ស.ស.យ.ក ប្រកាសរៀបចំពានមិត្តភាពយុវជនអន្ដរក្រសួង លើកទី១០ ខណៈមន្ដ្រីពេញសិទ្ធិទើបអាចចូលរួមបាន

2025/01/10 09:44:37 pm        606

សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) បានប្រកាសរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន» លើកទី១០ ដែលគ្រោងប្រព្រឹត្តទៅ ពីថ្ងៃទី០២ ខែមីនា ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ(ស្ដាតចាស់) រាជធានីភ្នំពេញ ។

យោងតាមសេចក្ដីជូនដំណឹងចុះហត្ថលេខាដោយឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈអចិន្ដ្រយ៍គណៈកម្មាធិការកណ្ដាល នៅថ្ងៃទី០៩ ខែមករា បានឲ្យដឹងថា ការចុះឈ្មោះចូលរួមប្រកួតព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ចាប់ផ្ដើមពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ខាងមុខ នៅអគារ The Kampus ។

ចំពោះលក្ខខណ្ឌកីឡាករមានសិទ្ធលេងបាន លុះត្រាតែមានលក្ខណៈសម្បត្តិ ដូចជា៖ ១-មន្ត្រីរាជការស៊ីវិល និងមានក្របខណ្ឌពេញសិទ្ធិ ។ ២-កីឡាករដែលទទួលបានការអនុញ្ញាតពីគណៈកម្មាធិការ ។ ៣-កីឡាករមានអាយុចាប់ពី ២៣ឆ្នាំឡើងទៅ ។ ៤- ត្រូវមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន និងបណ្ណសម្គាល់ការងារ ។ ៥-ត្រូវមានព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាសតាំងស៊ប់ ឬឯកសារដែលមានតម្លៃស្មើ និង ៦-ចំពោះមេធាវី គឺត្រូវជាមេធាវីពេញសិទ្ធិ និងបានចុះឈ្មោះក្នុងបញ្ជីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ជាដើម ។

ចំពោះលក្ខខណ្ឌកីឡាករ មិនអាចចូលរួមប្រកួតបាន មានដូចជា៖ កីឡាករ ឬអតីតកីឡាករជម្រើសជាតិ និងអាជីពគ្រប់រូបភាព ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា បុគ្គលិកអណ្តែត និងមន្ត្រីកម្មសិក្សា គឺមិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួត នោះឡើយ ។ សម្រាប់គ្រូបង្វឹក និងកីឡាករម្នាក់ គឺមានសិទ្ធលេង ឬដឹកនាំក្រុមបានតែ ១ក្រុមប៉ុណ្ណោះ ។ រាល់ការចុះឈ្មោះ ក្រុមនីមួយៗ ត្រូវបង់វិភាគទានចំនួន ១លាន ៥សែនរៀល សម្រាប់ទ្រទ្រង់ការប្រកួត ។

គួរដឹងថា ពានរង្វាន់មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន ត្រូវបានរៀបចំឡើង ក្រោមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ក្នុងគោលបំណងលើកកម្ពស់ស្មារតីសាមគ្គីភាព មិត្តភាព ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងយុវជនតាមក្រសួង-ស្ថាប័នរដ្ឋ ។ កាលពីឆ្នាំ២០២៤ ព្រឹត្តិការណ៍នេះ មានក្រុមតំណាងក្រសួង-ស្ថាប័នចំនួន ៣៤ក្រុមចូលរួម ខណៈក្រសួងអប់រំ យុវជន និងកីឡា បានគ្រងជើងឯក បន្ទាប់ពីយកឈ្នះក្រុមក្រសួងសុខាភិបាល ២-១ ក្នុងវគ្គផ្ដាច់ព្រ័ត្រ៕ អត្ថបទ លី ឈុនឡា


 

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        165
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        153
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm