អ្នកវិភាគ និងអ្នកឃ្លាំមើល៖ ក្រុមប្រឆាំងនៅកម្ពុជាកំពុងធ្វើអាជីវកម្មលើការស្លាប់របស់លោក លិម គិមយ៉ា ដើម្បីទម្លាក់កំហុសមករដ្ឋាភិបាល

2025/01/10 07:32:46 pm        182

អ្នកវិភាគបញ្ហានយោបាយ និងអ្នកតាមដានស្ថានការណ៍សង្គម បានលើកឡើងថា ក្រុម​ប្រឆាំង​នៅ​កម្ពុជា​កំពុងធ្វើអាជីវកម្មលើការស្លាប់របស់លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ ដើម្បីទម្លាក់កំហុសមកលើរាជរដ្ឋាភិបាលកម្ពុជា។

លោក ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខបានថ្លែង​ថា៖ «បើយើង​សង្កេត​មើល​ឱ្យជាក់លាក់ទៅ គឺឃាតកម្មលើលោក លិម គិមយ៉ានេះ គឺអតីតគណបក្ស​ប្រឆាំង​ជា​អ្នក​ទទួល​បានផលចំនេញច្រើនជាងគេ ដើម្បីទាញទម្លាក់ ឬក៏រុញទោសកំហុសទាំង​អស់​មក​លើ​រាជ​រដ្ឋាភិបាលកម្ពុជា និងធ្វើឱ្យបក្សកាន់អំណាចកម្ពុជាធ្លាក់ប្រជាប្រិយភាព»។

លោកបញ្ជាក់ថា៖«បើចឹងយើងឃើញថា ការធ្វើឃាតទៅលើនរណាម្នាក់ សួរថាតើ​នរណា​ជា​អ្នក​ទទួល​បាន​ផលចំនេញច្រើនជាងគេ? អ៊ីចឹងយើងអាចយល់បានថា នេះជាយុទ្ធសាស្រ្ត​មួយ​ដែល​យើង​និយម​ហៅថា ស្វាស៊ីបាយ យកមកលាបមាត់ពពែ ឬក៏យុទ្ធសាស្ត្រស្បែកម្មរបស់ក្រុមលោក សម រង្ស៊ី»។

អ្នកវិភាគរូបនេះបានបន្ថែមថា លោក លិម គិមយ៉ា មិនមែនបុគ្គល​ដែល​មានឥទ្ធិពល​អ្វី​នៅ​ក្នុង​វិស័យ​នយោបាយនៅក្នុងប្រទេសកម្ពុជានោះទេ ហើយក៏មិនមែន​ជា​បុគ្គល​ដែល​មាន​ប្រជា​ប្រិយ​ភាព និងមានប្រជាពលរដ្ឋខ្មែរស្គាល់គ្រប់គ្នានោះដែរ។ ដូច្នេះបក្សកាន់អំណាចនៅកម្ពុជា គ្មាន​ហេតុ​ផល​អ្វី ឬក៏ទទួលបានផលចំនេញអ្វីពីការធ្វើឃាតលោក លិម គិមយ៉ាដែរ។

លោក អ៊ុន ដារ៉ា អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម និងនយោបាយ បានលើកឡើងថា ករណី​ឃាតកម្ម​លើ​លោក លិម គិមយ៉ា គឺជាការប្រឌិតឡើងដោយក្រុមអតីតបក្សប្រឆាំង ហើយមាន​ចេតនា​ទម្លាក់ភាពស្មុគស្មាញដល់រដ្ឋាភិបាលថៃ ហើយបង្កអរិភាពជុំវិញទំនាក់ទំនងកម្ពុជា និង​ថៃ​ឱ្យ​មាន​ភាពល្អក់កកនឹងគ្នា។

លោក អ៊ុន ដារ៉ា បានទាញការសន្និដ្ឋានថា សម រង្ស៊ី និង កឹម សុខា ទំនងជាកំពុង​ចិញ្ចឹម​កម្លាំង​សម្ងាត់​ផ្សេង​ៗទៀតនៅក្រៅប្រទេស ដើម្បីធ្វើឃាតបុគ្គលណាមួយ​ក្នុង​ការ​រក​លេសទម្លាក់​កំហុស​មក​លើ​រាជរដ្ឋាភិបាលកម្ពុជាក្នុងរឿងនយោបាយ«ស្វាស៊ីបាយ លាបមាត់ពពែ»។

ក្នុងន័យនេះ​លោកបញ្ជាក់ថា៖«ខ្ញុំគិតថា វាមិនមានអ្វីគួរឱ្យសង្ស័យទេ ព្រោះអាជ្ញាធរកម្ពុជា​ក៏​បាន​សហការ​ជាមួយអាជ្ញាធរថៃ ដើម្បីធ្វើកិច្ចការនេះដែរ។ អ៊ីចឹង ការទម្លាក់កំហុសទាំង​ឡាយ​មក​លើ​រាជ​រដ្ឋាភិបាលកម្ពុជា គឺជារឿងដែលមិនត្រឹមត្រូវ ហើយគ្មានមូលដ្ឋានច្បាស់លាស់នោះទេ។ ចំពោះ​ការស៊ើបអង្កេតផ្សេងៗ យើងទុកលទ្ធភាពនេះឱ្យទៅខាងភាគីអាជ្ញាធរថៃគេធ្វើការងារទៅ ព្រោះ​ករណីនេះកើតឡើងនៅទីនោះ»។

អ្នកឃ្លាំមើល​រូប​នេះបន្ថែមថា ចំណែកឯការផ្សាយរបស់វិទ្យុអាស៊ីសេរី និងសារព័ត៌មានខេមរភាសា​ផ្សេង​ទៀត​នៅក្រៅស្រុកជុំវិញរឿងចោទប្រកាន់អំពើឃាតកម្មលើលោក លិម គិមយ៉ា នៅទឹក​ដី​ថៃ​នោះ គឺជារឿងនយោបាយ ដើម្បីលាបពណ៌អាក្រក់ ដាក់បន្ទុកមកលើរាជរដ្ឋាភិបាលកម្ពុជា ព្រោះ​តែ​គំនុំបុគ្គលរបស់ក្រុម សម រង្ស៊ី ប៉ុណ្ណោះ។

គួររំឭកថា លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ ត្រូវបាន​ខ្មាន់​កាំ​ភ្លើង​បាញ់សម្លាប់កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងបាងកកប្រទេសថៃ។ មួយ​ថ្ងៃ​ក្រោយ​មក ខ្មាន់កាំភ្លើងជាជនជាតិថៃដែលជាអតីតទាហានជើងទឹកថៃ ត្រូវបានអាជ្ញាធរ​ខ្មែរ​ចាប់​ខ្លួន បន្ទាប់ពីបានរត់គេចចូលខេត្តបាត់ដំបង ប្រទេសកម្ពុជា។

ចំណែកជន​សង្ស័យទី២ ត្រូវបានសមត្ថកិច្ចថៃកំណត់អត្តសញ្ញាណថា ជាជនជាតិខ្មែរ ដែលពាក់​ព័ន្ធ​​នឹងឃាតកម្មលោក លិម គិមយ៉ា។ ហេតុការណ៍​បាញ់​ប្រហារ​នេះ​បាន​ក្លាយ​ជា​ប្រធាន​បទ​ដ៏​ក្តៅ​គគុក​សម្រាប់​បក្សប្រឆាំងនៅក្នុងប្រទេសថៃ ក្នុងការដាក់សម្ពាធ​ទៅ​លើ​កាន់​អំណាច​ដឹក​នាំ​រដ្ឋាភិបាល​ថៃ​៕ 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        6
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        33
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        169

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm