ក្រុម Top-6 ត្រូវជួបគ្នាក្នុងលីគកំពូលកម្ពុជា សប្ដាហ៍ទី១៧ នាចុងសប្ដាហ៍នេះ

2025/01/10 09:28:30 pm        976

ការប្រកួតជម្រើសជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ ជុំទី២ នឹងបន្ដការប្រកួតសន្សំពិន្ទុ សប្ដាហ៍ទី១៧ នាចុងសប្ដាហ៍នេះ ស្របពេលក្រុមកំពុងឈរលេខរៀងទី១ ដល់លេខ៦ (Top-6) នឹងត្រូវជួបគ្នា គ្រាដែលក្រុម ISI ដង្កោសែនជ័យ ត្រូវសម្រាកក្នុងការប្រកួតសប្ដាហ៍នេះ។

សម្រាប់បេក្ខភាពក្រុម Top-6 ដែលត្រូវជួបគ្នា រួមមាននៅថ្ងៃទី១១ ខែមករា គឺក្រុមកំពុងឈរលេខ៣ វិសាខា ត្រូវជួបក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ ដែលកំពុងឈរលេខ៤ បណ្ដោះអាសន្ន ។ កាលពីជើងទី១ អង្គរថាយហ្គឺរ បានរងបរាជ័យក្រៅដី ២-១ ។ យ៉ាងណាជំនួបជើងទី២ នេះ ប្រធានក្លិបមានមូលដ្ឋាននៅខេត្តសៀមរាបនេះ បានដាក់គោលដៅដណ្ដើមជ័យជម្នះក្នុងដីវិញឲ្យបាន ។ រីឯការប្រកួតនៅថ្ងៃសៅរ៍ដដែល នឹងមាន ១គូទៀត រវាងក្រសួងមហាផ្ទៃ និងកងយោធពលខេមរភូមិន្ទ ដែលត្រូវជួបគ្នានៅកីឡដ្ឋាន អេអាយអេ ខេអឹមអេចផាក។

ដោយឡែកនៅថ្ងៃទី១២ ខែមករាវិញ ក្រុមកំពូលតារាង ភ្នំពេញក្រោន នឹងត្រូវបើកទ្វារផ្ទះស្វាគមន៍ក្រុមឈរលេខ៦ ណាហ្គាវើលដ៏ បន្ទាប់ពីយកឈ្នះក្រៅដីយ៉ាងជោគជ័យក្នុងលទ្ធផល ៦-២ កាលពីជើងទី១ ។ រីឯក្រុមឈរលេខ២ ព្រះខ័នរាជស្វាយរៀង វិញ នឹងត្រូវជួបក្រុមភ្ញៀវបឹងកេត ដែលកំពុងឈរលេខរៀងទី៥ នៅកីឡដ្ឋានខេត្តស្វាយរៀង បន្ទាប់ពីយកឈ្នះក្រុមនាគខៀវ ២-១ ក្រៅដី កាលពីជើងទី១ ។ ដំណាលគ្នា នៅថ្ងៃអាទិត្យដដែល ក៏នឹងមានការប្រកួត ១គូទៀត រវាងក្រុមកំពុងឡើងជើង ឡាយហ្វខេត្តព្រះសីហនុ និងគិរីវង់សុខសែនជ័យ ផងដែរ។

គួរដឹងថា ក្រោយបញ្ចប់ការប្រកួតសប្ដាហ៍ទី១៧ លីគកំពូលកម្ពុជា នៅសល់ការប្រកួតសន្សំពិន្ទុ ៥សប្ដាហ៍ទៀតប៉ុណ្ណោះ នឹងត្រូវបញ្ចប់ជុំទី២ ដើម្បីកំណត់បេក្ខភាពឡើងវគ្គបន្ដ ស្របពេលបច្ចុប្បន្នមានបេក្ខភាព ២ក្រុម ដែលបានកក់កៅអីវគ្គ ៦ក្រុមចុងក្រោយជាផ្លូវការ រួមមានក្រុមកំពូលតារាងភ្នំពេញក្រោន និងក្រុមការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង ៕ អត្ថបទ លី ឈុនឡា

 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        119
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        131
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm