តម្លៃប្រេងត្រូវបានរំពឹងថា ហក់ឡើង ៣សប្តាហ៍ជាប់ៗគ្នា ដោយសារក្តីបារម្ភពីការផ្គត់ផ្គង់

2025/01/11 01:19:14 am        74

តម្លៃប្រេងបានហក់ឡើង នៅថ្ងៃសុក្រ (ទី១០ ខែមករា) នេះ ហើយកំពុងស្ថិតនៅលើផ្លូវសម្រាប់ការឡើងថ្លៃ ៣សប្តាហ៍ជាប់ៗគ្នា ស្របពេលពាណិជ្ជករផ្តោតលើការរំខានដល់ការផ្គត់ផ្គង់ ដោយសារការដាក់ទណ្ឌកម្ម ខណៈដែលស្ថានភាពអាកាសធាតុត្រជាក់ នៅក្នុងផ្នែកខ្លះរបស់សហរដ្ឋអាមេរិក និងអឺរ៉ុប ត្រូវបានគេរំពឹងថា នឹងជំរុញឲ្យមានការកើនឡើងនូវតម្រូវការប្រេងឥន្ធនៈ។

ហ៊ុនប្រេងឆៅ Brent បានឡើងថ្លៃ ១.០៦សេន ឬ ១,៤ភាគរយ ដោយឡើងដល់ ៧៧,៩៨ដុល្លារ ក្នុងមួយបារ៉ែល នៅត្រឹមម៉ោង ៩:៤នាទី ម៉ោងសកល។ ចំណែកហ៊ុនប្រេងឆៅ West Texas Intermediate (WTI) នៅសហរដ្ឋអាមេរិក បានឡើងថ្លៃ ១,០៤សេន ឬ ១,៤ភាគរយ ពោលគឺឡើងដល់តម្លៃ ៧៤,៩៦ដុល្លារ ក្នុងមួយបារ៉ែល។

ក្នុងរយៈពេល ៣សប្តាហ៍ ពោលគឺដល់ថ្ងៃទី១០ ខែមករា តម្លៃប្រេង Brent បានហក់ឡើងជិត ៧ភាគរយ ខណៈដែលប្រេង WTI បានឡើងថ្លៃជិត ៨ភាគរយ។

ប្រធានយុទ្ធសាស្ត្រផ្នែកផលិតផលរបស់ធនាគារ Saxo Bank លោក Ole Hansen បាននិយាយថា៖ «ថ្ងៃនេះ មានកត្តាជំរុញមួយចំនួន។ រយៈពេលខ្លី អាកាសធាតុត្រជាក់ខ្លាំង នៅទូទាំងសហរដ្ឋអាមេរិក កំពុងជំរុញឲ្យមានតម្រូវការប្រេងឥន្ធនៈ។ រយៈពេលវែង ទីផ្សារផ្តោតលើការរំពឹងទុកពីការដាក់ទណ្ឌកម្មបន្ថែមទៀត ជាពិសេសលើប្រទេសអ៊ីរ៉ង់»។ 

នៅមុនការចូលកាន់តំណែងជាផ្លូវការរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump នាថ្ងៃទី២០ ខែមករា ការព្រួយបារម្ភកំពុងមានកាន់តែខ្លាំងឡើងៗ ជុំវិញការរំខានដល់ការផ្គត់ផ្គង់ ដោយសារការរឹតបន្តឹងទណ្ឌកម្ម ចំពោះអ៊ីរ៉ង់ និងរុស្ស៊ី ខណៈដែលការស្តុកប្រេងនៅតែមានកម្រិតទាបដដែល៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        155
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        194
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        173

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm