គ្រូគង្វាលនៅព្រះវិហារទីក្រុង Los Angeles សន្យាកសាងសហគមន៍ឡើងវិញ ក្រោយរងគ្រោះដោយសារភ្លើងឆេះព្រៃ

2025/01/10 09:34:45 pm        469

ព្រះវិហារនៅទីក្រុង Los Angeles សហរដ្ឋអាមេរិក មាននូវការជួបជុំគ្នាពិសេសមួយកាលពីថ្ងៃព្រហស្បតិ៍ សម្រាប់ជនរងគ្រោះដោយសារភ្លើងឆេះព្រៃ ដោយមានការចូលរួមពីក្រុមអ្នកគោរពបូជា ស្របពេលដែលភ្លើងឆេះព្រៃ ២កន្លែង បន្តឆាបឆេះដោយពុំអាចទប់ស្កាត់បាន នៅក្នុងទីក្រុងមួយនេះ។

នៅក្នុងពិធីជួបជុំគ្នានោះ គ្រូគង្វាល José Gómez មកពីព្រះវិហារ Our Lady of the Angels បានស្វាគមន៍បុព្វជិតមកពីព្រះវិហារកាតូលិក Corpus Christi ស្ថិតក្នុងតំបន់ Pacific Palisades ដែលត្រូវបានបំផ្លិចបំផ្លាញដោយសារភ្លើងឆេះព្រៃ ។

គ្រូគង្វាល Liam Kidney នៃព្រះវិហារ Corpus Christi បាននិយាយថា សហគមន៍ទាំងមូលនឹងត្រូវស្តាឡើងវិញ ។

លោក Kidney និយាយថា ដោយមានជំនួយពីព្រះជាម្ចាស់ ពួកយើងនឹងរួបរួមគ្នាក្នុងនាមជាកូនចៅរបស់ព្រះ ដើម្បីកសាងសហគមន៍របស់ពួកយើងឡើងវិញ ។

ភ្លើងឆេះព្រៃ Palisades Fire ស្ថិតនៅចន្លោះទីក្រុង Santa Monica និងទីក្រុង Malibu នៅចំហៀងខាងលិចនៃទីក្រុង Los Angeles និងភ្លើងឆេះព្រៃ Eaton Fire ស្ថិតនៅចំហៀងខាងកើតជិតទីក្រុង Pasadena ត្រូវបានគេចាត់ទុកថាជាភ្លើងឆេះព្រៃបំផ្លិចបំផ្លាញខ្លាំងបំផុតក្នុងប្រវត្តិសាស្រ្តទីក្រុង Los Angeles ដោយមកទល់នឹងពេលនេះ បានលេបត្របាក់ដីព្រៃជិត ១១.៣៣០ហិចតា និងបានធ្វើឲ្យតំបន់ជិតខាងទាំងមូល ក្លាយជាផេះផង់ ។

ក្រុមមន្រ្តី និយាយថា មនុស្សយ៉ាងហោច ៧នាក់ ត្រូវបានសម្លាប់ ហេដ្ឋារចនាសម្ព័ន្ធរាប់ពាន់កន្លែង រងការឆាបឆេះគ្មានសេសសល់ ហើយមនុស្សជិត ១៨ម៉ឺននាក់ ត្រូវបានបញ្ជាឲ្យជម្លៀសខ្លួន ខណៈមនុស្ស ២០ម៉ឺននាក់ផ្សេងទៀត ស្ថិតក្រោមការព្រមានឲ្យជម្លៀសខ្លួន ៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        51
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        49
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        62

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm