គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា រួមចំណែកជំរុញការនាំចេញ​ក្នុង​ឧស្សាហកម្មកាត់​ដេរ​របស់កម្ពុជា

2021/11/05 08:03:37 pm        443

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងការងារ ថ្លែងថា គម្រោងរោងចក្រកាន់ តែប្រសើរនៅកម្ពុជា (BFC) បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញការនាំចេញក្នុងឧស្សាហកម្មកាត់ដេររបស់កម្ពុជា ដែលជាផ្នែកមួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

នៅក្នុងពិធីគម្រប់ខួប២០ឆ្នាំ នៃការបង្កើតគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា កាលពីរសៀល​ថ្ងៃទី​៤ វិច្ឆិកា ឆ្នាំ២០២១កន្លងទៅ តាមប្រព័ន្ធ វីដេអូ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម W Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា, លោក Graeme Buckley នាយកការិយាល័យអង្គការអន្តរជាតិ ខាង​ការងារប្រចាំនៅកម្ពុជា ថៃនិងឡាវ, និងតំណាង​សមាគម​និយោជក​ តំណាងសហជីព និងអ្នក​បញ្ជា​ទិញ​អន្តរជាតិ​ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តី​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា កម្ពុជាគឺជាប្រទេសទី១ ដែលមានភាព​ក្លាហាន​ក្នុងការ​ អនុវត្តពាណិជ្ជកម្មអន្តរជាតិដោយផ្សារភ្ជាប់ជាមួយ​នឹង​ការធានាលក្ខខណ្ឌការងារ​ស្រប​តាម​ច្បាប់​ ស្តីពី​ការងារ និងបទដ្ឋានការងារស្នូលជាអន្តរជាតិ។

ដោយសារតែគម្រោងនេះ មានបេសកកម្ម និងកម្មវិធីការងារគាំទ្រនូវគោលនយោបាយ និង​ការប្តេជ្ញា​ចិត្តរបស់ ​រាជរដ្ឋាភិបាលក្នុងការសំដៅធានាការលើកកម្ពស់លក្ខខណ្ឌការងារ ​សិទ្ធិការងារ និង​សេរីភាព​អង្គការវិជ្ជាជីវៈ ទើប​បាន​ជា​គម្រោងនេះ​ទទួល​បាន​ការគាំទ្រយ៉ាងពេញទំហឹង ពី​រាជរដ្ឋាភិបាលកម្ពុជា​ តាមរយៈក្រសួងការងារ​ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ​ និងក្រសួងពាណិជ្ជកម្ម ហើយអាចដំណើរការបានយ៉ាងរលូនក្នុងរយៈពេល ២០ឆ្នាំនេះ។

ឯកឧត្តម បានទទួលស្គាល់ថា កម្មករនិយោជិត ​និងនិយោជកនៃរោងចក្រកាត់ដេរ ដែលធ្វើការនាំ​ចេញ​ផលិតផល ទៅក្រៅប្រទេស​បាន​ទទួលនូវអត្ថប្រយោជន៍ជាច្រើនអំពីការអនុវត្តគម្រោងនេះ ដោយ​អាចរក្សា​បាននូវការងារ ដែលមាន​លក្ខខណ្ឌល្អប្រសើរ​និង​ទទួល​ប្រាក់​ចំណេញ​អាជីវកម្ម​តាមរយៈការទទួល​បាន​ការបញ្ជាទិញ​ពី​អ្នកបញ្ជាទិញអន្តរជាតិ ដែលមានកំណើន​ជាប្រចាំជាមួយ​នឹង​អនុលោមភាពតាមច្បាប់មានកម្រិតខ្ពស់។

ឯកឧត្តម បានណែនាំឲ្យគ្រប់ភាគី ពាក់ព័ន្ធទាំងអស់ អនុវត្តគម្រោងរោងចក្រកាន់​តែប្រសើរ​នៅ​កម្ពុជា (BFC) និង​កសាងវប្បធម៌​អនុលោមភាព ​ការងារនៅកម្ពុជា សំដៅជំរុញកំណើន​ក្នុង​វិស័យវាយនភណ្ឌ ​សំលៀកបំពាក់ និង​ផលិត​ផលិតផលធ្វើដំណើរ ​និងកាបូប៕

អត្ថបទ ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm