ប្រធានសន្តិសុខប្រធានាធិបតីកូរ៉េខាងត្បូងលាលែងពីតំណែង ក្រោយលោកព្រមានឲ្យចៀសផុតពីការបង្ហូរឈាមគ្នា

2025/01/11 12:14:15 am        125

ប្រធានសន្តិសុខប្រធានាធិបតីកូរ៉េខាងត្បូងលោក Park Jong-joon បានលាលែងពីតំណែង ក្រោយរូបលោកព្រមានក្រុមអាជ្ញាធរឲ្យចៀសផុតពីការបង្ហូរឈាមគ្នា នៅក្នុងការប៉ុនប៉ងណាមួយដើម្បីចាប់ខ្លួនលោកប្រធានាធិបតីរងការចោតប្រកាន់ Yoon Suk Yeol ជុំវិញការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លី ។

លោក Park បានព្រមាននៅថ្ងៃសុក្រនេះប្រឆាំងនឹងការប្រើប្រាស់អំពើហិង្សា ដើម្បីចាប់ខ្លួបមេដឹកនាំដែលត្រូវបានចោទប្រកាន់ទម្លាក់តំណែង និងប្រឈមមុខនឹងដីកាចាប់ខ្លួនរូបនេះ ជុំវិញការស៊ើបអង្កេតព្រហ្មទណ្ឌ ក្នុងក្រឹត្យច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី០៣ ខែធ្នូ ដោយលើកឡើងថា លោក Yoon រងភាពអយុត្តិធម៌ ដោយលោកសង្កត់ធ្ងន់ថា ការបង្ហូរឈាមណាមួយត្រូវតែបញ្ចៀសឲ្យផុត ។

លោក Park បានលាលែងពីតំណែងនៅថ្ងៃសុក្រនេះ ស្របពេលការស៊ើបអង្កេតចំពោះការចោទប្រកាន់ថា រូបលោកបានរារាំងកាតព្វកិច្ចមន្រ្តីរដ្ឋការ ។

ការិយាល័យប្រធានាធិបតីស្តីទីកូរ៉េខាងត្បូងលោក Choi Sang-mok បានបញ្ជាក់ថា ពួកគេទទួលយកការលាលែងពីតំណែងរបស់លោក Park ក្រោយរូបលោកបង្ហាញខ្លួនសម្រាប់ការសាកសួររបស់នគរបាលនៅពេលមុននេះ ។

ថ្លែងពេលលោកមកដល់សម្រាប់ការសាកសួររបស់នគរបាល លោក Park និយាយថា ពលរដ្ឋជាច្រើនមានការព្រួយបារម្ភចំពោះលទ្ធភាពនៃអំពើហិង្សា បើសិនជាក្រុមអ្នកស៊ើបអង្កេតព្យាយាមអនុវត្តដីការចាប់ខ្លួនមួយទៀត លើលោក Yoon ។ លោកថា ការប៉ុនប៉ងបច្ចុប្បន្ន ដើម្បីចាប់ខ្លួនប្រធានាធិបតីដែលកំពុងកាន់តំណែងគឺជារឿងខុសធ្ងន់ណាស់ ហើយលោក Yoon សមនឹងទទួលបានគាំពារស័ក្ដិសម នឹងឋានៈរបស់ប្រទេស ។

លោក Park និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីស្នាក់ការកណ្តាលស៊ើបអង្កេតចម្រុះ ស្ថិតក្នុងទីក្រុងសេអ៊ូលថា លោកមកទីនេះនៅថ្ងៃនេះ ដោយមានជំនឿថា មិនថានៅក្នុងកាលៈទេសៈបែបណាទេ គួរតែគ្មានការប៉ះទង្គិចរាងកាយនោះឡើយ ឬការបង្ហូរឈាមគ្នាជាដាច់ខាត ហើយលោកគ្រាន់តែសង្ឃឹមថានឹងអាចការពារឧបទ្ទេវហេតុមួយនេះពីការកើតឡើង ៕


អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        29
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        38
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        43

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm