គ្រូគុនចម្រុះខ្មែរបុរាណទូទាំងប្រទេស ជួបជុំគ្នាពង្រឹងបច្ចេកទេសត្រៀមប្រកួតពាន​សម្ដេចបវរធិបតី លើកទី២

2025/01/10 10:13:44 pm        467

គ្រូបង្វឹកយុទ្ធគុនខ្មែរបុរាណចំនួន ៧០នាក់ មកពីទូទាំងប្រទេស បានជួបជុំគ្នារៀន និងពង្រឹងនូវបច្ចេកទេសត្រៀមការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី២ នាថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ខាងមុខ ។

នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» ក្នុងពិធីបើកវគ្គសិក្ខាសាលាបច្ចេកទេសគុនចម្រុះខ្មែរបុរាណ លើកទី១ នៅថ្ងៃទី៩ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ នៅសាលាកីឡាគុណធម៌ ។

ឯកឧត្តមមានប្រសាសន៍ថា វគ្គនេះ រៀបចំឡើង យោងតាមការអនុញ្ញាត និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីបំប៉នបច្ចេកទេស ស្មារតី និងក្រមសីលធម៌ របស់គ្រូបង្វឹកកីឡាយុទ្ធគុនខ្មែរ  ដល់គ្រូបង្វឹកមកពីគ្រប់យុទ្ធគុនខ្មែរបុរាណទូទាំងប្រទេស ដើម្បីត្រៀមរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» ឆ្នាំ២០២៥ នាពេលខាងមុខ ។

តាមរយៈការរៀបចំវគ្គប្រកបដោយគុណតម្លៃ ក្រោមចក្ខុវិស័យដ៏វែងឆ្ងាយ និងគ្រប់ជ្រុងជ្រោយរបស់សម្ដេចបវរធិបតីនាយករដ្ឋមន្ដ្រីនេះ ឯកឧត្តម វ៉ាត់ ចំរើន រំពឹងថា នឹងអាចអភិវឌ្ឍន៍បាននូវធនធានមនុស្សកាន់តែប្រសើរ ហើយជំរុញឲ្យការៀបចំការប្រកួតពីមួយលើកទៅមួយលើក កាន់តែមានគុណភាព និងបរិមាណ ក៏ដូចជាការទាក់ទាញ ពិសេសសម្រាប់ការប្រកួតយុទ្ធគុនខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី២ ដែលមានពេលវេលាគ្រប់គ្រាន់ សម្រាប់ការត្រៀមខ្លួនរៀបចំ នឹងអាចពង្រួញគម្លាយសមត្ថភាពរវាងកីឡាករកម្រិតខ្ពស់ និងកម្រិតទាប ឲ្យមកនៅកម្រិតប្រហាក់ប្រហែលគ្នា ។

ឯកឧត្តមបន្ថែមថា នេះគឺជាអ្វីដែលគ្រប់ភាគីពាក់ព័ន្ធ បានខិតខំប្រឹងប្រែង ដ្បិតមានពេលវេលាគ្រប់គ្រាន់ក្នុងការរៀបចំ ហើយឯកឧត្តមសង្ឃឹមថា ការរៀបចំលើកទី២ ធ្វើឲ្យកាន់តែមានគុណភាពផ្នែកបច្ចេកទេសឲ្យកាន់តែល្អប្រសើរ ហើយការប្រកួតកាន់តែទាក់ទាញ ហើយស្វែងរកកីឡាករដែលមានទេពកោសល្យខ្ពស់ និងមាន​សមត្ថភាពល្អបានត្រឹមត្រូវ ហើយកាន់តែធ្វើឲ្យគុណតម្លៃនៃការប្រកួត​កីឡាយុទ្ធគុន​ចម្រុះខ្មែរបុរាណ ពានរង្វាន់សម្ដេចបវរធិបតី កាន់តែមានភាពល្បីល្បាញថែមទៀត៕ អត្ថបទ លី ឈុនឡា

 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        135
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        146
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm