អ្នកសារព័ត៌មានអ៊ីតាលីដែលត្រូវបានដោះលែងពីពន្ធនាគារ នៅអ៊ីរ៉ង់ ត្រលប់ទៅដល់ប្រទេសវិញហើយ

2025/01/09 11:38:36 pm        50

អ្នកសារព័ត៌ាមានអ៊ីតាលី នាង Cecilia Sala ត្រូវបានអ៊ីរ៉ង់ដោះលែង បន្ទាប់ពីជាប់ពន្ធនាគាររយៈពេល ៣សប្តាហ៍ ហើយបានវិលត្រលប់ទៅកាន់ប្រទេសកំណើតវិញហើយ។

នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni និងរដ្ឋមន្ត្រីការបរទេស លោក Antonio Tajani បានបង្ហាញវត្តមាន ដើម្បីស្វាគមន៍អ្នកសារព័ត៌មានវ័យ ២៩ឆ្នាំរូបនេះ ខណៈដែលនាងជិះយន្តហោះត្រលប់ទៅទីក្រុងរ៉ូមវិញ កាលពីថ្ងៃពុធ (ទី៨ ខែមករា) ដោយបង្ហាញពីសារៈសំខាន់នយោបាយទាក់ទងនឹងករណីរបស់នាង។

គួរបញ្ជាក់ថា នាង Sala អ្នកនិពន្ធ និងជាអ្នកធ្វើផតខេស្ត បាន និងកំពុងធ្វើការដោយមានទិដ្ឋាការអ្នកសារព័ត៌មានត្រឹមត្រូវតាមច្បាប់ នៅពេលដែលរូបនាងត្រូវបានឃុំខ្លួន ក្នុងទីក្រុងតេអេរ៉ង់ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ដោយត្រូវបានចោទប្រកាន់ពីបទ «បំពានច្បាប់របស់សាធារណរដ្ឋឥស្លាម»។

ទីក្រុងតេអេរ៉ង់ បានបដិសេធពាក្យលើកឡើង ដែលថា ការចាប់ខ្លួនរូបនាង ត្រូវបានផ្សារភ្ជាប់ទៅនឹងការឃុំខ្លួនរបស់ទីក្រុងរ៉ូម ចំពោះពាណិជ្ជករអ៊ីរ៉ង់ដែលសហរដ្ឋអាមេរិកចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារលើយោធារបស់ខ្លួន។

ដំណឹងដែលនាង Sala ត្រូវបានដោះលែង បាននាំឲ្យមានការអបអរ នៅប្រទេសអ៊ីតាលីដែលស្ថានភាពអាក្រក់របស់នាង បានគ្របដណ្តប់លើចំណងជើងធំៗរបស់សារព័ត៌មាន។ សមាជិកសភាបានសាទរចំពោះការចរចាដ៏ជោគជ័យ ក្នុងការនាំយករូបនាងមកប្រទេសវិញ ដោយបានបង្ហាញពីភាពរឹងមាំនៃការសម្រេចបានផ្នែកនយោបាយ សម្រាប់លោកស្រី Meloni៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        5
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        3
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        10

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm