អ៊ុយក្រែន៖ រុស្ស៊ីបានទម្លាក់គ្រាប់បែករាវរកគោលដៅជាង ៥ម៉ឺនគ្រាប់ តាំងពីចាប់ផ្តើមសង្រ្គាម

2025/01/10 05:14:39 pm        173

កងទ័ពអាកាសអ៊ុយក្រែន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៩ មករា) ថា រុស្ស៊ីបានបាញ់បង្ហោះគ្រាប់បែករាវរកគោលដៅប្រើប្រព័ន្ធទូរបញ្ជាពីលើអាកាសជាង ៥១.០០០គ្រាប់ ប្រឆាំងនឹងអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួនកាលពីជិត ៣ឆ្នាំមុន។

គ្រាប់បែកសម្ងំរង់ចាំគោលដៅ ឬរាវរកគោលដៅ គឺមានការបំផ្លិចបំផ្លាញខ្លាំងក្លា ហើយពិបាកស្ទាក់ចាប់ណាស់។ សព្វាវុធដែលបាញ់បង្ហោះតាមអាកាសនេះ គឺជាអាវុធធម្មតា ហើយជាញឹកញាប់ផលិតនៅសម័យសូវៀត ដែលត្រូវបានបំពាក់ដោយស្លាប និងប្រព័ន្ធរាវរកដោយផ្កាយរណប ដើម្បីពង្រីករយៈចម្ងាយ និងភាពជាក់លាក់របស់វា។

គ្រឿងយុទ្ធោបករណ៍នោះមានតម្លៃថោកជាងមីស៊ីលបាលីស្ទិក និងមីស៊ីលតម្រង់គោលដៅ ដែលរុស្សី បាញ់ជាប្រចាំនៅអ៊ុយក្រែន ហើយមានចំនួនច្រើនក្រៃលែង។ ឥទ្ធិពលបំផ្លិចបំផ្លាញខ្លាំងក្លារបស់គ្រប់បែក មានន័យថាវាអាចបំផ្លាញសូម្បីតែទីតាំងការពាររបស់អ៊ុយក្រែន ដែលបានពង្រឹងយ៉ាងខ្លាំងក្លា។

កងទ័ពអាកាសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននៅលើកម្មវិធីផ្ញើសារតេលេក្រាមថា នៅឆ្នាំ២០២៤ រុស្ស៊ីបានប្រើប្រាស់គ្រាប់បែករាវរកគោលដៅចំនួន ៤០.០០០គ្រាប់ នៅអ៊ុយក្រែន។ មន្ត្រីអ៊ុយក្រែន និយាយថា តំបន់ដែលនៅជិតខ្សែបន្ទាត់ជួរមុខ ក៏ដូចជាតំបន់ជាប់ព្រំដែនរុស្ស៊ី ត្រូវបានគេកំណត់គោលដៅជាប្រចាំបំផុតជាមួយនឹងអាវុធបែបនេះ។

អាជ្ញាធរអ៊ុយក្រែន និយាយថា មធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការទប់ទល់នឹងការវាយប្រហារដោយគ្រាប់បែកកំណត់គោលដៅ គឺបាញ់សំដៅទៅលើយន្តហោះចម្បាំងដែលដឹកពួកវា និងឃ្លាំងផ្ទុកអាវុធទាំងនោះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        99
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        89
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        84

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm