វិស័យឯក​ប្រគល់សម្ភារៈអប់រំផ្សព្វផ្សាយពីជំងឺកូវីដ១៩ ជូនមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព

2021/11/05 12:21:34 pm        120

ភ្នំពេញ ៖ ​ទោះបីជាបរិបទនៃការរីករាលដាលពីជំងឺកូវីដ១៩ នៅទូទាំងពិភពលោកនាពេលនេះ កំពុងវិលត្រឡប់ទៅភាពល្អប្រសើរវិញបន្តិចក្តី ក៏រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល នៅតែបន្តផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋឲ្យបន្តការការពារ។ ដើម្បីជំរុញឲ្យបាននូវការចូលរួមចំណែកទទួលខុសត្រូវទប់ស្កាត់ការចម្លងជំងឺនេះ ក្រសួងសុខាភិបាល សហការជាមួយក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានប្រគល់សម្ភារៈផ្សព្វផ្សាយអប់រំសុខភាព ជូនដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព។

កម្មវិធីប្រគល់សម្ភារៈផ្សព្វផ្សាយអប់រំសុខភាពស្តីពីការទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ រួមមាន ៖ អាវយឺត ផ្ទាំងបដា និងស្ទិកគឺ រូបភាពផ្ទាំងធំ (Poster) សម្រាប់យុទ្ធនាការជាតិក្រោមប្រធានបទ "រួមគ្នាទទួលខុសត្រូវ ទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៥ វិច្ឆិកា ឆ្នាំ២០២១នេះ នៅមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ស្ថិតសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញក្រោមអធិបតីភាពលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និង​ជាប្រធានអនុគណៈកម្មការអប់រំបណ្តុះបណ្តាល ​និងទំនាក់ទំនងសាធារណៈ រួមទាំងគណៈគ្រប់គ្រង​របស់​ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ផ្ទាល់។

នៅក្នុងឱកាសនោះលោកជំទាវ ឱ វណ្ណឌីន បានសម្តែងការអរគុណដល់ថ្នាក់ដឹកនាំក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន និងបុគ្គលិកក្រុមហ៊ុន ដែលបានជួយចូលរួមចំណែកក្នុងការទប់ស្កាត់​ការ​ឆ្លងរាល​ដាល​ជំងឺកូវីដ ដោយ​បាន​ឧបត្ថម្ភជាសម្ភារៈដល់ក្រសួង។

លោកជំទាវ លើកឡើងថា ​សម្ភារៈទាំងអស់នេះ ពិតជាមានសារៈសំខាន់ណាស់​សម្រាប់ជួយ​ផ្សព្វ​ផ្សាយ​បន្ដ ក៏ដូចជាការរំលឹកជូនដល់សាធារណបន្ដអនុវត្ដ ​៣ការពារ និង៣កុំ ទោះជាស្ថានភាពជំងឺកូវីដ១៩​នៅកម្ពុជា​ មានភាពល្អប្រសើរជាងមុនក្ដី។

លោកជំទាវ បានអំពាវនាវដល់បុគ្គលគ្រប់រូបគ្រួសារ សហគមន៍ និងស្ថាប័នឯកជនចូលរួមទាំង​អស់​គ្នា ជាមួយរដ្ឋាភិបាលក្នុងការបើកដំណើរការសង្គម ​និងសេដ្ឋកិច្ចតាមគន្លងប្រតីភាពថ្មី ដោយម្នាក់ៗ​ទ​ទួល​ខុសត្រូវក្នុងការអនុវត្តទម្លាប់រស់នៅថ្មី តាមការណែនាំរបស់ក្រសួងសុខាភិបាល។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំកក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន ​បានថ្លែងអំណរគុណដល់រដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យស្ម័គ្រចិត្តធីតា​ និងមន្ត្រីថ្នាក់មូលដ្ឋាន ដែលបានខិតខំប្រឹង​ប្រែង​ទាំងកម្លាំងកាយចិត្ត ដើម្បីចូលរួមទប់ស្កាត់រហូតកន្លងមក ​ដែលទទួលបានជាលទ្ធផលល្អប្រសើរ ជា​ពិសេសយុទ្ធនាការចាក់វ៉ាក់សាំង​ទូទាំង​ប្រទេសបានរហូតដល់ជិត​ ៩០ភាគរយ​ នៃប្រជាជនសរុប ដែល​លទ្ធផលនេះស្ថិតនៅលំដាប់ខ្ពស់នៅក្នុងអាស៊ាន​ និងពិភពលោក។

ក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន ​បានចូលរួមក្នុងសកម្មភាពសង្គមផ្សេងៗ​ជាមួយរាជរដ្ឋាភិបាលដូចជា៖ ឧបត្ថម្ភក្នុង​ការទប់ស្កាត់​ការរីករាលដាលជំងឺកូវីដ១៩, ឧបត្ថម្ភក្នុងការទិញវ៉ាក់សាំង​សម្រាប់​ចាក់​ជូន​ដល់ប្រជាពលរដ្ឋ ​ការចូលរួមជាមួយកាកកបាទក្រហមកម្ពុជា ​និងឧបត្ថម្ភសម្ភារៈប្រើប្រាស់ គ្រឿង​ឧបភោគបរិភោគផ្សេងៗ ​ទៅកាន់គោលដៅផ្សេងៗ​ដែល​បាន​ទទួលរងនូវផលប៉ះពាល់ពីជំងឺកូវីដ-១៩៕

អត្ថបទ ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        330
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm