ក្រុមប្រដាប់អាវុធជនជាតិភាគតិច និងបុគ្គលិកសង្គ្រោះ៖ការវាយប្រហារតាមអាកាសរបស់របបយោធាមីយ៉ាន់ម៉ាបានសម្លាប់មនុស្ស ៤០ នាក់

2025/01/10 07:49:04 pm        176

បុគ្គលិកសង្គ្រោះម្នាក់ និងក្រុមប្រដាប់អាវុធជនជាតិភាគតិច បានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃព្រហស្បតិ៍៩មករាសប្ដាហ៍នេះ ថា ការវាយប្រហារតាមអាកាសរបស់របបយោធាមីយ៉ាន់ម៉ាបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤០ នាក់ក្នុងភូមិមួយនៅភាគខាងលិចរដ្ឋរ៉ាឃីន(Rakhine)។  

កងទ័ពអារ៉ាកាន់(AA)កំពុងចូលរួមក្នុងការប្រយុទ្ធយ៉ាងខ្លាំងក្លាទប់ទល់យោធាដើម្បីគ្រប់គ្រងរដ្ឋ រ៉ាឃីនជាទីដែលខ្លួនបានដណ្តើមយកទឹកដីជាច្រើនកាលពីឆ្នាំមុនលើកលែងតែទីក្រុងស៊ីតវេ(Sittwe)។

ជម្លោះក្នុងរដ្ឋរ៉ាឃីន គឺជាផ្នែកមួយនៃភាពចលាចលដ៏គ្រោះថ្នាក់ ដែលបានលេបត្របាក់មីយ៉ាន់ម៉ា ចាប់តាំងពីយោធាបានទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី ក្នុងរដ្ឋប្រហារឆ្នាំ២០២១ ដែលបង្កឱ្យមានការបះបោរប្រដាប់អាវុធទូទាំងប្រទេស។   

អ្នកនាំពាក្យកងទ័ពអារ៉ាកាន់លោក ខាំង ទូខា (Khaing Thu Kha) បានប្រាប់សារព័ត៌មាន AFP ថា យន្តហោះយោធាបានទម្លាក់គ្រាប់បែកលើភូមិ ក្យូក នី ម៉ (Kyauk Ni Maw)នៅលើកោះរាំរី                ( Ramree) នៅម៉ោងប្រហែល ១និង២០នាទីរសៀលម៉ោងក្នុងស្រុក កាលពីថ្ងៃពុធសប្ដាហ៍នេះ ដោយបង្កឲ្យមានអគ្គិភ័យឆេះបំផ្លាញផ្ទះជាង៥០០ ខ្នង។

លោកថាតាមរបាយការណ៍បឋមជនស៊ីវិលស្លូតត្រង់ចំនួន ៤០ នាក់បានស្លាប់និង ២០ នាក់បានរងរបួស។សមាជិកម្នាក់នៃក្រុមជួយសង្គ្រោះក្នុងតំបន់ដែលក្រុមរបស់ពួកគេកំពុងជួយប្រជាជនក្នុងតំបន់បានប្រាប់សារព័ត៌មាន AFP ថាមនុស្ស ៤១ នាក់បានស្លាប់ និង ៥២ នាក់រងរបួស៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        27
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        12
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        31

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm