ពលរដ្ឋរស់នៅក្បែរដងទន្លេសាបក្នុងស្រុកពញាឮទទួលបានចំណូលបន្ថែមពីរបរកាត់ក្បាលត្រីក្នុងរដូវត្រីប្រហុកនេះ

2025/01/10 07:01:00 pm        261

ក្នុងរដូវត្រីត្រូវសម្រាប់ធ្វើប្រហុក និងផ្អកម្តងៗ ក្រុមប្រជាពលរដ្ឋដែលរស់នៅក្បែរដងទន្លេសាប ពិសេសនៅតំបន់ស្រុកពញាឮ ខេត្តកណ្តាល តែងតែឆ្លៀតពេលក្រៅពីការងារលក់ដូរ និង​ធ្វើ​ស្រែច​ម្ការ​ជាដើម ដើម្បីទៅស៊ីឈ្នួលកាត់ក្បាលត្រី ដោយក្នុងមួយ​ថ្ងៃ​ជា​មធ្យម​អាច​រក​ប្រាក់​ចំណូល​ប្រមាណ​ពី ៤ទៅ៥ម៉ឺនរៀល ក្នុងមួយនាក់។

ជួបសម្ភាសន៍ជាមួយប្រជាពលរដ្ឋដែលកំពុងមមាញឹកក្នុងការងារស៊ីឈ្នួលកាត់ក្បាលត្រី ស្ថិត​នៅ​ភូមិ​តាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ពួកគាត់បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា ជា​រៀង​រាល់​រដូវ​នេសាទត្រី តែងតែនាំគ្នាមកប្រកបរបរនេះ ក្រៅពីទំនេរពីការងារផ្សេងៗ ទៅរក​ប្រាក់​ចំណូលបន្ថែម​ដើម្បីផ្គត់ផ្គង់គ្រួសារ។ ពួកគាត់ បានឲ្យដឹងថា ការស៊ីឈ្នួលកាត់ក្បាលត្រីនេះ គិត​ថ្លៃចន្លោះពី ៥០០រៀល ទៅ ១,០០០រៀល ក្នុងមួយគីឡូ ទៅតាមប្រភេទត្រីតូច ត្រីធំ។ សម្រាប់​កុមារ​ម្នាក់ៗ អាចកាត់បានចន្លោះពី១០ ទៅ២០គីឡូក្រាម។ ចំណែកឯមនុស្សពេញវ័យ និង​ចាស់​ៗ អាចកាត់បានចន្លោះពី៤០ ៥០ ឬទៅ៧០គីឡូក្រាមក្នុងមួយថ្ងៃ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រី​សម្រាប់​ធ្វើប្រហុក និងផ្អក ដែលចាប់ផ្តើមត្រូវម្តងទៀត ចាប់ផ្តើមពីថ្ងៃទី២ រហូតត្រឹមថ្ងៃទី១០ ខែ​មករា ឆ្នាំ២០២៥នេះ។ ដូច្នេះប្រជាពលរដ្ឋដែលមានបំណងចង់ធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី អាចរួសរាន់ទៅទិញត្រីបានតាមពេលវេលា និងទីកន្លែងដែលបានជំរាបជូន។

បើតាម ឯឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ទិន្នផលត្រីក្នុងឆ្នាំនេះ មានការកើនឡើងចំនួនប្រមាណ ១០% បើធៀបទៅនឹងឆ្នាំមុន។ ឯកឧត្តម បានបន្តថា លទ្ធផលនេះ មិនមែនកើតដោយចៃដន្យទេ គឺបានពី​ការដឹកនាំ​ដាក់​ចេញ​នូវ​យុទ្ធ​សាស្ត្រ​គ្រប់គ្រងនិងវិធានការកាពារ និងអភិរក្សធនធានជលផលដ៏ត្រឹមត្រូវ ព្រមទាំង​ការ​ចូល​រួម​អនុវ​ត្តប្រកបដោយប្រសិទ្ធភាពពីមន្ត្រីជលផល កងកម្លាំងចម្រុះ សហគមន៍នេសាទ និង​សាធារណជ​ន បានចូលរួមសហការ ក្នុងការការបង្ក្រាបបទល្មើសនេសាទ ប្រកប​ដោយ​ភាពម៉ឺងម៉ាត់ ច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        181
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm