វាសនាទីភ្នាក់ងារUNRWAមិនច្បាស់លាស់ ខណៈUNនិងអ៊ីស្រាអែល ជជែកគ្នាថានរណាទទួលខុសត្រូវចំពោះពលរដ្ឋប៉ាឡេស្ទីន

2025/01/11 04:22:43 pm        57

អង្គការសហប្រជាជាតិ និងអ៊ីស្រាអែល កំពុងជជែកគ្នាជុំវិញថាតើនរណាដែលត្រូវបំពេញចន្លោះ ប្រសិនបើទីភ្នាក់ងារផ្តល់ជំនួយសង្គ្រោះប៉ាឡេស្ទីន UNRWA របស់អង្គការសហប្រជាជាតិ ឈប់បម្រើការងារនៅតំបន់ហ្កាហ្សា និង West Bank នៅចុងខែនេះ នៅពេលដែលច្បាប់របស់អ៊ីស្រាអែល ចូលជាធរមាន។

ទីភ្នាក់ងារ UNRWA នៅតែធ្វើប្រតិបត្តិការនៅក្នុងដែនដីប៉ាឡេស្ទីន ប៉ុន្តែទីភ្នាក់ងារពុំទាន់ច្បាស់នៅឡើយនោះទេថាតើនឹងមានអ្វីកើតឡើងចំពោះទីភ្នាក់ងារដែលមានអាយុកាលជិត៧៥ឆ្នាំមួយនេះ នៅពេលដែលច្បាប់ហាមឃាត់ប្រតិបត្តិការរបស់ខ្លួននៅលើទឹកដីអ៊ីស្រាអែល និងការទាក់ទងជាមួយអាជ្ញាធរអ៊ីស្រាអែល ចូលជាធរមាន។

អង្គការសហប្រជាជាតិ និងអ៊ីស្រាអែល បានសរសេរលិខិតទៅវិញទៅមក ចាប់តាំងពីច្បាប់ស្តីពី ទីភ្នាក់ងារUNRWA ត្រូវបានអនុម័តកាលពីចុងខែតុលា។ មិនយូរប៉ុន្មាន អង្គការសហប្រជាជាតិ បានប្រាប់អ៊ីស្រាអែលថា វាពុំមែនជាការទទួលខុសត្រូវរបស់ស្ថាប័នពិភពលោកក្នុងការជំនួសទីភ្នាក់ងារ UNRWA នៅក្នុងដែនដីប៉ាឡេស្ទីន មានតំបន់ហ្កាហ្សា និងតំបន់ West Bank រួមទាំងទីក្រុងហ្សេរុយសាឡឹមខាងកើត នោះទេ។

នៅក្នុងលិខិតមួយផ្ញើទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសន្តិសុខ អគ្គលេខាធិការ លោក Antonio Guterres បាននិយាយថា ប្រសិនបើទីភ្នាក់ងារ UNRWA ត្រូវបានបង្ខំឱ្យបញ្ឈប់ប្រតិបត្តិការ នោះអ៊ីស្រាអែលនឹងត្រូវបានបន្សល់ទុកឲ្យដើម្បីធានាបាននូវសេវា និងជំនួយជាច្រើនដែលទីភ្នាក់ងារ UNRWA បាននិងកំពុងផ្តល់ ដែលត្រូវតែបានផ្តល់ឲ្យស្របតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ។

អត្ថបទដែលទាក់ទង

មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        17
ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        13
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២

2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm