Newcastle ចាប់ផ្ដើម​បង្វែរ​ទិសដៅ​មក​លោក Eddie Howie ក្រោយលោក Unai Emery បដិសេធ

2021/11/05 09:03:51 pm        122

​បាល់ទាត់៖ ​ក្លិប​អ្នកមាន​ថ្មី Newcastle United ដែល​កំពុង​គ្មាន​អ្នកចាត់ការ​នៅឡើយបាន​បន្តដំណើរ​ស្វែងរក​អ្នកចាត់ការ​ថ្មី​របស់ខ្លួន ​បន្ទាប់​ពី​ការចាកចេញ​របស់លោក Steve Bruce​។ ​មុននេះ​ក្លិប​បាន​បង្ហើប​ពី​ការចាប់អារម្មណ៍​ទៅលើ​អតីត​អ្នកចាត់ការ Arsenal បច្ចុប្បន្នកំពុង​ដឹកនាំ Villarreal លោក Unai Emery តែ​អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​ក្រោយមក​ក៏បាន​បដិសេធថា​ មិន​ចាប់អារម្មណ៍​ក្នុងការ​ដឹកនាំនៅ Newcastle ខណៈ​កំពុង​ផ្តោតអារម្មណ៍​ជាមួយ Villarreal​។​

​​មកដល់ពេលនេះ​សារព័ត៌មាន​អង់គ្លេស​បាន​ចុះផ្សាយ​ថា Newcastle បាន​បង្វែរ​ទិសដៅ​មកកាន់​អតីត​អ្នកចាត់ការ Bournemouth លោក Eddie Howie​។ ​​អ្នកចាត់ការ​វ័យ ៤៣ឆ្នាំ​រូបនេះ​ត្រូវបាន​គេ​គិតថា ​សក្តិសម​នឹង​កាន់ការ​នៅ Newcastle ស្របពេល​ក្លិប​កំពុងមាន​កីឡាករ​ដែល​ធ្លាប់​ធ្វើការ​ជាមួយគ្នា​រួមមាន Callum Wilson, Ryan Fraser និង Matt Ritchie ដែល​សុទ្ធតែជា​អតីត​កីឡាករ​របស់ Bournemouth ពោល​គឺជា​កំលាំង​សំខាន់​ដែល​នាំ Bournemouth តាំងពី League One ឡើងមក League Championship និង Premier League​។

​​បច្ចុប្បន្ន Newcastle កំពុង​ដុនដាប​នៅ Premier League ក្រោយ​លេង​បាន ១០ប្រកួត​រក​ឈ្នះ​មិនបាន​។ ​​សូមបញ្ជាក់ថា Newcastle United ក៏បាន​ធ្វើ​ទំនាក់ទំនង​ទៅកាន់​អ្នកចាត់ការ​ផ្សេងទៀត​ផងដែរ ​រួមមាន​អ្នកចាត់ការ​ក្រុម​ជំរើសជាតិ​ប៊ែ​ល​ហ្ស៊ិ​ក Roberto Martinez, អតីត​អ្នកចាត់ការ Dortmund លោក Lucien Favre និង​អតីត​អ្នកចាត់ការ Roma លោក Paulo Fonseca៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        155
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        165
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        171

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm