សាលារៀនដាក់បញ្ចូលការអប់រំតាមបែបសាសនា ដើម្បីលើកកម្ពស់ចរិយាសម្បត្តិ និងសីលធម៌សង្គមដល់សិស្ស

2025/01/10 08:05:34 pm        282

សាលារៀនជាច្រើន បានបន្តដាក់បញ្ចូលការអប់រំតាមបែបព្រះពុទ្ធសាសនាសាសនាបន្ថែមទៀតដើម្បីអប់រំចរិយាសម្បត្តិដល់ កុមារ និងយុវជន លើកកម្ពស់សីលធម៌ក្នុងសង្គម តាមរយៈការនិមន្តព្រះសង្ឃមកកាន់សាលាផ្ដល់ឱវាទអប់រំទូន្មានដល់សិស្សានុសិស្សដោយផ្ទាល់នៅតាមសាលារៀនតែម្ដង។

ជាក់ស្ដែងសម្រាប់បឋមសិក្សា ចតុមុខ ជាសាលាស្ថិតនៅកណ្ដាលក្រុងភ្នំពេញ បានដាក់ចេញជាកាលវិភាគ ដោយមានការអប់រំតាមបែបសាសនាជាប្រចាំ។ នេះជាការលើកឡើងរបស់លោក សូ ធី នាយកបឋមសិក្សាចតុមុខ។ លោកថា វិជ្ជាត្រូវដើរទន្ទឹមគ្នានឹងសីធម៌ ដែលតម្រូវឱ្យសាលាចាប់ផ្ដើមបណ្ដុះកុមារឱ្យមានចរិយាសម្បត្តិល្អ មានសីលធម៌ល្អ តាំងពីវ័យកុមារកុមារភាព។ ការលើកឡើងដូចនេះ ក៏ស្របពេលដែលលោកកត់សម្គាល់ពីបញ្ហាក្មេងទំនើង ដែលកំពុងកើតឡើងក្នុងសង្គមជាតិផងដែរ។

លោកនាយកសាលា លើកឡើងដែរថា ការនិមន្តព្រះសង្ឃដើម្បីអប់រំទូន្មានផ្ដល់ឱវាទដល់សិស្សានុសិស្សនេះ ធ្វើឡើងរៀងរាល់ថ្ងៃសីល។ លើសពីនេះ សាលាតែងរៀបចំឱ្យមានការសមាធិ រៀងរាល់ពេលគោរពទង់ជាតិផងដែរ។

ការដាក់វិធានការអប់រំបន្ថែមតាមបែបសាសនានេះ ក៏ស្របពេលដែលបច្ចុប្បន្ន បញ្ហាក្មេងទំនើងមានការកើតឡើងច្រើនគួរឱ្យកត់សម្គាល់។ សមត្ថកិច្ចកំពុងចាត់វិធានការយ៉ាងតឹងរឹងលើបញ្ហាក្មេងទំនើងនេះ ដោយមានការបង្ក្រាប ឃាត់ខ្លួនជនបង្កជាច្រើន ដែលពួកគេភាគច្រើនជាយុវជន មានទាំងអ្នកបោះបង់ការសិក្សា និងមានទាំងសិស្សកំពុងសិក្សាថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យផងដែរ៕ អត្ថបទ៖ គឹម ហុក   

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm