បក្សសេរីនិយមរបស់លោកនាយករដ្ឋមន្ត្រីកាណាដា Trudeau នឹងរើសមេដឹកនាំថ្មីនៅខែមីនា

2025/01/10 09:19:28 pm        469

គណបក្សសេរីនិយមរបស់នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau ដែលកំពុងចាកចេញពីតំណែង បាននិយាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ (០៩ មករា) ថា ខ្លួននឹងជ្រើសរើសមេដឹកនាំថ្មីនៅថ្ងៃទី០៩ ខែមីនា នៅមុនការបោះឆ្នោតឆ្នាំ២០២៥ ដែលការស្ទង់មតិបង្ហាញថា គណបក្សនេះនៅក្នុងទីតាំងទន់ខ្សោយខ្លាំង។

លោកនាយករដ្ឋមន្ត្រី Trudeau បានប្រកាសកាលពីថ្ងៃចន្ទសប្ដាហ៍នេះថា លោកនឹងចុះចេញពីតំណែងនៅប៉ុន្មានខែខាងមុខ បន្ទាប់ពីកាន់អំណាចរយៈពេល ៩ឆ្នាំ ដោយយល់ព្រមចុះញ៉មនឹងសម្ពាធពីសមាជិកសភា ដែលព្រួយបារម្ភចំពោះការគាំទ្រធ្លាក់ចុះរបស់គណបក្ស នៅក្នុងការស្ទង់មតិមុនការបោះឆ្នោត។

លោក Trudeau បាននិយាយថា លោកនឹងបន្តធ្វើជានាយករដ្ឋមន្ត្រី និងជាមេដឹកនាំសេរីនិយម រហូតដល់បក្សជ្រើសរើសប្រធានថ្មី។ ក្រុមប្រឹក្សាភិបាលជាតិរបស់បក្សនេះបានជួបប្រជុំគ្នាជាផ្លូវការនៅល្ងាចថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សា និងគូសបញ្ជាក់អំពីច្បាប់ដំបូងនៃការប្រកួតប្រជែងតំណែងថ្នាក់ដឹកនាំនាពេលខាងមុខ។

គណបក្សនិយាយថា ការបោះឆ្នោតមេដឹកនាំនឹងបញ្ចប់នៅថ្ងៃទី០៩ ខែមីនា ហើយមេដឹកនាំថ្មីនឹងត្រូវប្រកាសនៅថ្ងៃដដែលនោះ។ សារព័ត៌មាន The Globe and Mail បានរាយការណ៍កាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោកស្រី Chrystia Freeland និងអតីតធនាគារកណ្តាល លោក Mark Carney បានត្រៀមខ្លួនប្រជែងតំណែងដឹកនាំបក្សសេរីនិយម ខណៈរដ្ឋមន្ត្រីការបរទេស លោកស្រី Melanie Joly និងរដ្ឋមន្ត្រីច្នៃប្រឌិត លោក François-Philippe Champagne នៅតែមិនប្រាកដក្នុងចិត្តថាតើត្រូវចូលរួមដែរឬទេ៕

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        10
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        24
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm