ក្រុមអាជ្ញាធរអាមេរិក ប៉ាន់ប្រមាណថា សំណង់ជាង៩.០០០ រងការខូចខាត ឬបំផ្លាញក្នុងចំហេះព្រៃនៅរដ្ឋ California

2025/01/10 05:47:33 pm        162

ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ថាលំនៅឋាន ហាងអាជីវកម្ម និងអគារផ្សេងទៀតចំនួន៩.០០០ កន្លែងទំនងជាត្រូវបានខូចខាត ឬបំផ្លិចបំផ្លាញនៅក្នុងចំហេះព្រៃ ធំចំនួន២គឺ ភ្លើងឆេះព្រៃឈ្មោះ ប៉ាលីសេដ(Palisades) និងអឺតុន(Eaton) ។

ប្រហែល៥.៣០០នៃសំណង់ទាំងនេះត្រូវបានបំផ្លាញក្នុងភ្លើងឆេះព្រៃឈ្មោះប៉ាលីសេដ( Palisades)ខណៈសំណង់ផ្សេងទៀតពី ៤.០០០ ទៅ៥.០០០ ត្រូវប៉ាន់ប្រមាណថាត្រូវបានខូចខាត ឬរងការបំផ្លិចបំផ្លាញនៅក្នុងភ្លើងឆេះព្រៃអឺតុន (Eaton) ដែលឆេះរាលដាលនៅក្នុងតំបន់ អាល់តាដេណា (Altadena) ។

ក្រុមមន្ត្រីបានប៉ាន់ប្រមាណដោយប្រើបច្ចេកវិទ្យាអ៊ីនហ្វ្រារ៉េដពីលើអាកាស ហើយបានសង្កត់ធ្ងន់ថាវាជាចំនួនបឋម។ ប្រសិនបើត្រឹមត្រូវ វានឹងធ្វើឱ្យព្យុះភ្លើងក្លាយជាមហន្តរាយដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រក្រុង Los Angeles ទាក់ទងនឹងការខូចខាតទ្រព្យសម្បត្តិ។

លោក Robert Luna ស្នងការនគរបាលក្រុង Los Angeles ក៏បាននិយាយផងដែរថា សំណើមួយត្រូវបានធ្វើឡើងសម្រាប់ការគាំទ្រឆ្មាំជាតិ ហើយបម្រាមគោចរនឹងត្រូវបានអនុវត្ត ដែលលោកបាននិយាយថាលោករំពឹងថានឹងជួយទប់ស្កាត់ការលួចរបស់របរផ្សេងៗដែលបានទាញយកផលប្រយោជន៍ពីចំហេះព្រៃទាំងនេះ។

ការខាតបង់សេដ្ឋកិច្ចដោយភ្លើងឆេះព្រៃនៅទីក្រុង Los Angeles ប៉ាន់ប្រមាណថាមានចំនួន ៥០ ពាន់លានដុល្លារ។ ថាមពលអគ្គិសនី អាចនឹងដាច់ច្រើនថ្ងៃ សម្រាប់មនុស្សរាប់លាននាក់ សូម្បីតែតំបន់នៅឆ្ងាយពីទីតាំងភ្លើងឆេះព្រៃក្នុងទីក្រុងនេះក៏ដោយ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        75
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        120
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm