សហព័ន្ធបាល់ទះពិភពលោក ទទួលស្គាល់ព្រឹត្តិការណ៍ តេជោលីគ លើកទី២ មុនចាប់ផ្ដើមការប្រកួតថ្ងៃនេះ

2025/01/10 09:10:32 pm        661

សហព័ន្ធកីឡាបាល់ទះពិភពលោក(FIVB) បានទទួលស្គាល់ព្រឹត្តិការណ៍ «តេជោលីគ» រដូវកាលទី២ ជាផ្លូវការ ស្របពេលព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ នឹងត្រូវចាប់ផ្ដើមការប្រកួតផ្លូវការ នៅថ្ងៃទី១០ ខែមករានេះ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ ។

នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា តាមរយៈការឆ្លើយតបរបស់លោក Mehdi Mhidi អ្នកសម្របសម្រួលអន្ដរជាតិ និងប្រឹក្សាច្បាប់របស់សហព័ន្ធកីឡាបាល់ទះពិភពលោក ។

ក្រោយអនុម័តទទួលស្គាល់ព្រឹត្តិការណ៍ តេជោលីគ ក្នុងនាមសហព័ន្ធកីឡាបាល់ទះពិភពលោក លោក Mehdi Mhidi ក៏បានបើកភ្លើងខៀវសម្រាប់កម្ពុជា ក្នុងការផ្ដល់នូវជំនួយបច្ចេកទេសផ្សេងៗ ប្រសិនបើសហព័ន្ធកីឡាបាល់ទះកម្ពុជា ត្រូវការកំឡុងការប្រកួត តេជោលីគ ឆ្នាំ២០២៥ នេះទៀតផង ។

គួរដឹងថា ការប្រកួតបាល់ទះជើងឯក «តេជោលីគ» លើកទី២ គឺមានបេក្ខភាពក្រុមខ្លាំងៗ ៨ក្រុមចូលរួម ដែលត្រូវចាប់ផ្ដើមការប្រកួតពីថ្ងៃទី១០ ខែមករានេះតទៅ ជាមួយរូបមន្ដប្រកួតថ្មី  ដែលសហព័ន្ធសម្រេចកែប្រែ ដោយត្រូវប្រកួតសន្សំពិន្ទុ ២ជុំ ក្នុងនោះជុំទី១ ក្រោយការប្រកួតសន្សំពិន្ទុ ក្រុមឈរ៧ និងលេខ៨ នឹងត្រូវកាត់ចោល ខណៈក្រុមលេខ១ ដល់លេខ៦ នឹងឡើងទៅប្រកួតជុំទី២ ហើយត្រូវប្រកួតសន្សំពិន្ទុឡើងវិញ ដើម្បីស្វែងរកក្រុមខ្លាំង ដែលឈរលេខ១ ដល់លេខ៤ ឡើងប្រកួតវគ្គខ្វែង (លេខ១ ជួបលេខ៤ និងលេខ២ ជួបលេខ៣) បន្ទាប់មកក្រុមឈ្នះ ត្រូវជួបក្រុមឈ្នះ ដើម្បីដណ្ដើមជើងឯក នៅវគ្គផ្ដាច់ព្រ័ត្រតែម្ដង ។

សម្រាប់កម្មវិធីប្រកួតថ្ងៃដំបូងនេះដែរ គឺមាន ៤គូ ដោយក្រុមការពារតំណែងជើងឯក បញ្ជាការដ្ឋានអង្គរក្ស ត្រូវជួបក្រុមស្នងការដ្ឋាននគរបាលខេត្តតាកែវ ។ ក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ត្រូវជួបក្រុមវិសាខា ។ ក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវជួបក្រុមកងពលធំអន្ដរាគមន៍លេខ៣ និងក្រុមក្រសួងមហាផ្ទៃ ត្រូវជួបក្រុមស្នងការដ្ឋាននគរបាលខេត្ដពោធិ៍សាត់ ៕

អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ ៕


 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        103
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        116
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm