និយតករអាកាសចរណ៍អឺរ៉ុប ចេញការព្រមានថ្មីកុំឲ្យហោះហើរក្នុងដែនអាកាសរុស្ស៊ី

2025/01/10 10:45:03 pm        48

ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍សហភាពអឺរ៉ុប (EASA) បានចេញការព្រមានថ្មីមួយ កាលពីថ្ងៃព្រហស្បតិ៍ (ទី៩ ខែមករា) ចំពោះក្រុមហ៊ុនអាកាសចរណ៍មិនមែនអឺរ៉ុបកុំឲ្យហោះហើរ ក្នុងដែនអាកាសរុស្ស៊ីភាគខាងលិច ដោយសារតែហានិភ័យក្នុងការក្លាយជាគោលដៅដោយអចេតនារបស់ប្រព័ន្ធការពារដែនអាកាសនៃប្រទេសនេះ។

EASA បានប្រាប់ឲ្យដឹងថា ការធ្លាក់នៃយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Azerbaijan Airlines កាលពីខែមុន នៅក្នុងប្រទេសកាហ្សាក់ស្ថាន បន្ទាប់ពីប្រព័ន្ធការពារដែនអាកាសរុស្ស៊ី បានបាញ់ប្រឆាំងយានដ្រូនរបស់អ៊ុយក្រែន បង្ហាញពីការមានហានិភ័យខ្ពស់។ យ៉ាងហោចណាស់មនុស្ស ៣៨នាក់ បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍នោះ។

EASA បានលើកឡើងថា៖ «ជម្លោះដែលកំពុងបន្តមាន បន្ទាប់ពីមានការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន បង្កហានិភ័យដែលយន្តហោះស៊ីវិល ត្រូវបានក្លាយកំណត់គោលដៅដោយអចេតនា នៅក្នុងដែនអាកាសនៃសហព័ន្ធរុស្ស៊ី ដោយសារតែកង្វះការសម្របសម្រួលផ្នែកយោធាស៊ីវិល និងសក្តានុពល ចំពោះការកំណត់អត្តសញ្ញាណខុស។ នៅគ្រប់រយៈកម្ពស់ និងកម្រិតហោះហើរទាំងអស់ EASA សូមណែនាំកុំឲ្យធ្វើប្រតិបត្តិការ ក្នុងដែនអាកាសដែលរងផលប៉ះពាល់របស់សហព័ន្ធរុស្ស៊ី ដែលស្ថិតនៅភាគខាងលិចនៃរយៈបណ្តោយ ៦០ដឺក្រេភាគខាងកើត»។

ការព្រមាននេះ គឺសម្រាប់ប្រតិបត្តិករប្រទេសទី៣ ដែលត្រូវបានអនុញ្ញាតដោយ EASA ពីព្រោះដែនអាកាសរុស្ស៊ីត្រូវបានបិទមិនឲ្យមានការហោះហើរឡើយ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍សហភាពអឺរ៉ុប ចាប់តាំងពីប្លុកនេះបានដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងបញ្ហាសង្គ្រាមអ៊ុយក្រែន ដោយផ្តោតលើវិស័យអាកាសចរណ៍របស់រុស្ស៊ី៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        7
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        8
អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់

2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm