ប្រភេទទំនិញសំខាន់ៗរបស់កម្ពុជាជាច្រើន បានគាំទ្រដល់មានកំណើន នៃការនាំចេញ​ក្នុងឆ្នាំ២០២៤

2025/01/10 06:52:36 pm        189

ការនាំចេញទំនិញរបស់កម្ពុជា នៅក្នុងបំណាច់ឆ្នាំ ២០២៤ នេះ មានទំហំទឹកប្រាក់សរុបជាង ២៦ ពាន់​លានដុល្លារអាមេរិក ក្នុងនោះ មានមុខទំនិញសំខាន់ៗជាច្រើនប្រភេទ បាន​គាំទ្រ​ដល់​កំណើន នៃ​ការ​នាំចេញ និងមានប្រភេទទំនិញមួយចំនួនផ្សេងទៀត បានបន្តកំណើនខ្ពស់ ជាង ៥០ ភាគរយ បើធៀបនិងឆ្នាំ ២០២៣។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញ​ស្ថិតិ​ពាណិជ្ជក​ម្ម នៃការធ្វើពាណិជ្ជកម្មទៅកាន់ ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងនោះនៅក្នុងបំណាច់ឆ្នាំ ២០២៤ កន្លងមកនេះ, ចំពោះការធ្វើពាណិជ្ជកម្មនៃការនាំចេញរបស់កម្ពុជា មានទំហំ ទឹកប្រាក់ប្រមាណជាង ២៦ ពាន់លានដុល្លារ កើនឡើងជាង ១៧ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានិងឆ្នាំ ២០២៣ ក្នុងនោះមានប្រភេទ ទំនិញជាច្រើន បានចូលរួមចំណែកដល់ការរក្សាកំណើននៃការនាំចេញទំនិញរបស់កម្ពុជា, ដែលនេះបានបង្ហាញនូវនិន្នាការនៃការកើនឡើង ក្នុងឆ្នាំ ២០២៥ និងនៅក្នុងឆ្នាំបន្តបន្ទាប់ទៀត។

ជាក់ស្តែងនៅក្នុងរយៈពេល ១២ ខែ ឆ្នាំ២០២៤ នេះ ប្រភេទទំនិញដែលបានបន្តកើនឡើងរួមមាន៖ ការនាំចេញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំធ្វើពីក្រណាត់ និងមិនធ្វើពីក្រណាត់ មានទឹកប្រាក់ជិត ១០ ពាន់លានដុល្លារ កើនឡើងជិត ៣០ ភាគរយ, ធញ្ញជាតិ ជិត ២ ពាន់លានដុល្លារ កើន ១១ ភាគរយ, កៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ ជាង ១ ៥០០ លានដុល្លារ កើនជិត ៦៤ ភាគរយ, វត្ថុធ្វើពីស្បែក និងបរិក្ខាធ្វើពីរោមសត្វ ជាង ២ ពាន់លានដុល្លារ កើនជាង ២០ ភាគរយ, ស្បែកជើង ស្រោមជើង ជិត ១ ៧០០ លានដុល្លារ កើន ២០ ភាគរយ, គ្រឿងសង្ហារឹម ជាង ១ ១០០ លានដុល្លារ កើន ៣១ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានិងឆ្នាំ ២០២៣ ក្នុងនោះមានប្រភេទទំនិញ ផ្សេងៗជាច្រើនទៀត បានបន្តកើនឡើងគួកត់សម្គាល់ផងដែរ។

ដោយឡែកប្រភេទំនិញដែលកើនខ្ពស់លើស ៥០ ភាគរយ នៅក្នុងបំណាច់ឆ្នាំ ២០២៤ រួមមាន៖ កៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ កើនជិត ៦៤ ភាគរយ, អំបិល ស្ពាន ដី ថ្ម និងម្នាងសិលា កើនឡើងជាង ១៣៣ ភាគរយ, វត្ថុធ្វើពីដែក ឬដែកថែប ជាង ៧១ ភាគរយ និងស្ពាន់ និងវត្ថុធ្វើ ពីស្ពាន កើន ៦៤ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានិងឆ្នាំ ២០២៣។

សូមបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មលើទីផ្សារអន្តរជាតិ ពេញមួយឆ្នាំនៅក្នុងឆ្នាំ ២០២៤ របស់កម្ពុជា, មានទំហំទឹកប្រាក់សរុបជាង ៥៤ ពាន់លាន ដុល្លារ កើនជិត ១៧ ភាគរយ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជាង ២៦ ពាន់លានដុល្លារ កើនឡើងជាង ១៥ ភាគរយ ខណៈការនាំចូលពីបរទេសមានចំនួនជាង ២៨ ពាន់លានដុល្លារ កើនឡើង ១៨ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm