វៀតណាមកាត់ទោសដាក់ពន្ធនាគារអតីតមេធាវី ពាក់ព័ន្ធនឹងការបង្ហោះលើ Facebook

2025/01/11 02:54:14 am        72


តុលាការវៀតណាមបានកាត់ទោសអតីតមេធាវីដ៏លេចធ្លោម្នាក់ឲ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ នៅថ្ងៃសុក្រ (ទី១០ ខែមករា) នេះ ពាក់ព័ន្ធទៅនឹងការបង្ហោះ នៅលើបណ្ដាញសង្គម Facebook ជាសាលក្រមដែលត្រូវបានថ្កោលទោសដោយក្រុមសិទ្ធិមនុស្សថា ជាការវាយប្រហារថ្មីលើសេរីភាពនៃការបញ្ចេញមតិ នៅក្នុងប្រទេសកុម្មុយនីស្តមួយនេះ។

លោក Tran Dinh Trien អតីតអនុប្រធានសមាគមគណៈមេធាវីទីក្រុងហាណូយ គឺជាមេធាវីដ៏ល្បីល្បាញម្នាក់ចុងក្រោយបង្អស់ដែលត្រូវបានអាជ្ញាធរកំណត់គោលដៅ ចំពោះអ្វីដែលពួកគេបានសរសេរតាមអ៊ីនធឺណិត។

ក្រុមអ្នកធ្វើយុទ្ធនាការសិទ្ធិមនុស្ស លើកឡើងថា រដ្ឋាភិបាលវៀតណាម ដែលប្រកាន់របបគ្រប់គ្រងផ្តាច់ការ និងឯកបក្ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានបង្កើនការបង្រ្កាបលើសង្គមស៊ីវិល និងបានប្រើប្រាស់ច្បាប់ ដើម្បីបំបិទមាត់អ្នករិះគន់។

តុលាការនៅទីក្រុងហាណូយ បានកាត់ទោសលោក Trien វ័យ ៦៥ឆ្នាំ ដោយចោទប្រកាន់ពីបទ «រំលោភលើសេរីភាពប្រជាធិបតេយ្យ ដើម្បីបំផ្លាញផលប្រយោជន៍រដ្ឋ» ហើយបានកាត់ទោសលោកឲ្យជាប់គុក ៣ឆ្នាំ។

តុលាការបានលើកឡើងថា អ្នកទោសរូបនេះបានសរសេរបង្ហោះនៅលើទំព័រ Facebook ផ្ទាល់ខ្លួនរបស់គេដែលមាន «ខ្លឹមសារមិនមានការផ្ទៀងផ្ទាត់ត្រឹមត្រូវ» ជាការរៀបរាប់ដែល «ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់តុលាការ និងប្រធានចៅក្រមនៃតុលាការកំពូលដោយផ្ទាល់»។

លោក Trien ប្រធានក្រុមហ៊ុនច្បាប់ Vi Dan «ដើម្បីប្រជាជន» នៅទីក្រុងហាណូយ ត្រូវបានចាប់ខ្លួនកាលពីខែមិថុនា។ អាជ្ញាប័ណ្ណស្របច្បាប់របស់លោក ត្រូវបានព្យួរកាលពីសប្តាហ៍មុន៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        50
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        49
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm