក ដែលនិងប្រារព្ធធ្វើឡើងនៅថ្ងៃទី១១ខាងមុខនេះ។ 

ផ្តល់បទសម្ភាសន៍រៀបចេញដំណើរ លោក នង គន្ធាវី ប្រធានក្រុមការងារទទួលបន្ទុក រដ្ឋផេនស៊ីវេនញ៉ា និងរដ្ឋញូវជេស៊ី នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា នៅសហរដ្ឋអាមេរិក បានឱ្យដឹងថា នៅថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៥ខាងមុខនេះ ក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា នៅរដ្ឋផេនស៊ីលវែនញ៉ា និង រដ្ឋនូជីរស៊ី តំបន់ឆ្នេរខាងកើត នៃសហរដ្ឋអាមេរិក និងធ្វើការជួបជុំគ្នាប្រារព្ធខួបលើកទី៤៦ឆ្នាំ នៃទិវាជ័យជំនះ៧មករា ១៩៧៩-២០២៥។ ដោយពិធីនេះក្រុមការងារធ្វើឡើងជារៀងរាល់ឆ្នាំ ដោយគិតចាប់តាំងពីឆ្នាំ ២០១៦រៀងមក។ លោកឱ្យដឹងថានេះ ក៏ជាពេលវលាមួយផងដែរ ដើម្បីសមាជិកសមាជិកាទាំងពីររដ្ឋនេះបានជួបជុំគ្នានៅក្នុងឱកាទិវា៧មករា ដែលជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា មិនថាតែនៅក្នុងប្រទេស នៅក្រៅប្រទេសនោះទេ ពួកគាត់សុទ្ធតែបានរួចរស់មានជីវិត នៅ៧មករា១៩៧៩ ដែលជាថ្ងៃរំដោះពីប្រល័យពូជសាសន៍ ប៉ុល ពត និងបាននាំមកជូនប្រជាជនវិញ នូវសិទ្ធិសេរីភាពទាំងអស់ គ្រប់បែបយ៉ាងឡើងវិញ និងបានកសាងខឿនសេដ្ឋកិច្ចជាតិ ឲ្យមានស្ថេរភាពជាបណ្តើរៗតាំងពីពេលនោះមក។

លោក នង គន្ធាវី បន្តថា៧មករា គឺជាគុណបំណាច់ ដ៏ឧត្តមសម្រាប់ជាតិ និងប្រជាជនកម្ពុជា ក្នុងរយៈពេលជាង៤០ឆ្នាំ ក្នុងការដឹកនាំរាជរដ្ឋាភិបាល ក្រោយវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត មកនេះរដ្ឋាភិបាលបានដឹកនាំប្រទេសជាតិ ឆ្លងកាត់ឧបសគ្គ និងការលំបាកច្រើនរាប់មិនអស់ សម្រេចបានសមិទ្ធផលធំៗ ជាប្រវត្តិសាស្ត្រយ៉ាងច្រើន។ តាំងពីដំណាក់កាលសង្គ្រោះជាតិ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានធ្វើឱ្យប្រជាជាតិរស់ឡើងវិញ រហូតទទួលបានសន្តិភាពពេញលេញ មានឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ហើយកំពុងបន្តឈានទៅមុខ ប្រកបដោយភាពជឿជាក់ លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍។

សូមបញ្ជាក់ថា កម្មវិធីជួបជុំ សំណេះសំណាល សាកសួរសុខទុក្ខ ជាមួយសកម្មជន យុវជន និងសមាជិក សមាជិកា ដើម្បីអបអរសាទរខួបលើកទី៤៦នៃទិវាជ័យជំនះ៧មករា២០២៥ និងប្រារព្ធធ្វើឡើងនៅថ្ងៃ ទី១១ខែមករា ឆ្នាំ២០២៥ខាងមុខ នេះ នៅរដ្ឋផេនស៊ីលវែនញ៉ា និង រដ្ឋនូជីរស៊ី តំបន់ឆ្នេរខាងកើត នៃសហរដ្ឋអាមេរិក ដែលរៀបចំឡើងដោយក្រុមការងា អង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា ក្រៅប្រទេស៕

អត្ថបទៈ សំ ងីម


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        81
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        173
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm